នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចាបាននិយាយថា លោកនឹងលាឈប់ពីឆាកនយោបាយ ប្រសិនបើគណបក្ស រួបរួមថៃ United Thai Nation (UTN) ដែលលោកឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី និងជាប្រធានយុទ្ធសាស្រ្តបរាជ័យក្នុងការទទួលបានកៅអីសភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យទី១៤ខែឧសភាឆ្នាំ២០២៣។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍ចេញផ្សាយកាលពីថ្ងៃសុក្រ ខែឧសភាឆ្នាំ ២០២៣។

ឧត្តមសេនីយ ប្រាយុទ្ធ បានធ្វើការសន្យានេះ ខណៈពេលដែលកំពុងធ្វើការឃោសនារកសំឡេងគាំទ្រក្នុងនាមលោក Nonthiwat Nonthaphak បេក្ខជនបោះឆ្នោតរបស់គណបក្សក្នុងមណ្ឌលបោះឆ្នោតទីបីរបស់ខេត្តភាគខាងត្បូងនៅស្រុក Pak Phanang។
លោកថ្លែងថា៖ «បេក្ខជនគណបក្សនៅគ្រប់មណ្ឌលគឺសំខាន់សម្រាប់ខ្ញុំ។ ប្រសិនបើយើងឈ្នះអាសនៈមណ្ឌុលមួយចំនួនតូច ខ្ញុំនឹងត្រឡប់មកផ្ទះវិញហើយសម្រាក។លោកបានមានប្រសាសន៍ថាយើងត្រូវឈ្នះអាសនៈសភាឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដូច្នេះយើងអាចបង្កើតរដ្ឋាភិបាលដ៏រឹងមាំនិងដែលអាចដំណើរការបានលឿនជាងមុន។
លោកបានបន្តថា៖ «ពីមុនខ្ញុំត្រូវធ្វើការជាមួយគណបក្សមួយចំនួន និងច្រើនក្រុម។ គណបក្សខ្លះងាយស្រួលក្នុងការធ្វើការជាមួយ ប៉ុន្តែមួយចំនួនគឺពិបាក។បានធ្វើជាទាហានច្រើនឆ្នាំ ហើយឆ្លងកាត់វិបត្តិជាច្រើនថ្ងៃនេះខ្ញុំជាអ្នកនយោបាយ វាខុសពីពេលដែលខ្ញុំនិយាយជាមួយទាហាន ខ្ញុំត្រូវមានចិត្តរឹងប៉ឹង។
អ្នករាល់គ្នាបានទុកចិត្តខ្ញុំម្តងរួចមកហើយ ក្នុងការបោះឆ្នោតមុន សូមទុកចិត្តខ្ញុំម្តងទៀត ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។លោកនាយករដ្ឋមន្ត្រីបានបន្ថែម។
យោងតាមការស្ទង់មតិកន្លងមកគណបក្សរបស់លោកប្រាយុទ្ធ មិនទទួលបានសំឡេងគាំទ្រច្រើនដូចគណបក្សប្រឆាំងភឿថៃដែលដឹកនាំដោយកូនស្រីពៅរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រានិងជាក្មួយស្រីរបស់លោកស្រីយីងឡាក់ ដែលត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច។
សម្រាប់ការបោះឆ្នោតលើកនេះគណបក្សភឿ ថៃសង្ឃឹមឈ្នះលើប្រាយុទ្ធ តែអ្វីដែលបារម្ភនោះ គឺមិនមានកៅអីគ្រប់គ្រាន់សម្រាប់បោះរើសនាយករដ្ឋមន្ត្រី។

រដ្ឋធម្មនុញ្ញដែលតាក់តែងឡើងដោយយោធាអនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភាចំនួន ២៥០នាក់ ដែលត្រូវបានតែងតាំងដោយរបបយោធាដែលបានដណ្តើមអំណាចកាលពីឆ្នាំ២០១៤ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។
ប្រសិនបើការព្យាករណ៍នៃការស្ទង់មតិមតិត្រឹមត្រូវគេមើលឃើបក្សភឿថៃនិងគណបក្សចលនាឆ្ពោះទៅមុខអាច ធានាថាបានអាសនៈភាគច្រើននៃចំនួន ៥០០នៅក្នុងសភាជាន់ទាបប៉ុន្តែបញ្ហាចោទនៅត្រង់ថា ថាតើពួកគេនឹងត្រូវបានអនុញ្ញាតឱ្យបង្កើតរដ្ឋាភិបាលចម្រុះដែរឬទេ៕