Wednesday, June 4, 2025
Homeព័ត៌មានអន្តរជាតិតើអ្វីជាឧបសគ្គនៅពីក្រោយនៃការតែងតាំងនាយករដ្ឋមន្ត្រីថៃ ក្រោយការបោះឆ្នោត?

តើអ្វីជាឧបសគ្គនៅពីក្រោយនៃការតែងតាំងនាយករដ្ឋមន្ត្រីថៃ ក្រោយការបោះឆ្នោត?

សាស្ត្រាចារ្យ Duncan McCargo នាយកវិទ្យាស្ថានសិក្សាអាស៊ី នៅសាកលវិទ្យាល័កCopenhagen ប្រទេស​ដា​ណឺម៉ាកបាននិយាយថាការតែងតាំងនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសថៃនឹងក្លាយជាឧបសគ្គសម្រាប់គណបក្សប្រឆាំងបន្ទាប់ពីពួកគេឈ្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ឧសភា។

លោកបានកត់សម្គាល់ថាសមាជិកសភាដែលទើបជាប់ឆ្នោតថ្មីចំនួន៥០០នាក់ នឹងត្រូវបោះឆ្នោតជ្រើសរើស​នាយ​ក​រដ្ឋមន្ត្រីថ្មី រួមជាមួយនឹងសមាជិកព្រឹទ្ធសភាចំនួន២៥០នាក់ដែលត្រូវបាន​តែងតាំងដោយឧត្តមសេនីយ៍​យោធា​ប្រា​យុទ្ធ ចាន់អូចាដែលបានធ្វើរដ្ឋប្រហារទម្លាក់លោកស្រីយីងឡាក់កាលពីឆ្នាំ ២០១៤។

លោកបានប្រាប់ទូរទស្សន៍ CNA កាលពីថ្ងៃចន្ទថា អ្នកត្រូវការសំឡេងភាគច្រើននៅក្នុងសភា ដើម្បីផ្តួលសំឡេង​សមាជិក​ព្រឹទ្ធសភា ប្រសិនបើពួកគេទាំងអស់គ្នាបោះឆ្នោតរួមគ្នាតែមួយសម្រាប់បេក្ខជន​ជាក់លាក់ណាមួយ​ដូច​អ្វីដែលពួកគេបានធ្វើកាលពីលើកមុន។

លោកបានកត់សម្គាល់ថាសមាជិកសភាមកពីបក្សប្រឆាំង៦(រដ្ឋាភិបាលចម្រុះ)មានអាសនៈ៣០៩ក៏នៅតែលំបាក​ដើម្បីទទួលបានបេក្ខភាពនាយករដ្ឋមន្ត្រីប្រសិនបើសមាជិកសភារដ្ឋាភិបាលបច្ចុប្បន្នទាំងអស់បានបោះឆ្នោតរួមជាមួយនឹងសមាជិកព្រឹទ្ធសភា។

ចំណែកឯលោកស្រី Pongkwan Sawasdipakdi សាស្ត្រាចារ្យនៅមហាវិទ្យាល័យវិទ្យាសាស្ត្រនយោ​បាយនៃ​សាកល​​វិទ្យាល័យThammasatរបស់ប្រទេសថៃបានមានប្រសាសន៍ថាស្ថានការណ៍នេះមិនមាន​សុទិដ្ឋិនិយមខ្លាំង​សម្រាប់គណបក្សប្រឆាំងច្រើនពេកនោះទេ។

លោកស្រីបានបន្តថាបញ្ហាចោទនៅត្រង់ថាតើពួកគេ (សមាជិកព្រឹទ្ធសភា) នឹងបោះឆ្នោតឱ្យគណបក្សឆ្ពោះទៅ​មុខ ឬពួកគេនឹងបោះឆ្នោតអនុបវាទ។ ឥឡូវនេះ វាហាក់ដូចជា ពួកគេគ្រាន់តែរំពឹងថាសមាជិកសភានឹងបង្កើត​សម្ព័ន្ធដ៏ធំមួយអោយបានច្រើនជាងពាក់កណ្តាលនៃសមាជិកសភាទាំងមូល។ពួកគេបានដាក់សម្ពាធនិង​ការ​ទទួលខុសត្រូវកាន់តែច្រើនទៅលើសមាជិកសភានិងគណបក្សឆ្ពោះទៅមុខមានន័យថាពួកគេប្រហែលជាមិនមានឆន្ទៈបោះឆ្នោតឱ្យគណបក្សផ្លាស់ទីទៅមុខទេ។

និយាយដោយសង្ខេបខ្លីដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃក្រោមច្បាប់រដ្ឋម្មនុញ្ញ យោធាឆ្នាំ២០១៧ មានសេណារី​យោ២គឺ​ទី១ រកសំឡេងពីសភាជាន់ទាប(រដ្ឋសភា)អោយបាន៣៧៦និងទី២រកសំឡេងពីសភា​ទាំងពីរ(រដ្ឋសភានិង​ព្រឹទ្ធសភាដែលមាន៧៥០អាសនៈ)អោយបាន៣៧៦អាសនៈ។

បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ អំពាវនាវឱ្យគណបក្សផ្សេង គាំទ្រលោកPita

លោក Srettha Thavisin បេក្ខជន នាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃបានអំពាវ​នាវឱ្យគណបក្សផ្សេងទៀត​ជាពិសេស Bhumjaithai និងគណបក្សប្រជាធិបតេយ្យគាំទ្រលោកPita Limjaroenrat មេដឹកនាំគណបក្សឆ្ពោះ​ទៅមុខជានាយករដ្ឋមន្ត្រី និងជៀសវាងតម្រូវការសម្រាប់ការគាំទ្រពីសមាជិកព្រឹទ្ធសភា​ដែលត្រូវបានតែងតាំង​ដោយយោធា។

លោកបានថ្លែងថានៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ បានចែងថា ដើម្បីអនុម័តតំណែងនាយករដ្ឋមន្ត្រីយ៉ាង​ហោច​ណាស់ត្រូវការ ៣៧៦ សំឡេង។ នេះមានន័យថា លោក Pita នឹងត្រូវការសន្លឹកឆ្នោតបន្ថែមពីគណបក្សផ្សេងទៀត ឬពីសមាជិកព្រឹទ្ធសភា។

លោក លោក Srettha Thavisin ថា មានប្រសាសន៍ថា លោកសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងបង្ហាញស្មារតីនយោ​បាយ និងការប្រកាន់ខ្ជាប់នូវសំឡេងប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជូនលោក Pita។

លោកបានថ្លែងថា៖ «សម្រាប់ខ្ញុំគឺជាអ្នកគាំទ្រលោក Pita នៃគណបក្សឆ្ពោះទៅមុខឲ្យកាន់តំណែង​ដោយគុណ​ធម៌។លោកបន្ថែមថាឥឡូវនេះវាដល់ពេលហើយសម្រាប់អ្នក​ដើម្បីបញ្ជាក់ជំហររបស់អ្នកដោយបោះ​ឆ្នោតឱ្យ​លោក Pita ធ្វើជានាយករដ្ឋមន្ត្រីទី ៣០ ក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដដោយមិនចាំបាច់​ពឹងផ្អែកលើការបោះ​ឆ្នោត​ពីសមាជិកព្រឹទ្ធសភា ២៥០ រូប។

លោក ប្រាយុទ្ធ នៅស្ងៀមអំពីអនាគតនយោបាយ និងអំពាវនាវឲ្យមានការរួបរួមគ្នា

ក្នុងអំឡុងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចាំផ្ទះកាលពីថ្ងៃអង្គារនាយករដ្ឋមន្ត្រីផុតអាណត្តិ លោក ប្រាយុទ្ធ ចាន់អូចា បានរក្សាភាពស្ងៀមស្ងាត់អំពីអនាគតនយោបាយរបស់លោក បន្ទាប់ពីបរាជ័យយ៉ាងធ្ងន់ធ្ងរការ​បោះឆ្នោតសកល​កាលពីថ្ងៃអាទិត្យ ។

លោកប្រាយុទ្ធធ្លាប់បាននិយាយថាលោកនឹងចាកចេញពីសង្វៀននយោបាយប្រសិនបើគណបក្សរបស់លោកទទួលបានសំឡេងគាំទ្រតិច។លទ្ធផលឆ្នោតបណ្តោះអាសន្នដែលប្រកាសដោយគណៈ​កម្មាការបោះឆ្នោតបាន​អោយ​ដឹង​ថាគណបក្សរបស់លោកទទួលបានត្រឹមតែ ៣៦អាសនៈ។

អ្នកកាសែតសួរថាតើលោកនឹងឈប់ធ្វើនយោបាយឬអត់? លោកប្រាយុទ្ធ ញញឹមហើយនិយាយថាគ្មានយោ​បល់ទេ។

លោកបន្តនៅស្ងៀមនៅពេលអ្នកកាសែតសួរថាតើលោកនឹងបន្តស្នាក់នៅជាមួយនឹងគណបក្ស United Thai Nation ឬយ៉ាងណា។

ទោះបីលោកមិននិយាយក៏ដោយអនុប្រធានបក្សជាតិថៃរួបរួម លោក Thanakorn Wangboonkongchana នៅថ្ងៃ​ទី១៥ ខែឧសភា បានអះអាងថា លោកប្រាយុទ្ធ ចន្ទអូចា បេក្ខជននាយករដ្ឋមន្រ្តីបក្សជាតិថៃរួបរួម អាចនឹង​ដើរ​ចេញ​ពីនយោបាយក្រោយពីចាញ់ការបោះឆ្នោតរើសសមាជិករដ្ឋសភា។

ពាក់ព័ន្ធទៅនឹងការបង្កើតរដ្ឋាភិបាលចម្រុះថ្មីលោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា លោកសប្បាយ​ចិត្តជា​មួយនឹងដំណើរការបង្កើតរដ្ឋាភិបាលថ្មី។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ខ្ញុំសប្បាយចិត្តនឹងរឿងនោះ ហើយចង់ឲ្យប្រជាជនថៃទាំងអស់ សហ​ការ និងលើកកម្ពស់ការរួបរួម និងស្ថិរភាពក្នុងប្រទេស ដោយគ្មានជម្លោះ និងរួមគ្នាអភិវឌ្ឍប្រទេសជាតិ។លោកបន្តថា នេះគឺដើម្បីសន្តិសុខ វិបុលភាព និងនិរន្តរភាព។ ប្រកាន់ខ្ជាប់នូវសន្តិសុខនៃស្ថាប័ន​សំខាន់ៗរបស់​ប្រទេសជាតិ សម្រាប់ការអភិវឌ្ឍជាតិនិងអនាគតរបស់ប្រជាជនថៃទាំងអស់​៕

RELATED ARTICLES