Wednesday, June 4, 2025
Homeព័ត៌មានអន្តរជាតិទីក្រុងគៀវ៖អ៊ុយក្រែន បាញ់ទម្លាក់មីស៊ីលលឿនជាង​សំឡេង​រុស្ស៊ី ចំនួន៦គ្រឿង

ទីក្រុងគៀវ៖អ៊ុយក្រែន បាញ់ទម្លាក់មីស៊ីលលឿនជាង​សំឡេង​រុស្ស៊ី ចំនួន៦គ្រឿង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksiy Reznikov បាននិយាយកាលពីថ្ងៃអង្គារថាខ្លួនបានបាញ់ទម្លាក់មី​ស៊ីលល្បឿនលឿនជាងសំឡេងរបស់រុស្ស៊ីចំនួនប្រាំមួយក្នុងអំឡុងពេលការវាយប្រហារថ្មីនៃមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី។

ក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសនៅលើ Twitter លោក Oleksiy Reznikov បាននិយាយថាជោគជ័យ​មិនគួរឱ្យជឿមួយផ្សេងទៀតសម្រាប់កងកម្លាំងអាកាសអ៊ុយក្រែន! កាលពីយប់មិញ គឺយើងបានការពារមេឃ​របស់​យើងដោយបាញ់ទម្លាក់មីស៊ីលលឿនជាងសំឡេង Kinzhal របស់រុស្ស៊ីចំនួន ៦ គ្រាប់ និងមីស៊ីលធម្មតាចំនួន ១២គ្រាប់ផ្សេងទៀត។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអ៊ុយក្រែនបាន​និយាយថា ខ្លួនបានបាញ់ទម្លាក់កាំជ្រួច Kinzhalhypersonic ដំបូងរបស់ខ្លួន។

អ៊ុយក្រែនបាននិយាយកាលពីព្រឹកថ្ងៃអង្គារថា ខ្លួនបានកម្ទេចមីស៊ីលទាំង ១៨ គ្រាប់ និងយន្តហោះគ្មានមនុស្ស​បើក ៩ គ្រឿង ដែលរុស្ស៊ីបានបាញ់បង្ហោះពេញមួយយប់។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានបង្ហាញមីស៊ីលKinzhal ក្នុងឆ្នាំ ២០១៨ថាវាជា អាវុធដ៏ល្អពិបាក​ស្ទាក់ចាប់ណាស់។

ទោះជាយ៉ាងណាក្តីគេមិនមានព័ត៌មានឯករាជ្យ ណាបញ្ជាក់ពីបញ្ហានេះទេខណៈដែល ក្រសួងការពារជាតិនៅទី​ក្រុង​ម៉ូស្គូបានរាយការណ៍កាលពីថ្ងៃអង្គារថា ការវាយប្រហារដ៏ជាក់លាក់មួយដោយមីស៊ីលល្បឿន​លឿនជាង​សំឡេង Kinzhal របស់រុស្ស៊ី បានបំផ្លាញប្រព័ន្ធការពារដែនអាកាស Patriot របស់អាមេរិកក្នុងទីក្រុងគៀវ។យោធារុស្ស៊ីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការវាយប្រហារនេះទេ ហើយនេះជាលើកដំបូងដែលទីក្រុង​មូ​ស្គូបានអះអាងថាបានវាយប្រហារប្រព័ន្ធរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដល់អ៊ុយក្រែនពីអ្នកគាំទ្រលោកខាងលិច៕

RELATED ARTICLES