ព័ត៌មានតំបន់មជ្ឈិមបូព៌ា
សុីរី៖ ក្រុមឧទ្ទាម មួយចំនួនបាន ប្រកាសកាល ពីល្ងាចថ្ងៃ ច័ន្ទថាពួកគេ បាននិងកំពុង បង្កកកិច្ចពិភាក្សា លើផែន ការណ៍ចរចាសន្តិភា ពជាមួយ រដ្ឋាភិបាល ស៊ីរីដោយ អះអាងពី អ្វីដែល ខ្លួនហៅថា មានការ រំលោភបំពាន ដ៏ធ្ងន់ធ្ងរ ពីសំណាក់កង កម្លាំងរបស់រដ្ឋាភិបាលលើបទ ឈប់បាញ់ ដែលកំពុងប្រតិបត្តិ ។
ក្រុមឧទ្ទាមទាំងនេះ បានបង្ហើបនៅ ក្នុងសេចក្តីថ្លែង ការណ៍រួមមួយ ថាពួកគេបាន និងកំពុង បង្កកកិច្ចពិភាក្សា លើការចរចា សន្តិភាពដែលត្រូវ បានគេរៀប ចំទុកធ្វើ ឡើងក្នុង ពេលដ៏ខ្លីខាង មុខនេះ នៅរដ្ឋធានី Astana របស់ប្រទេស កាហ្សាក់ស្ថាន ។
ពួកគេបានអះ អាងថាវាគឺ ជាការឆ្លើយតប ទៅនឹងការរំលោភ បំពានដ៏ធ្ងន់ធ្ងរ ពីសំណាក់ កងកម្លាំង របស់ រដ្ឋាភិបាលលើបទឈប់ បាញ់ដែល សម្រេច កិច្ចព្រម ព្រៀងនេះ ក្រោមការ សម្រុះសម្រួល របស់ រដ្ឋាភិបា លរុស្ស៊ី និងតួកគី ហើយវាបានចូលជាធរមានអស់រយៈ ពេល ៤ថ្ងៃមកហើយ។
ក្រុមបះបោរនេះ ថែមទាំង បានបញ្ជាក់ថា ដោយសារតែស្ថានការណ៍ កាន់តែអាក្រក់ និងមានការ បន្តប្រព្រឹត្តល្មើស ក្រុមឧទ្ទាមបានប្រកាស បង្កក កិច្ចពិភាក្សា មួយចំនួន ដែលពាក់ ព័ន្ធនិងការចរចា នៅទីក្រុង Astana រហូតដល់មានការ ប្រតិបត្តិយ៉ាង ពេញលេញនូវ បទឈប់ បាញ់នេះ ។
សេចក្តីថ្លែង ការណ៍ដែរក៏ បានលើក ឡើងពីអ្វីដែល ក្រុមឧទ្ទាម ហៅថាជា អំពើរំលោភ បំពានដដែល ជាដដែល ពីសំណាក់ កងទ័ព រដ្ឋាភិបា លរាប់ បញ្ចូលការ ប្រយុទ្ធរឹត តែខ្លាំង ឡើងលើ ទីក្រុង Wadi Barada ដែល គ្រប់គ្រង ដោយពួក ឧទ្ទាម នៅភាគ ពាយព្យក្រុង Damascus និងតំបន់ Rastan នៅខេត្ត Homs ភាគកណ្តាលប្រទេស។
ចំណែករដ្ឋាភិ បាលបាន បដិសេធទៅនឹង ការទទួលស្គាល់ ថាការវាយ ប្រហាររបស់ ខ្លួនជាការ ប្រព្រឹត្តល្មើស និងកិច្ចព្រម ព្រៀងផ្អែកសង្គ្រាមឬ ឈប់បាញ់ ដោយ លើក ឡើងថាខ្លួន កំពុងវាយ ប្រហារលើ ក្រុម Nusra Front និងក្រុម អាយស៊ីស ខណៈដែល ក្រុមទាំងមិនរាប់ បញ្ចូលនៅក្នុង កិច្ចព្រមព្រៀង ខាងលើឡើយ។