Friday, March 14, 2025
Homeព័ត៌មានសិល្បៈកូនថៅកែឆ្លងដែន នៅអាមេរិក៖ថាមាន​ចោរមក​ប្លន់​ផលិតកម្មឪពុក ឥតអៀនខ្មាស ខណៈលោកគួច ខេវិន នៅប្រកាន់​ជំហឲ្យអ្នកតាំងខ្លួនកូនលោកធឹង សុន សុំ​ទោស តែលោក​ស្រី​កញ្ញា ថានឹងដឹងសខ្មៅនៅខែ៩

កូនថៅកែឆ្លងដែន នៅអាមេរិក៖ថាមាន​ចោរមក​ប្លន់​ផលិតកម្មឪពុក ឥតអៀនខ្មាស ខណៈលោកគួច ខេវិន នៅប្រកាន់​ជំហឲ្យអ្នកតាំងខ្លួនកូនលោកធឹង សុន សុំ​ទោស តែលោក​ស្រី​កញ្ញា ថានឹងដឹងសខ្មៅនៅខែ៩

ភ្នំពេញ៖លោកTonyson Tong ដែលកំពុងរស់នៅអាមេរិកនិងអះអាងថាជាកូនច្បងរបស់លោកធឹង សុន ម្ចាស់​ផលិត​កម្មឆ្លងដែន នោះបានចេញសារនៅលើហ្វេសបុករបស់លោកកាលពីថ្ងៃទី២១ មេសា ថាលោកមិនដែល​ស្គាល់​ម្ចាស់ឆ្លងដែនថ្មី(មុន្នី)ដែលអះអាងថាជាកូនរបស់ឪពុកលោកនោះទេ ហើយលោកថែមទាំងនិយាយទាំង​ឈឺចាប់ថាផលិតកម្មឆ្លងដែនដែលលោកឪពុករួមទាំងលោកបានបង្កើតឡើងនោះ ពេលនេះកំពុងតែមានចោរ​មក​ប្លន់ដោយឥតអៀនខ្មាស  ហើយលោកថែមទាំងដាក់សំណួរទៅអ្នកពាក់ព័ន្ធក៍ដូចជាឲ្យមហាជនពិចារ​ណា​ថារយៈពេល៤០ឆ្នាំនៅអាមេរិក ឪពុកលោកធឹង សុន មកលេងនៅខ្មែរតែ២ខែគត់ តើអាចទេដែលត្រឹម៦០ថ្ងៃ​ឪ​ពុក​លោកមានកូនដល់ទៅ៩នាក់នៅខ្មែរ?

 លោកTonyson Tong  បានចេញសារភ្ជាប់ជាមួយរូបភាពឡូហ្គូផលិតកម្មឆ្លងដែនថា​”នេះជាស្នាដៃលោក​ប៉ារបស់​ខ្ញុំនិង​ខ្ញុំបានបង្កើត​​ឡើង ឥឡូវមានចោរមកប្លន់ ដោយឥតអៀនខ្មាស អួតអាងថាខ្លួនជាកូនរបស់លោកប៉ាខ្ញុំ មនុ​ស្ស​អត់​ចេះអៀនខ្មាស បើអ្នកជាកូនរបស់លោកប៉ាខ្ញុំមានអីជាសំអាង?​លោកប៉ារបស់ខ្ញុំទៅស្រុកខ្មែរតែ២ខែក្នុង​រយៈ​ពេល​​៤០ឆ្នាំ ,២ខែលោកមានកូនដល់ទៅ៩នាក់ នៅខ្មែរ តើអាចមានដែរ?បើចង់កុហកពិភពលោក លើក​ក្រោយ​​រៀប​ផ្លូវ​កុហក់ឲ្យបានល្អមុនផ្សព្វផ្សាយ អាអូនបើថាចង់បានប្រាប់ខ្ញុំត្រង់ៗ ខ្ញុំឲ្យFree បានតើ អត់យល់? សូម​បងប៊ី ប៊ុនធួក ជាបងជីដូនមួយរបស់ខ្ញុំ ត្រូវជាក្មួយបង្កើតប៉ា ហើយក៍ជាអ្នកនិពន្ធបទចម្រៀងប្រចាំផលិត​កម្មឆ្លងដែនដ៍​ច្នើម បងខុន  បងឈឿម ជាអ្នកនៅផ្ទាល់ជាមួយលោកប៉ាគ្រប់ជំហ៊ាន ពួកលោកដូចជាបង​ប្រុស​របស់​ខ្ញុំស្ទើរមួយ​ជីវិតទៅហើយ តើក្នុងរយៈពេលលោកឪពុកនៅមានជីវិតអាក្អូននៅទីណា?ហេតុអីទើបតែរៈ កុហក់ថ្ងៃនេះ ប្រឌិត​រឿង​ឥត​អៀនខ្មាស យ៉ាងនឹងអាអូន?”។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកម៉ានី ដែលជាម្ចាស់ផលិតកម្មឆ្លងដែនថ្មីទាក់ទងលោកTonyson Tong ចោទលោកថាជាចោរប្លន់ផលិតកម្មប៉ារបស់លោក ហើយនិ​យាយប្រឌិតរឿងឥតអៀន​ខ្មាសដោយ​អះអាង​ថាជា​កូនរបស់លោកធឹង សុន នោះតែលោកថាមិនដឹងបកស្រាយយ៉ាងណាទេ ព្រោះអ្វីៗលោកចាំបំភ្លឺគ្រប់​ចម្ងល់​នៅ​ថ្ងៃ​ធ្វើសន្និ​សីទកាសែតដែលបងស្រីរបស់លោកមកពីអាមេរិកនឹងរៀបចំ​ឆ្លើយសំណួររបស់អ្នក​សាព័រ​មាននៅ​អំឡុង​ខែ៩ ខាងមុខនេះ។លោកម៉ានី បន្ថែមថាម្យាងលោកមិនទាន់បានឃើញសំណេររបស់​លោក​Tonyson Tong ទេ អីចឹងអត់ដឹងនិយាយថាម៉េច។ប៉ុន្ដែក្នុងបទសម្ភាសន៍មុននេះម្ចាស់ផលិតកម្មឆ្លង​ដែនថ្មី​រូប​នេះ​ថា​លោក​ក៍ធ្លាប់​បានឭឈ្មោះលោកTonyson Tong ដែរ តែអត់ដែលបានទាក់ទង,និយាយគ្នា ឬជួបមុខ​គ្នា​ដោយ​ផ្ទាល់​ឡើយទោះ​ជា​រួមឪពុកក្ដី។លោកថាដោយសារតែមានការណែនាំពី​បងស្រីរបស់លោកនៅអាមេរិក​ថាកុំអាល​ទាន់​និយាយ​រឿងនេះ ហេតុនេះហើយលោក​សូមមិនធ្វើប្រតិកម្មតបចំពោះការលើកឡើងរបស់លោកTonyson Tong នា​ពេល​នេះឡើយ តែលោកនឹងឆ្លើយរាប់គ្រប់សំណួរនៅថ្ងៃសន្និសីទកាសែតនៅដើមខែ៩ ។

 ដោយឡែកលោកស្រីកញ្ញា បានប្រាប់តាមទូរស័ព្ទនៅថ្ងៃទី២៣ មេសា ថាចង់អ្នកណានិយាយអីតាមចិត្តចុះ ព្រោះ​​​លោកស្រីបានប្រាប់ហើយថានៅថ្ងៃទី៩ ខែ៩ ឆ្នាំ២០២៣ នឹងធ្វើសន្និសីទកាសែតទ្រង់ទ្រាយធំ អីចឹង​រឿង​នេះនឹងត្រូវបានលាតត្រដាងការពិត អត់មានអីជាអាថ័កំបាំងឡើយ។លោកស្រីកញ្ញា នៅតែអះអាងថាលោកម៉ានី ជាកូនរបស់លោកធឹង សុន ពិតប្រាកដមែន ហើយមានសាក្សីសំខាន់ក្នុងរឿងនេះមួយទៀតនោះ​គឺអ្នកនិពន្ធនៅ​ឆ្លង​ដែនចាស់គឺលោកប៊ី ប៊ុនធួក ដែលកំពុងរស់នៅអាមេរិក។លោកស្រីបន្ថែមថាសូមឲ្យគ្រប់គ្នាពិចារ​ណាផង​បើ​អ្នកអះ​អាងថាជាកូនរបស់លោកធឹង សុន ពិតម៉េចមិនបន្ដមរតករបស់ឪពុក បើកឆ្លងដែនឡើងវិញ ?ម៉េចបាន​អ្នកដែលគេចោទថាជាកូន”កែងក្លាយ”ជាអ្នកធ្វើឆ្លងដែនឲ្យតំណើរការបាននាពេលនេះទៅវិញ?

 លោកស្រីកញ្ញា ក៍ធ្លាប់ប្រាប់ក្នុងជំនួបតាមទូរស័ព្ទលើកមុនថាលោកធឹង សុន បានផ្ដាំឲ្យលោកម៉ានី បើកឆ្លង​ដែន​ឡើងវិញផងដែរ ហើយនៅពេលអ្នកយកព័តមានយើងសួរថាតើថៅកែឆ្លងដែនផ្ដាំលោកមុន្នី នៅឆ្នាំណានោះ​លោកស្រីអះអាងថានៅពេលដែលលោកនៅមានជីវិតហើយក្រៅពីលោកស្រីក៍មានមនុស្សមួយចំនួនទៀតដែលស្និតលោកធឹង សុន បានដឹងឭរឿងនេះដែរ។

  តែតាមព័តមានពីអ្នកស្និតស្នាលលោកប៊ី ប៊ុនធួក បានបង្ហើបប្រាប់អ្នក​យកព័តមាន​យើង​​​កាលពីពេលថ្មីៗនេះ​ថាពួកគេបានឆាតសួរ​អតីតអ្នកនិពន្ធរបស់​ឆ្លងដែនរូបនេះ​ពាក់ព័ន្ធ​រឿងលោកមុន្នី ចេញ​មុខអះអាងថាជាកូន​របស់លោកធឹង សុន នេះហើយលោកប៊ុនធួក ឆ្លើយ​តបយ៉ាងខ្លី​ទាំងហួស​ចិត្តថា​”កុហក់១០០%”។ចំណែកលោក​គួច ខេវិន អតីតអគ្គនាយក​រងទូរ​ទស្សន៍CTN ,Seatv និងEtv ដែលធ្លាប់សាងស្នាដៃ​ជាច្រើនក្នុងការ​ដឹកនាំ​សម្ដែង​MV នៅឆ្លង​ដែនរាប់ពានបទ ហើយក៍ជាអ្នកធ្លាប់​រាប់​អានគ្នាយ៉ាងស្និតស្នាលជាមួយលោកធឹង សុន ក៍ដូចជា​លោក​Tonyson Tong នោះបាន​ចេញ​សារមុននេះថា”អស់សំណើច!អាក្អូន ម្នាក់ នេះ​បាននិយាយ​ប្រាប់គេ​ថា៖រូប​គេជា​កូនប្រុសរបស់​លោកអ៊ុំ ធឹង សុន ដែលពុំទាំងដឹងថាឪពុក អាយុប៉ុន្មាននៅ ពេលដែលគាត់ទទួលអនិច្ចកម្ម? ហើយបច្ចុប្បន្នរូបគេជាអ្នកស្នងមរតក​ផលិត​កម្ម”ឆ្លងដែន”ដែលល្បីល្បាញតាំង តែពីទសវត្ស​ឆ្នាំ​៨០មកម្លេះ ។ បើគយគន់ទៅមើលរូបឆោម​របស់បុរសនេះធៀបគ្នាទៅនឹងលោកអ៊ុំធឹង សុន ឬជាមួយនឹងកូនៗរបស់លោកធឹង សុន បី​នាក់​កំពុងរស់នៅអាម៉េរិក គឺដូចគ្នា មេឃហើយនឹង​ដី?។ តាមពិតទៅលោកអ៊ុំធឹង សុន មាន​កូនតែបីនាក់​គត់នឹងមាន​ទំនាក់ទំនងយ៉ាងស្និតជា​មួយ​ខ្ញុំដូចបងប្អូនបង្កើត ទោះជាខ្ញុំចាក​ចេញ​ពីអាម៉េរិកក្រែលឆ្នាំហើយក្តី ក៏​យើងនិយាយគ្នាបាន​ព្រឹក​ល្ងាច! ហើយបីនាក់នោះបដិសេដថា មិនស្គាល់អន្ទិតម្នាក់ហ្នឹងទាល់សោះ​។បើកូន​បង្កើត​​មិនស្គាល់បងប្អូនបង្កើត តើមាន​បងៗប្អូនៗ​តារាចម្រៀងដែលធ្លាប់ច្រៀងឲ្យផលិតកម្មឆ្លងដែន ណាខ្លះ​ស្គាល់​អន្ទិតម្នាក់នេះថាជា​កូន​លោក​​អ៊ុំធឹង សុន? មេត្តាជួយប្រាប់ផង! ។ តាំងតែពីមុន​លោក​អ៊ុំធឹង សុន អនិច្ច​កម្មខ្ញុំបាន​ទទួល​សិទ្ធិពេញលេញក្នុងការផលិត​និងដំណើរការផលិត​កម្ម​”ឆ្លងដែន”បន្ទាប់ពីលោកណាំ គឹមឡេង គ្រប់គ្រងផលិតកម្ម”រស្មីនាគមាស”ដែល​បំបែក​ចេញពីផលិតកម្មឆ្លងដែន​(មិនបាច់​បញ្ជាក់ឆ្នាំព្រោះ​បទចម្រៀង​ដែលដាក់ឈ្មោះខ្ញុំដឹកនាំផលិតមានរាប់ពាន់បទ)តែខ្ញុំមិនដែល មិនធ្លាប់ស្គាល់អាក្អូនម្នាក់ហ្នឹងទាល់សោះ ឬអត់​អាលីងហ្មង ថាជាកូនលោកអ៊ុំធឹង សុន? មើលទៅ គិតទៅ ពិចារណាទៅ !ខ្ញុំអស់សំណើច! ប៉ុន្តែបើយោង​ទៅរក​ទិដ្ឋភាពផ្លូវច្បាប់ ទំនង​ជាពិបាកសើចចំពោះករណីនេះ! បើឈប់បានឈប់​ទៅ?ហើយ​សុំ​ទោសសាធារណជនផង ណាអាក្អូន!”។

គូររំលឹកថាក្រោយលោកម៉ានី អះអាងថាជាកូនលោកធឹង សុន ម្ចាស់ផលិតកម្មឆ្លងដែន ហើយប្ដេជ្ញាបើកផលិត​កម្មមួយនេះតំណើរការឡើងវិញក្រោយបិទទ្វារអស់រយៈពេលជាង២០ឆ្នាំនោះក៍មានប្រតិកម្មពីកូនរបស់លោកធឹង សុន គឺ​លោកTonyson Tong ដែលកំពុងរស់នៅរដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិកថារឿងនេះជាការបោក​ប្រាស់​ភ្នែក​ទស្ស​និក ព្រោះលោកមានបងប្អូនតែ៣នាក់គត់គឺទី១៖រូបលោក(Tonyson Tong)ជាកូនច្បង,ប្អូនទី២៖ព្រំដែន និង​ប្អូនទី​៣៖ឆ្លង​ដែន ។ប៉ុន្ដែទោះជាមានការ​បញ្ជាក់បែបនេះក្ដី ក៍លោកម៉ានី នៅតែអះអាងថាលោកជាកូន​ថៅកែ​ឆ្លងដែន យ៉ាងពិតប្រាកដដដែល ព្រមទាំងត្រៀមខ្លួនលាតត្រដាងរឿងនេះ​ឲ្យច្បាស់លាស់​នៅថ្ងៃជួបជុំអ្នក​កា​សែត​​នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលកម្មវិធីនោះរៀបចំដោយលោកស្រីកញ្ញា មកពីរដ្ឋTexas សហរដ្ឋអាមេរិក ដែលគាត់ថាជាអ្នកស្និតស្នាលម្នាក់ជាមួយលោកធឹង សុន ក៍ដូចជាបានដឹងរឿងរ៉ាវរបស់លោកមុន្នី យ៉ាងស៊ី​ជម្រៅ​។

  ដោយឡែកវីដេអូមួយរបស់លោកធឹង សុន ក្នុងបទសម្ភាសន៍នៅទូរទស្សន៍CTN កាលពីប៉ុន្មានឆ្នាំមុនអំឡុង​ពេល​​លោក​មកលេងនៅខ្មែរ​ដែលមាន​លោក​ជុំ កុសល ជាពិធីករនោះលោកបានអះអាងថាលោក​មាន​កូនតែ​៣នាក់​គឺកូនទី១៖Tonyson ទី២៖ព្រំដែន សុន និងទី៣៖ឆ្លងដែន សុន ៕

RELATED ARTICLES