Wednesday, June 4, 2025
Homeព័ត៌មានអន្តរជាតិជប៉ុន សន្យាផ្តល់ប្រាក់១ពាន់លានដុល្លារ ជួយប្រទេស​ទទួលយកជនភៀសខ្លួនអ៊ុយក្រែន

ជប៉ុន សន្យាផ្តល់ប្រាក់១ពាន់លានដុល្លារ ជួយប្រទេស​ទទួលយកជនភៀសខ្លួនអ៊ុយក្រែន

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Shunichi Suzuki បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន​នឹង​បង្ហាញ​ផែនការមួយដើម្បីប្រមូលប្រាក់ចំនួន ១ពាន់លានដុល្លារយកទៅជួយដល់បណ្តាប្រទេស ដែលទទួល​យកជនភៀសខ្លួនពីប្រទេសអ៊ុយក្រែនដែលហែកហួរដោយសង្រ្គាម។

មូលនិធិនេះនឹងត្រូវបានផ្តល់តាមរយៈធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) ដែលគ្រប់គ្រង​ដោយរដ្ឋ ដែលជាធម្មតាផ្តល់ជំនួយក្នុងទម្រង់នៃការផ្តល់ប្រាក់កម្ចី ការធានា និងការវិនិយោគភាគហ៊ុន។លោក Suzuki បានប្រាប់អ្នកយកព័ត៌មានថា មូលនិធិនេះក៏នឹងត្រូវបានប្រើដើម្បីជួយសម្រួលដល់​ការវិនិយោគ​ដោយ​ក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសទាំងនោះផងដែរ ។

លោកSuzukiបានប្រាប់អ្នកយកព័ត៌មាននៅពេលលោកទៅដល់ទីក្រុង Niigata ភាគខាងជើងនៃទីក្រុងតូក្យូ ដើម្បី​ធ្វើជាប្រធានកិច្ចប្រជុំរយៈពេលបីថ្ងៃនៃមេដឹកនាំហិរញ្ញវត្ថុមកពីក្រុមប្រទេសជឿនលឿនទាំងប្រាំពីរ (G7) ។G7ក៏នឹងជជែកគ្នាអំពីវិធីការពាររុស្សីពីការគេចវេសពីទណ្ឌកម្មដែលបានដាក់បន្ទាប់ពីការលុកលុយចូលអ៊ុយក្រែន។ប្រទេសG7 រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន អ៊ីតាលី និងសហរដ្ឋអាមេរិក៕

RELATED ARTICLES