Wednesday, June 4, 2025
Homeព័ត៌មានអន្តរជាតិអ៊ីស្រាអែល បន្តវាយប្រហារតាមអាកាស ស្លាប់ប៉ាឡេ ស្ទីន ២៧នាក់

អ៊ីស្រាអែល បន្តវាយប្រហារតាមអាកាស ស្លាប់ប៉ាឡេ ស្ទីន ២៧នាក់

អ៊ីស្រាអែលនៅតែបន្តការវាយប្រហារតាមអាកាសមកលើតំបន់ហ្កាហ្សាដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៧ នាក់ក្នុងនោះមានមេដឹកនាំជាច្រើននៃចលនាជីហាតអ៊ីស្លាម-ប៉ាឡេស្ទីន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន អាល់ហ្សាហ្សេរ៉ាចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី ១១ខែឧសភាឆ្នាំ២០២៣។

ជាមួយគ្នានេះដែរមនុស្សជាង ៧០នាក់បានរងរបួស ខណៈដែលការវាយលុករបស់យោធាអ៊ីស្រា អែលឈាន ចូលដល់ថ្ងៃទី៣របស់ខ្លួន។ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីនបានប្រកាសពីការស្លាប់របស់លោក Ali Ghali មេបញ្ជា ការនៃអង្គភាពបាញ់គ្រាប់រ៉ុក្កែតនៅក្នុងការវាយប្រហារមុនថ្ងៃរះដែលធ្វើឡើងដោយកងកម្លាំងអ៊ីស្រាអែលនៅ Khan Younis ។

យោងតាមតួលេខប៉ាឡេស្ទីនបានអោយដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ១៣០នាក់ត្រូវបាន សម្លាប់ដោយសារភ្លើងឆេះរបស់អ៊ីស្រាអែលចាប់តាំងពីដើមឆ្នាំនេះ។ ជនជាតិអ៊ីស្រាអែល ១៩ នាក់ក៏ត្រូវបាន សម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកក្នុងអំឡុងពេលដូចគ្នានេះ។

ប្រជាជនជាង២លាននាក់កំពុងរស់នៅនៅក្នុងតំបន់កាហ្សាស្ទ្រីបដែលធ្វើឱ្យវាក្លាយជាតំបន់មួយដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក។ លោកYoumna el Sayed អ្នកកាសែតរបស់ Al Jazeera និយាយថាគ្មាន តំបន់ទំនេរនៅក្នុង Gaza ទេ៕

RELATED ARTICLES