Wednesday, November 20, 2024
Homeព័ត៌មានជាតិមន្ទីរ​ពេទ្យ​គន្ធបុប្ជា បង្ហាញ​តួលេខ ព្យាបាល​ជំងឺ​កុមារ ឆ្នាំ២០១៦

មន្ទីរ​ពេទ្យ​គន្ធបុប្ជា បង្ហាញ​តួលេខ ព្យាបាល​ជំងឺ​កុមារ ឆ្នាំ២០១៦

ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ជា បានបង្ហាញ នូវតួលេខ ដែលមន្ទីរពេទ្យបានទទួលព្យាបាល ជំងឺកុមារសរុបក្នុងឆ្នាំ២០១៦ ដែលមានចំនួន រហូតដល់ទៅជិត១លាននាក់ ទាំងមន្ទីរពេទ្យ គន្ធបុប្ជា ក្នុងរាជធានីភ្នំពេញ និងមន្ទីរពេទ្យគន្ធ- បុប្ជា ខេត្តសៀមរាប។

យោងតាមរបាយការណ៍របស់មន្ទីរពេទ្យ គន្ធបុប្ជាភ្នំពេញ និងជយវរ្ម័នទី៧ (គន្ធបុប្ជាទី៣) បានបញ្ជាក់ថា នៅក្នុងរង្វង់ឆ្នាំ២០១៦ មន្ទីរ- ពេទ្យ បានទទួលព្យាបាលជំងឺកុមារសរុបចំនួន ៨៤៨ ៣៩៣នាក់ ពោលគឺមានការកើនឡើង ចំនួន១២ភាគរយ ធៀបនឹងឆ្នាំ២០១៥កន្លង ទៅ។ ក្នង្នុនោះ កុមារមានជំងឺធ្ងន់ធ្ងរ ចំនួន ១៥៥ ៣៣៨នាក់ ត្រូវបានពិនិត្យដាក់ឱ្យសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យ (កើន១៣ភាគរយ ធៀបនឹងឆ្នាំ២០១៥)។ មានការវះកាត់ចំនួន ២៤ ៣៤៨ករណី ក្នុងនោះវះកាត់បេះដូង មាន ចំនួន៤១២ករណី។ ដោយឡែកកុមារចំនួន ៨៧៤៤នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ រីឯកុមារ ចំនួន១៩៨៧នាក់ទៀត មានជំងឺរលាកស្រោមខួរ និងខួរក្បាលធ្ងន់ធ្ងរ ដែលបញ្ជាក់បានដោយ ម៉ាស៊ីនឆ្លុះ MRI។

របាយការណ៍ដដែលបន្តថា មន្ទីរពេទ្យ បានចាក់វ៉ាក់សាំងការពារជំងឺរលាកខួរក្បាល ជេអ៊ីវី (MRI)បានចំនួន ១២៨ ១៧៧ដូស។ ជាមួយនេះ មានទារកចំនួន៩នាក់ មានជំងឺ តេតាណូសទងផ្ចិត និងកុមារចំនួន២៣នាក់ មាន ជំងឺតេតាណូស។ រីឯជំងឺកញ្ជ្រិលកុមារ មាន ចំនួន៣១ករណី ខណៈដែលជំងឺគ្រុនចាញ់លើ កុមារ មានចំនួន៤៩ករណី ដោយឡែក កុមារ មានជំងឺរបេង មានចំនួន ១៥ ៥៤៣ករណី។

យោងតាមរបាយការណ៍របស់មន្ទីរសម្ភព នៃជយវរ្ម័នទី៧ (គន្ធបុប្ជាទី៣) ក្នុងខេត្តសៀម- រាបអង្គរ បានបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ ចំនួន ១៤៥ ០៨០នាក់ ត្រូវបានពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព។ សម្រាលកូនបានចំនួន ២៣ ៦៤៣នាក់ (កើន ៨ភាគរយ ធៀបនឹងឆ្នាំ២០១៥)។ អត្រាមរណ- ភាពកុមារនៅមន្ទីរពេទ្យ មានចំនួន០,២២ ភាគរយ។

លទ្ធផលដែលទទួលបានខាងលើ គឺកើត ចេញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ទាំងយប់ ទាំងថ្ងៃរបស់បុគ្គលិកកម្ពុជាទាំង២៥០០នាក់ ដែលជោគជ័យនេះ អាចឱ្យមន្ទីរពេទ្យសង្គ្រោះ ជីវិតអ្នកជំងឺបានយ៉ាងច្រើន ខណៈដែលអ្នកជំងឺ ភាគច្រើន មានជីវភាពទីទ័លក្រ ខ្លះក្រក្រីបំផុត ហេតុនេះរាល់ការព្យាបាលទាំងអស់ គឺមិនត្រូវ បានគិតថ្ងៃសម្រាប់អ្នកជំងឺគ្រប់ៗគ្នា។

តាមការបញ្ជាក់ពីមន្ទីរពេទ្យគន្ធបុប្ជា មិន មានបុគ្គលិកណាម្នាក់ទារប្រាក់ពីអ្នកជំងឺ និង ឆ្លៀតឱកាសធ្វើការនៅគ្លីនិកឯកជនទេ ហើយ ក្នុងនោះបុគ្គលិកមន្ទីរពេទ្យ២៤ភាគរយ ផ្លាស់ វេន មកធ្វើការពេលយប់។ មន្ទីរពេទ្យទាំង៥ ត្រូវបានបំពាក់ដោយឧបករណ៍សម្ភារៈទំនើបៗ ដើម្បីអាចធ្វើរោគវិនិច្ឆ័យជំងឺបានត្រឹមត្រូវ ហើយ រាល់ការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ ទើបគេ អាចធ្វើការព្យាបាលបានត្រឹមត្រូវ ទោះយប់ឬ ថ្ងៃ ត្រូវជួយសង្គ្រោះអ្នកជំងឺ៕

ដារិទ្ធ

RELATED ARTICLES