Tuesday, June 3, 2025
Homeព័ត៌មានអន្តរជាតិបេសកជនពិសេសចិន នឹងទៅបំពេញទស្សនកិច្ចនៅ អឺរ៉ុប ស្វែងរកដំណោះស្រាយជម្លោះអ៊ុយក្រែន

បេសកជនពិសេសចិន នឹងទៅបំពេញទស្សនកិច្ចនៅ អឺរ៉ុប ស្វែងរកដំណោះស្រាយជម្លោះអ៊ុយក្រែន

ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងបញ្ជូនបេសកជនពិសេស របស់ខ្លួនទៅកាន់ អ៊ុយក្រែន រុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតចាប់ពីថ្ងៃចន្ទ ដើម្បីចាប់ផ្តើមពិភាក្សាអំពីដំណោះស្រាយ នយោបាយចំពោះសង្គ្រាមនៅអ៊ុយក្រែន។នេះបើយោងតាមការការចេញផ្សាយរបស់សារព័ត៌មានរដ្ឋចិន ស៊ីនហួកាលពីល្ងាចថ្ងៃសុក្រទី ១២ ខែឧសភាឆ្នាំ ២០២៣ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថាចាប់ពី ថ្ងៃទី១៥ ខែឧសភា ឯកអគ្គរដ្ឋទូត លោក Li Huiតំណាងពិសេសរបស់រដ្ឋាភិបាលចិន ទទួលបន្ទុក កិច្ចការអឺរ៉ាស៊ី (អឺរ៉ុប-អាស៊ី) នឹងធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន ប៉ូឡូញ បារាំងអាល្លឺ ម៉ង់និងរុស្ស៊ីដើម្បីទំនាក់ ទំនងជាមួយ គ្រប់ភាគីស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន។ប្រទេសចិនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិន លិចជា មួយរុស្ស៊ីត្រូវបានគេមើលឃើញថា មានឥទ្ធិពលខ្លាំងបំផុត ក្នុងការបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ប្រទេសចិន មិនដែលផ្កោលទោសប្រទេសរុស្ស៊ីម្តង ណាទេចាប់តាំង ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន។

ទីក្រុងប៉េកាំងបានលើកសំណើ១២ចំនុចដែលមានចែងនៅក្នុង ជំហររបស់ចិនលើដំណោះស្រាយនយោបាយ នៃវិបត្តិអ៊ុយក្រែនប៉ុន្តែមិនទាន់បានលាតត្រដាងអោយដឹងលម្អិតនៅឡើយទេ៕

RELATED ARTICLES