ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃសុក្រទី២១ ខែមេសាថាជំហររបស់កូរ៉េខាងជើងនៅតែ ជារដ្ឋអាវុធ នុយក្លេអ៊ែរហើយខ្លួននឹងបន្តសកម្មភាពស្របច្បាប់រហូតដល់ការគំរាមកំហែងផ្នែកយោធាពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តត្រូវបានលុបចោល។ ក្រុងព្យុងយ៉ាងនឹងចាត់វិធានការខ្លាំងប្រសិនបើពួកគេប៉ុនប៉ងរំលោភលើអធិប តេយ្យភាព និងផលប្រយោជន៍ជាមូលដ្ឋានរបស់ខ្លួន។

រដ្ឋមន្ត្រីការបរទេស G7 នៅថ្ងៃអង្គារ ទី១៨ខែមេសា បានទាមទារឱ្យកូរ៉េខាងជើង បដិសេធ ពីការសាកល្បងនុយ ក្លេអ៊ែរបន្ថែមទៀត និងការបាញ់មីស៊ីលផ្លោង ដោយព្រមានអំពីការឆ្លើយតប ដ៏រឹងមាំបន្ទាប់ពីកិច្ចពិភាក្សានៅក្នុង ប្រទេសជប៉ុន។
អ្នកការទូតកំពូលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងទាមទារឱ្យកូរ៉េខាងជើងជៀសវាងពីសកម្មភាពបង្កអស្ថិរភាពឬបង្កហេតុណាមួយរួមទាំងការសាកល្បងនុយក្លេអ៊ែរបន្ថែមទៀតឬការបាញ់បង្ហោះដែលប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង។
សកម្មភាពបែបនេះត្រូវតែឆ្លើយតបយ៉ាងរហ័ស រួបរួម និងរឹងមាំជាអន្តរជាតិរួមទាំងវិធានការសំខាន់ៗបន្ថែម ទៀតដែល ត្រូវចាត់វិធានការដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានចេញសេចក្តីថ្លែងការណ៍រិះគន់សហរដ្ឋអាមេរិក និងក្រុមប្រទេសG-7ផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេស G7 បានថ្កោលទោសការសាកល្បងកាលពីថ្ងៃទី១៣ ខែ មេសា របស់កូរ៉េខាងជើងចំពោះអ្វីដែលក្រុងព្យុងយ៉ាងបាននិយាយថា ជាមីស៊ីលផ្លោងអន្តរទ្វីបប្រើដោយឥន្ធនៈ រឹង និងបានជំរុញឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរនៅចុងបញ្ចប់នៃកិច្ចប្រជុំ របស់ពួកគេនៅប្រទេសជប៉ុនកាល ពីថ្ងៃអង្គារ។

លោកChoeបាននិយាយថាស្ថានភាពរបស់ប្រទេសកូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរចុងក្រោយ និងមិន អាចត្រឡប់វិញបានហើយនឹងនៅតែជា ការពិតដែលមិនអាចប្រកែកបានទោះបីជាទីក្រុងវ៉ាស៊ីនតោននិងប្រ ទេសផ្សេងទៀតនៅលោកខាងលិចបដិសេធក៏ដោយ។
លោកស្រីបាននិយាយថាការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងគឺគ្រាន់តែមានបំណងការពារប្រឆាំងនឹងការគំរាមកំហែងរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះហើយលោកស្រីបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនទម្លាក់ ចោលគោលនយោបាយអរិភាពរបស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើង ដើម្បីធានាសន្តិសុខរបស់ខ្លួន។

KCNA បានដកស្រង់សម្តីរបស់លោកស្រីថា៖ «វាជាគំនិតអនាធិបតេយ្យមួយប្រសិនបើអ្នកគិតថាមានតែក្រុងវ៉ា ស៊ីនតោនប៉ុណ្ណោះដែលមានសិទ្ធិនិងសមត្ថភាពក្នុងការធ្វើការវាយប្រហារនុយក្លេអ៊ែរ»។
ដរាបណាយើងមានកម្លាំងដើម្បីវាយបកប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក យើងនឹង មិនដែលស្វែងរកការទទួលស្គាល់ ឬការយល់ព្រមពីនរណាម្នាក់ឡើយ៕