Friday, June 6, 2025
Homeព័ត៌មានអន្តរជាតិគណបក្សឆ្ពោះទៅមុខ បង្កើតរដ្ឋាភិបាលចម្រុះ៨ បក្ស និង តែងតាំងលោក Pita ជានាយករដ្ឋមន្ត្រី

គណបក្សឆ្ពោះទៅមុខ បង្កើតរដ្ឋាភិបាលចម្រុះ៨ បក្ស និង តែងតាំងលោក Pita ជានាយករដ្ឋមន្ត្រី

កាលពីថ្ងៃព្រហស្បតិ៍ទី១៨ខែឧសភា ឆ្នាំ ២០១៣ មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward Party ) លោក Pita Limjaroenrat បានប្រកាសជាផ្លូវការនូវផែនការបង្កើតរដ្ឋាភិបាលចម្រុះដែលមានសមាជិកសភាចំនួន៣១៣ នាក់មកពីគណបក្សនយោបាយចំនួន៨ដែលរូបលោកគឺជាជានាយករដ្ឋមន្ត្រីទី៣០របស់ប្រទេសថៃ។

សម្ព័ន្ធគណបក្សទាំងប្រាំបីរួមមានគណបក្ស Move Forward, Pheu Thai, Thai Sang Thai, Thai Liberal, Prachachart, Fair, Plung Sungkom Mai, និង Peu Thai Ruamphalang។

លោក Pita បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ភាគីទាំងអស់ត្រូវចុះហត្ថលេខា លើអនុស្សរណៈនៃការ យោគយល់គ្នា (MoU)។

ព័ត៌មានលម្អិតចុងក្រោយនឹងត្រូវបានប្រកាសនៅថ្ងៃទី ២២ខែឧសភា ដែលជាខួបលើកទី ៩នៃរដ្ឋប្រហារយោធា ឆ្នាំ ២០១៤ ដែលធ្វើឡើងដោយឧត្តមសេនីយ៍ ប្រាយុទ្ធចាន់អូចាដែលនៅតែជានាយករដ្ឋ មន្ត្រីចាំផ្ទះរហូតដល់រដ្ឋា ភិបាលថ្មីត្រូវបានបង្កើតឡើង។

គណបក្សឆ្ពោះទៅមុខនិងបក្សភឿថៃរួមគ្នាមាន ២៩៣ អាសនៈក្នុងសភាតំណាងរាស្ត្រ។នេះបើផ្អែកលើលទ្ធផល មិនផ្លូវការនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។ នៅសល់ ២០អាសនៈ ត្រូវបានបែងចែកក្នុងចំណោម គណបក្ស ចំនួន ៦ផ្សេងទៀតគឺ Prachachat, Thai Sang Thai, Seri Ruam Thai (Thai Liberal), Fair, Plung Sungkom Mai (New Force) និង Peu Thai Rumphlang។

លោក Pita បាននិយាយថា គណបក្សចម្រុះទាំងអស់បានយល់ព្រមគាំទ្រលោកជានាយក រដ្ឋមន្ត្រីបន្ទាប់ដោយ សារគណបក្សរបស់លោកទទួលបានអាសនៈសភាច្រើនជាងគេ។

ខ្ញុំសូមអរគុណប្រជាជនសម្រាប់ការបោះឆ្នោតទាំងអស់ដែលពួកគេបានផ្តល់ឲ្យយើង។ ពួកគេតំណាងឱ្យក្តី សង្ឃឹម និងបំណងប្រាថ្នាសម្រាប់ការផ្លាស់ប្តូរ។ រដ្ឋាភិបាលថ្មីនឹងធ្វើការដោយភាពស្មោះត្រង់ និងជារដ្ឋាភិ បាលរបស់ប្រជាជនថៃទាំងអស់។

លោក Pita បានបញ្ជាក់ថា សមាជិកសភាចំនួន ៣១៣ នាក់គួរតែគ្រប់គ្រាន់សម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី ខណៈ ពេលដែលលោកបង្ហាញទំនុកចិត្តថាសភានឹងបោះឆ្នោតគាំទ្រលោកឱ្យក្លាយជានាយករដ្ឋមន្ត្រីទី៣០របស់ប្រទេស។

ដើម្បីឈ្នះការបោះឆ្នោត ទាមទារឲ្យមានការគាំទ្រពីសមាជិកសភា និងសមាជិកព្រឹទ្ធសភាយ៉ាងតិច៣៧៦ ។ សមាជិកព្រឹទ្ធសភាចំនួន ២៥០នាក់ ដែលទាំងអស់ត្រូវបានតែងតាំងដោយយោធាមុនការបោះ ឆ្នោតឆ្នាំ២០១៩ មានសិទ្ធិបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី រួមជាមួយតំណាងសភាចំនួន ៥០០ រូបផងដែរ។

លោកCholnan Srikaew មេដឹកនាំគណបក្សភឿថៃ ប្តេជ្ញាជួយគណបក្សឆ្ពោះទៅមុខដោយប្រមូលសំឡេងឆ្នោត ឲ្យបានចំនួន ៣៧៦ ដើម្បីបោះឆ្នោតជ្រើសរើស លោកPita ជានាយករដ្ឋមន្ត្រី

អនុប្រធានគណបក្សភឿថៃគាំទ្រលោកPitaធ្វើនាយករដ្ឋមន្ត្រី ១០០ភាគរយ

លោក Cholnan Srikaew កាលពីថ្ងៃព្រហស្បតិ៍បានប្តេជ្ញាថាគណបក្សរបស់លោកនឹង បញ្ចុះបញ្ចូលឱ្យមាន ការគាំទ្រពីសមាជិកសភាចំនួន 376 ដើម្បីជ្រើសរើស លោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីបន្ទាប់។

លោកCholnanបានធ្វើការសន្យានៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាដែល ធ្វើឡើងដោយគណបក្សចំនួនប្រាំបី ដើម្បីប្រកាសរដ្ឋាភិបាលចម្រុះដែលមានសមាជិកសភាចំនួន ៣១៣ នាក់ដែលដឹកនាំដោយ ដឹកនាំដោយគណ បក្សឆ្ពោះទៅមុខ។លោកបន្តថាខ្ញុំអាចនិយាយឡើងវិញមួយរយដងទៀតដែលថាគណបក្សភឿថៃគាំទ្រចលនាឆ្ពោះទៅមុខជាមេដឹកនាំចម្រុះ និងគាំទ្រលោកPita ជានាយករដ្ឋមន្ត្រីទី៣០របស់ប្រទេសថៃ។ ហើយយើងនឹងចូលរួមក្នុងការបង្កើត រដ្ឋាភិបាលមួយដែលនឹងបំពេញក្តីស្រមៃរបស់ប្រជាជន៕

RELATED ARTICLES