Thursday, July 10, 2025
Homeព័ត៌មានអន្តរជាតិសេណារីយ៉ូបួន សម្រាប់បង្កើតរដ្ឋាភិបាលថៃ ខណៈ គណបក្សប្រជាធិប​តេយ្យគាំទ្រ​លោក Pita តែដាក់​លក្ខខ័ណ្ឌ

សេណារីយ៉ូបួន សម្រាប់បង្កើតរដ្ឋាភិបាលថៃ ខណៈ គណបក្សប្រជាធិប​តេយ្យគាំទ្រ​លោក Pita តែដាក់​លក្ខខ័ណ្ឌ

បើទោះជាគណបក្សឆ្ពោះទៅមុខ(Move Forward )បានឈ្នះការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យជាមួយនឹង អាសនៈ១៥២និងគ្រោងបង្កើតរដ្ឋាភិបាលចម្រុះ៦គណបក្សដែលមានអាសនៈសរុប៣១០ក៏ដោយវានៅតែមិនមានសំឡេងគ្រប់គ្រាន់សម្រាប់មេដឹកនាំគណបក្សលោកPita ធ្វើ ជានាយករដ្ឋមន្ត្រីទី ៣០របស់ប្រទេសថៃដែរ។

Pita នឹងត្រូវការសំឡេងគាំទ្រភាគច្រើនយ៉ាងហោចណាស់ ៣៧៦ ពីសភាតំណាងរាស្រ្ត ៥០០អាសនៈ ដើម្បីទុក​ជាមោឃៈនូវសម្លេង២៥០ពីព្រឹទ្ធសភាដែលតែងតាំងដោយយោធាលោកប្រាយុទ្ធ ចាន់អូចា។

ដោយមើលឃើញពីភាពជាប់គាំនេះទូរទស្សន៍ថៃ Nation TV បានលើកយកសេណារីយោចំនួនបួន​ដែលអាច​កើត​មានសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មីហើយមានតែសេណារីយោពីរប៉ុណ្ណោះដែលមានលោក Pita Limjaroenrat ជាក្លាយនាយករដ្ឋមន្ត្រី។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃThe Nation កាលពីថ្ងៃ​ពុធទី១៧ខែឧសភាឆ្នាំ២០២៣។

សេណារីយ៉ូទាំងបួនសម្រាប់ការបង្កើតរដ្ឋាភិបាលបន្ទាប់មានដូចខាងក្រោម៖

១-រដ្ឋាភិបាលសេរីដែលមានលោកPita ជានាយករដ្ឋមន្ត្រី

តាមរូបមន្តនេះ លោក Pita នឹងដឹកនាំសមាជិកសភាចម្រុះចំនួន ៣១០រូប មកពីគណបក្សឆ្ពោះទៅមុខរបស់លោក (១៥២) ភឿថៃ (១៤១) ប្រាឆាឆាត (៩) ថៃសាងថៃ (៦) សេរីរាមាថៃ (១) និងគណបក្សយុត្តិធម៌ (១)។

សេណារីយោនេៈគណបក្សឆ្ពោះទៅមុខត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាជាមួយភាគីទាំងនេះរួចហើយដើម្បីធានាថាព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយរបបយោធាមិនរារាំងចលនារបស់ខ្លួនក្នុងការបង្កើតរដ្ឋាភិបាល។ទោះយ៉ាងណាក៏ដោយ វាត្រូវការ៦៦អាសនៈមកពីគណបក្សផ្សេងទៀត ដើម្បីធានាថាលោក Pita ទទួល​បាន​ការងារកំពូលដឹកនាំរដ្ឋាភិបាល។

២-មោឃភាពព្រឹទ្ធសភា២៥០ ដោយលោក Pita ជានាយករដ្ឋមន្ត្រី

រូបមន្តនេះត្រូវរកសមាជិកសភាសរុបឲ្យបានចំនួន៣៨០ គឺពីគណបក្សឆ្ពោះទៅមុខ(១៥២) ភឿថៃ(១៤១) ប្រាឆា​ឆាត(៩) ថៃសាងថៃ (៦) សេរីរាមាថៃ (១) យុត្តិធម៌ (១) បូកនឹង ភូមិចៃថៃ(៧០)។

សេណារីយ៉ូនេះនឹងធានាថាលោក Pita ក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ ការចរចាដើម្បី​បង្កើតសម្ព័ន្ធនេះនឹងប្រឈមមុខនឹងឧបសគ្គ ខណៈដែលគណបក្សឆ្ពោះទៅមុខនិងភូមិចៃថៃពីមុនបាន​បដិសេធ​មិន​សហការដោយសារតែជម្លោះអំឡុងពេលការពិភាក្សាកន្លងមក។

៣-បង្កើតរដ្ឋាភិបាលសំឡេងភាគតិចដោយលោកAnutin Charnvirakul ធ្វើជានាយករដ្ឋមន្ត្រី

រូបមន្តនេះផ្តល់ឱ្យរដ្ឋាភិបាលសំឡេងភាគតិចនៃសមាជិកសភាចំនួន ១៨៣នាក់ មកពីគណបក្សឆ្ពោះ ភូមិចៃ​ថៃ​(៧០), ផាឡាង ប្រាឆារ៉ាត់(៤០), រួមរួមជាតិថៃ (៣៦), ប្រធាធិបតេយ្យ(២៥), ឆាតថៃបាតាណា (១០) និង ឆាតបា​តា​ណាខ្លា(២) ។

សេណារីយ៉ូនេះត្រូវបានស្នើឡើងមុនការបោះឆ្នោតសកលថ្ងៃទី១៤ឧសភាក្រោមការសន្មត់ថានឹងមិនមានផ្លូវសម្រាប់គណបក្សចម្រុះរដ្ឋាភិបាលអាចទទួលបានអាសនៈច្រើនជាងគណបក្សប្រឆាំង។

ដើម្បីទប់ទល់នឹងជ័យជម្នះដ៏លើសលប់របស់គណបក្សប្រឆាំង គណបក្សចម្រុះរដ្ឋាភិបាល​នឹងទាញយកអត្ថប្រ​យោជន៍ពីសំឡេងព្រឹទ្ធសភាចំនួន២៥០ដើម្បីទទួលបានបេក្ខជននាយករដ្ឋមន្ត្រីរបស់ពួកគេជាប់ឆ្នោតនិងបង្កើតរដ្ឋាភិបាលសំឡេងភាគតិច។

៤-រដ្ឋាភិបាលថ្មីអភិរក្សនិយម ដែលមានបេក្ខជនបក្សភឿថៃជានាយករដ្ឋមន្ត្រី

រូបមន្តនេះផ្តល់ឱ្យសមាជិកសភាសរុបចំនួន ២៨៨នាក់មកពីគណបក្សភឿថៃ (១៤១)ភូមចៃថៃ(៧០), ផាឡាង ប្រាឆា​រ៉ាត់(៤០), គណបក្សប្រជាធិបតេយ្យ (២៥), ឆាតថៃបាតាណា (១០) និង ឆាតបាតាណាខ្លា(២) ។

ប្រធានគ្រួសារភឿថៃ ឬមហាសេដ្ឋីអចលនទ្រព្យ Srettha Thavisin លោកស្រី Paetongtarn Shinawatra អាចត្រូវ​បានជ្រើសរើសជានាយករដ្ឋមន្ត្រីបន្ទាប់។

ទោះជាយ៉ាងនេះក្តី សេណារីយ៉ូនេះត្រូវបានគេមើលឃើញថា ទំនងតិចតួចបំផុតខណៈដែលភឿថៃបាន​សន្យារួច​ហើយថានឹងមិនចាប់ដៃជាមួយ ផាឡាង ប្រាឆារ៉ាត់។

ប៉ុន្តែប្រសិនបើវាក្លាយជាការពិត នយោបាយថៃនឹងប្រែក្លាយទៅជាសមរភូមិរវាង​អ្នកអភិរក្សនិយមនិយមដឹក​នាំ​ដោយ​បក្សភឿថៃ និងសេរីនិយមដឹកនាំដោយចលនាឆ្ពោះទៅមុខ។

គណបក្សប្រជាធិបតេយ្យគាំទ្រលោក Pita តែដាក់លក្ខខ័ណ្ឌ

សមាជិកគណបក្សប្រជាធិបតេយ្យសំខាន់ៗពីររូបបាននិយាយថា គណបក្សរបស់ពួកគេនឹងបោះ​ឆ្នោតឱ្យមេដឹក​នាំគណបក្ស ឆ្ពោះទៅមុខលោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីបន្ទាប់ ប្រសិនបើគណបក្សនេះ​ប្រមូល​សំ​ឡេងគាំទ្រពីសភាភាគច្រើន និងការពារស្ថាប័នរាជវង្ស។

លោក Chanin Rungsaeng អគ្គលេខាធិការរងគណបក្ស បានសរសេរនៅលើ Facebook កាលពីថ្ងៃពុធថា នឹងមិន​មានបញ្ហាអ្វីទេប្រសិនបើសមាជិកសភាគណបក្សប្រជាធិបតេយ្យគាំទ្របេក្ខជននៃគណបក្សដែលទទួលបានអាសនៈសភាច្រើនជាងគេ។

លោកបានបន្តថាតើអ្នកអាចសន្យា និងបញ្ជាក់បានទេថា មាត្រា១១២នឹងមិនត្រូវបានដកហូតទេ និងមិនមាន​វិសោធនកម្មដើម្បីអនុញ្ញាតឱ្យនរណាម្នាក់ធ្វើការចោទប្រកាន់លើស្ថាប័នព្រះបរមរាជវាំង។សូមកុំក្បត់ថៃ និង​ប្រជាជន។ សំខាន់កុំប៉ះពាល់ ឬប្រមាថដល់ស្ថាប័នដែលប្រជាជនថៃគោរព។ នោះនឹងមិនអាចអត់ឱនបានទេ។

ចំណែកឯលោក Alongkorn Ponlabutr អនុប្រធានស្តីទីគណបក្សប្រជាធិបតេយ្យបាននិយាយថាគណបក្ស​របស់លោកនឹងគោរពជម្រើសរបស់អ្នកបោះឆ្នោត ដោយគាំទ្រលោក Pita ជានាយករដ្ឋមន្ត្រីបន្ទាប់ ដោយមិន​តម្រូវឱ្យមានការចូលរួមក្នុងរដ្ឋាភិបាលចម្រុះថ្មីជាថ្នូរនោះទេ៕

RELATED ARTICLES