Wednesday, June 4, 2025
Homeព័ត៌មានអន្តរជាតិ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះមូឆា នៅមីយ៉ាន់ម៉ា កើនដល់៤១នាក់

 ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះមូឆា នៅមីយ៉ាន់ម៉ា កើនដល់៤១នាក់

មេដឹកនាំក្នុងតំបន់មេដឹកនាំក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ចំនួនអ្នកស្លាប់ដោយ សារខ្យល់ ព្យុះម៉ូឆានៅក្នុងរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់យ៉ាងហោចណាស់ ៤១ នាក់។ព្យុះស៊ីក្លូនមូឆា បានបោកបក់មកក្បែររដ្ឋ Sittwe កាលពីថ្ងៃអាទិត្យ ជាមួយនឹងល្បឿន ១៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ។

លោក Karlo អ្នកគ្រប់គ្រងភូមិ Bu Ma បានប្រាប់អ្នកយកព័ត៌មាន AFP នៅកន្លែងកើតហេតុថា យើងអាចបញ្ជាក់ បានថាមានអ្នកស្លាប់ចំនួន ១៧នាក់។ លោកបានបន្តថានឹងមានអ្នកស្លាប់ច្រើនជាងនេះ ខណៈមនុស្សជាងមួយ រយនាក់កំពុងបាត់ខ្លួន។

ជាមួយគ្នានេះដែរអ្នកស្លាប់ចំនួន ២៤ នាក់ត្រូវបានផ្តល់ឱ្យ AFP ដោយមេភូមិនៅ Khaung Doke Kar ក្បែរនោះ។

របបយោធាបាននិយាយកាលពីថ្ងៃចន្ទថា មនុស្សប្រាំនាក់ត្រូវបានសម្លាប់តែមិនបាន បញ្ជាក់ពីកន្លែងដែលពួក គេស្លាប់នោះទេ។ក្រៅពីសម្លាប់មនុស្សព្យុះនេះបានបំផ្លាញផ្ទះជាង៨៦០និងមន្ទីរពេទ្យ ឬគ្លីនិកចំនួន១៤ត្រូវបាន ខូចខាតនៅទូទាំងប្រទេស។

RELATED ARTICLES