កាលពីថ្ងៃអង្គារទី២១កុម្ភៈឆ្នាំ ២០២៣ ប្រធានកោះតៃវ៉ាន់លោកស្រីធីសៃអ៊ីងវេន (Tsai Ing-wen )បានប្រាប់សមាជិកសភាអាមេរិកដែលកំពុងបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ ថាកោះតៃវ៉ាន់កំពុងពង្រឹងទំនាក់ទំនងយោធា និងសហការកាន់តែជិតស្និទ្ធ ជាមួយសហរដ្ឋអាមេរិក រួមជាមួយនឹងប្រទេសជាមិត្តផ្សេងទៀតដើម្បីដោះស្រាយជាមួយនឹង ការពង្រីកអំណាចផ្តាច់ការរបស់ទីក្រុងប៉េកាំង។

លោកស្រីបានប្រាប់សមាជិកសភានៅការិយាល័យរបស់លោកស្រីថា តៃវ៉ាន់ និងសហរដ្ឋអាមេរិក បន្តជំរុញការផ្លាស់ប្តូរយោធា ហើយទៅថ្ងៃអនាគត តៃវ៉ាន់នឹងសហការកាន់តែសកម្មជាមួយសហរដ្ឋអាមេរិក និងដៃគូប្រជាធិបតេយ្យផ្សេងទៀតដើម្បីប្រឈមមុខនឹងបញ្ហាជាសកល ដូចជាការពង្រីកអំណាចផ្តាច់ការ និងការប្រែប្រួលអាកាសធាតុជាដើម។
ទោះជាយ៉ាងណាក៏ដោយលោកស្រីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីអ្វីនៃការផ្លាស់ប្តូរនាពេលអនាគតអាចនឹងមានជាមួយសហរដ្ឋអាមេរិកនោះទេ។
លោកRo Khanna សមាជិកនៃគណៈកម្មាធិការជ្រើសរើសសភាអាមេរិក-ចិននិងជាអ្នកដឹកនាំគណៈប្រតិភូទ្វេភាគីអាមេរិកបានប្រាប់ លោកស្រីថាកគណៈប្រតិភូមកទីនេះដើម្បីពង្រឹងទំនាក់ទំនងទាំងសន្តិសុខ និងសេដ្ឋកិច្ច។
លោកបានបន្តថាយើងមកទីនេះដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច។តំណាងឲ្យក្រុមហ៊ុនSiliconValleyខ្ញុំបានកោតសរសើរជាពិសេសចំពោះកិច្ចប្រជុំជាមួយលោក Dr Morris Chang” ដោយសំដៅទៅលើស្ថាបនិកក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេរបស់ពិភពលោក។
សហរដ្ឋអាមេរិក ក៏ដូចប្រទេសភាគច្រើនដែរ មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ដែលទាមទារដោយចិននោះទេ ប៉ុន្តែគឺជាអ្នកគាំទ្រអន្តរជាតិ និងផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះ ដែលជាប្រភពនៃជម្លោះជាប់លាប់ក្នុងទំនាក់ទំនងចិន-អាមេរិក៕