Monday, July 7, 2025
Homeសន្ដិសុខសង្គមអូនស្រីៗប្រយ័ត្នផង! ល្បិចប្រុសព្រាន បង្អកស្រាស្រ វឹង ចាប់រំលោភនៅបន្ទប់ទឹក

អូនស្រីៗប្រយ័ត្នផង! ល្បិចប្រុសព្រាន បង្អកស្រាស្រ វឹង ចាប់រំលោភនៅបន្ទប់ទឹក

ភ្នំពេញ ៖ ប្រុសជើងល្អម្នាក់ បានចូលទៅផឹកស៊ីនៅក្នុងហាងមួយកន្លែង បន្ទាប់មកបានព្យាយាមបង្អកស្រា នារីវ័យក្មេងរូបស្រស់ម្នាក់ ដែលជាអ្នករត់តុ រហូតដល់ស្រវឹង។ លុះនារីរងគ្រោះចូលបន្ទប់ទឹកជនសង្ស័យបាន លបតាមពីក្រោយ ចូលក្នុងបន្ទប់ទឹក ធ្វើសកម្មភាពចាប់សម្រាតខោអាវនារីរងគ្រោះ ប៉ុនប៉ងចាប់រំលោភនៅ ក្នុងបន្ទប់ទឹក តែសំណាងល្អ ត្រូវអ្នករួមការងារ និងសន្តិសុខហាង មើលឃើញទាន់នឹងភ្នែក ថែមទាំងថតវីដេ អូបានទៀតផង ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះជនសង្ស័យ យកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានបង្អកស្រាស្រី ប៉ុនប៉ងចាប់រំលោភនៅក្នុងបន្ទប់ទឹកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្នុងបន្ទប់ទឹក ក្បែរអាហារដ្ឋានពេលរាត្រី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ជនសង្ស័យបង្អកស្រាស្រី ប៉ុនប៉ងចាប់រំលោភក្នុងបន្ទប់ទឹក ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ លីន គឹមហុង អាយុ៣១ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នស្នាក់នៅតាមផ្លូវបេតុង សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក។ ចំណែកនារីរងគ្រោះ មានអាយុ១៦ឆ្នាំ មុខរបរអ្នករត់តុ នៅហាងកើតហេតុខាងលើបច្ចុប្បន្នស្នាក់ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានបុរស ២នាក់ (ក្នុងនោះមានជន សង្ស័យម្នាក់) បាននាំគ្នាចូលទៅអង្គុយផឹកស៊ីនៅហាងកើតហេតុខាងលើ និងបានបបួលនារីរងគ្រោះ ដែល ត្រូវជាអ្នករត់តុនៅក្នុងហាងនោះ មកផឹកជាមួយផង។ ចំណែកនារីរងគ្រោះ ដោយសារតែយល់ថា ជនទាំង២ នាក់នោះគឺជាភ្ញៀវ ទើបនាងយល់ព្រមផឹកកំដរ។

ប្រភពដដែល បន្តថា បន្ទាប់មក ជនសង្ស័យខាងលើ បានបង្ខំនារីរងគ្រោះឱ្យជល់កែវ លើកដាច់ សាច់ស្ងាត រហូតនាងស្រវឹង។ បន្ទាប់មក ដោយសារតែនារីរងគ្រោះផឹកច្រើនពេក ទើបស្រវឹង និងបានក្រោក ដើរទៅ បន្ទប់ទឹក។ ពេលនោះ ជនសង្ស័យក៏ធ្វើជាចិត្តល្អ ដើរតាមពី ក្រោយ ដើម្បីជូននាងទៅបន្ទប់ទឹកទៀតផង តែ ពេលនោះក៏មានបុគ្គលិកស្រីម្នាក់ ដើរតាមពីក្រោយ ព្រោះតែបារម្ភពីមិត្តភក្តិ (នារីរងគ្រោះ) ណាមួយមើល ទៅសកម្មភាពរបស់ជនសង្ស័យហាក់មិនសូវស្រួល។

ប្រភពខាងលើ បញ្ជាក់ថា នៅលើកទី១នោះ ជនសង្ស័យមិនអាចធ្វើអ្វីនារីរងគ្រោះបានទេ ដោយសារ តែឃើញ មិត្តរួមការងារនារីរងគ្រោះ ដើរតាមពីក្រោយជាប់។ លុះដល់វេលាម៉ោងកើតហេតុ នារីរងគ្រោះបានក្រោកចេញ ទៅបន្ទប់ទឹក ជាលើកទី២។ រំពេចនោះ ជនសង្ស័យបានក្រោកដើរតាមពីក្រោយនារីរងគ្រោះ ហើយកក៏ចូល ទៅ ក្នុងបន្ទប់ទឹកជាមួយនារីរងគ្រោះ ធ្វើសកម្មភាពចាប់សម្រាតសម្លៀកបំពាក់នារីរងគ្រោះចេញ ប៉ុនប៉ងរំលោភសេព សន្ថវៈទាំងកំរោល ប៉ុន្តែមិនទាន់បានសម្រេចផង ក៏ត្រូវបានបុគ្គលិកហាង មានការសង្ស័យ តាមទៅមើល ហើយ ក៏ទាន់ឃើញជាក់ស្តែងនឹងភ្នែក ខណៈជនសង្ស័យកំពុងធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះតែម្តង។

ប្រភពខាងលើ បានឱ្យដឹងបន្តទៀតថា ភ្លាមៗនោះ ជនសង្ស័យបានផ្អាកសកម្មភាព និងព្យាយាមរត់គេចខ្លួន ដោយផ្លោះពីបន្ទប់ទឹកកើតហេតុ ទៅបន្ទប់ទឹក១ទៀត ដែលនៅជាប់នោះ ប៉ុន្តែត្រូវបានក្រុមបុគ្គលិក លើកទូរ ស័ព្ទថតបានពីសកម្មភាពរបស់ជនសង្ស័យ ព្រមទាំងបានប្រាប់សន្តិសុខ ឱ្យជួយឃាត់ខ្លួនជន សង្ស័យជាប់តែ ម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបាននាំខ្លួនជនសង្ស័យ រួមនិងនារីរងគ្រោះ ទៅ កាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាម នីតិវិធី៕

RELATED ARTICLES