Wednesday, June 4, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក បញ្ចេញទិន្នន័យក្បាលគ្រាប់នុយក្លេអ៊ែរ ដាក់ សម្ពាធលើរុស្ស៊ី

អាមេរិក បញ្ចេញទិន្នន័យក្បាលគ្រាប់នុយក្លេអ៊ែរ ដាក់ សម្ពាធលើរុស្ស៊ី

សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១៤១៩ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួនហើយ បានជំរុញឱ្យរុស្ស៊ីបញ្ចេញទិន្នន័យនេះដែរ។

ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនកំពុងបញ្ចេញព័ត៌មានជាសាធារណៈ ដែលជាផ្នែកមួយ នៃការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមសន្ធិសញ្ញា NewSTART ដែលហាក់ដូចជាបញ្ច្រាសការ សម្រេចចិត្តកាលពីមុន ដែលមិនចែករំលែកទិន្នន័យ។

តួលេខចុងក្រោយបង្ហាញថាក៏ដូចជាក្បាលគ្រាប់នុយក្លេអ៊ែរដែលបានដាក់ពង្រាយសហរដ្ឋអាមេរិកមានមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ចំនួន ៦៦២ គ្រាប់ មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក (SLBMs) និងយន្តហោះទម្លាក់ គ្រាប់បែកធុនធ្ងន់។

សរុបមក វាបាននិយាយថា គិតត្រឹមថ្ងៃទី ១ ខែមីនា វាមានប្រព័ន្ធចែកចាយចំនួន ៨០០ទាំងដាក់ពង្រាយ និងមិន ដាក់ពង្រាយ ដែលជាចំនួនអតិបរមាអនុញ្ញាតឲ្យ។នៅក្រោម សន្ធិសញ្ញាNew START ប្រទេសទាំង ពីរបានយល់

ព្រមកំណត់ការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរត្រឹម ១៥៥០ និងមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះទម្លាក់ គ្រាប់បែកដល់ ៧០០។សហរដ្ឋអាមេរិក និងរុស្ស៊ីមានប្រហែល ៩០ភាគរយនៃក្បាលគ្រាប់នុយក្លេអ៊ែររបស់ពិភព លោក ។

យោងតាមអ្នកជំនាញបានឱ្យដឹងថា ប្រទេសរុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេបំផុតក្នុងពិភពលោកជា មួយនឹងក្បាលគ្រាប់ជិត ៦០០០ គ្រាប់៕

RELATED ARTICLES