Wednesday, July 9, 2025
Homeព័ត៌មានអន្តរជាតិតុលាការចិន ដាក់គុកពលរដ្ឋអាមេរិក អស់មួយជីវិត

តុលាការចិន ដាក់គុកពលរដ្ឋអាមេរិក អស់មួយជីវិត

សេចក្តីថ្លែងការណ៍របស់តុលាការចិនបាននិយាយកាលពីថ្ងៃចន្ទ ទី១៥ ឧសភា ថាប្រទេសចិនបានកាត់​ទោស​ពល​រដ្ឋអាមេរិកអាយុ៧៨ឆ្នាំឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទចារកម្ម។សេចក្តីថ្លែងការណ៍របស់តុលាការមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើការចោទប្រកាន់នេះទេហើយការកាត់ក្តីបិទទ្វារគឺជាទម្លាប់នៅក្នុងប្រទេសចិនសម្រាប់ករណីរសើប។

ការសម្រេចដាក់ទោសមួយជីវិតទៅលើលោកJohn Shing-wan Leung កាន់លិខិតឆ្លងដែនអាមេរិក​កាន់តែ​ធ្វើឱ្យ​ខូច​ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនបន្ថែមទៀត។សេចក្តីថ្លែងការណ៍របស់តុលាការប្រជាជនកម្រិតមធ្យមនៅទីក្រុង Suzhou ភាគខាងកើតប្រទេសចិន បាននិ​យាយ​​ថា លោកLeungដែលជាអ្នករស់នៅអចិន្ត្រៃយ៍ក្នុងទីហុងកុងត្រូវបានគេរកឃើញ​ថាមានពិរុទ្ធពីបទចារកម្ម​កាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកហូតសិទ្ធិនយោបាយអស់មួយជីវិត។

អាជ្ញាធរSuzhouបានចាត់វិធានការជាកំហិតយោងទៅតាមច្បាប់ប្រឆាំងនឹងលោក Leung អាយុ ៧៨ ឆ្នាំនៅក្នុង​ខែមេសា​ឆ្នាំ ២០២១ តែមិនបានបញ្ជាក់ពីពេលវេលាដែលគាត់ត្រូវបានគេចាប់ខ្លួននោះទេ។ គេក៏មិនដឹងច្បាស់ថា លោក Leung រស់នៅទីណានៅពេលចាប់ខ្លួននោះទេ។អ្នកនាំពាក្យស្ថានទូតអាមេរិកក្នុងទីក្រុងប៉េកាំងបាននិយាយថាពួកគេបានដឹងអំពីរបាយការណ៍ដែលថាពលរដ្ឋអាមេរិកម្នាក់ត្រូវបានកាត់ទោសនៅក្រុងស៊ូចូវនាពេលថ្មីៗនេះ។

អ្នកនាំពាក្យរូបនេះបាននិយាយថា ក្រសួងការបរទេសមិនមានអ្វីដែលជាអាទិភាពធំជាង​សុវត្ថិភាពនិងសន្តិសុខ​របស់​​ពលរដ្ឋអាមេរិកនៅក្រៅប្រទេសនោះទេ។អ្នកនាំពាក្យស្ថានទូតអាមេរិកនៅទីក្រុងប៉េកាំងបាននិយាយថាអ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមលើករណីនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃ​ចន្ទ​នេះទេ៕

RELATED ARTICLES