Sunday, December 22, 2024
Homeព័ត៌មានជាតិបុរស​ខូច​ចិត្ត​ប្រពន្ធ​លែង ផឹក​ស្រា​រហូតស្លាប់

បុរស​ខូច​ចិត្ត​ប្រពន្ធ​លែង ផឹក​ស្រា​រហូតស្លាប់

ខេត្តកណ្តាល ៖ បុរសម្នាក់ ក្រោយពីលែងលះ ជាមួយប្រពន្ធ ក៏ចេញមកស៊ីឈ្នួលចាំចម្ការឱ្យគេ និងតែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ទីបំផុត ស្រាប់តែត្រូវបានគេប្រទះឃើញដេកស្លាប់នៅ​ក្បែរជណ្តើរផ្ទះយ៉ាងអាណោចអាធ័ម កាលពី វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១៧ នៅចំណុចផ្ទះចាំចម្ការស្វាយមួយកន្លែង ស្ថិតក្នុងភូមិទួលមាស ឃុំអរិយក្សត្រ ស្រុក ល្វាឯម។

បុរសរងគ្រោះនោះ មានឈ្មោះមុំ សុខុម អាយុ៥៨ឆ្នាំ ជាអ្នកស៊ីឈ្នួលចាំចម្ការឱ្យឈ្មោះ មុំ ថេង ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ជនរងគ្រោះបានលែងលះប្រពន្ធរាប់ឆ្នាំមក ហើយ ដោយរស់នៅតែម្នាក់ឯង ហើយក្រោយ មក ក៏បានមកស៊ីឈ្នួលចាំចម្ការឱ្យឈ្មោះមុំ ថេង ដែល​ជា​អ្នក​ភូមិជាមួយគ្នា។ កន្លងមកជនរង- គ្រោះ តែងផឹកស្រាស្រវឹងជាប្រចាំ និងមិនសូវ ហូបបាយ​ទឹក​អ្វី​សោះឡើយ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ២ថ្ងៃ ជនរងគ្រោះបានឡើងទៅស្រាយ តង់នៅជាប់​នឹងជញ្ជាំងផ្ទះ ស្រាប់តែរបូតដៃធ្លាក់ មកដី បណ្តាលឱ្យក្អួតធ្លាក់ឈាម។ ឃើញបែប នេះ ម្ចាស់​ចម្ការបានហៅគ្រូពេទ្យមកចាក់ថ្នាំ និង ព្យួរសេរ៉ូមឱ្យជនរងគ្រោះចំនួន២ថ្ងៃមកហើយ។ ចំណែក​ជនរងគ្រោះចេះតែត្អូញត្អែរថា ចុកទ្រូង មិនបាត់ ប៉ុន្តែនៅបន្តផឹកស្រាដដែល។

ប្រភពខាងលើ បានបញ្ជាក់ថា លុះមកដល់ េវេលាម៉ោង១១ព្រឹក ថ្ងៃកើតហេតុ ម្ចាស់ចម្ការ និង​កូន​ បានយកបាយ និងទឹកដោះគោឆៅ មក ឱ្យជនរងគ្រោះហូប។ បន្ទាប់មក នៅវេលាម៉ោង១​និង​៤៥នាទីរសៀល ម្ចាស់ដីបានដើរមើលចម្ការ ស្វាយរបស់ខ្លួន ស្រាប់តែប្រទះឃើញជនរង- គ្រោះ ដេកស្លាប់នៅក្បែរជណ្តើរផ្ទះចាំចម្ការស្វាយ ទើបកើតមានការភ្ញាក់ផ្អើល ក៏ប្រញាប់ រាយ​ការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បាន ចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួច បញ្ជាក់ថា ជន​រងគ្រោះបានស្លាប់ដោយសារ តែកើតអាការៈខ្យល់គរ ពោលគឺមិនពាក់ព័ន្ធ ទៅនឹងករណីអ្វី​ផ្សេងនោះទេ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យម្ចាស់ចម្ការជួយរៀបចំធ្វើបុណ្យ តាមប្រពៃណី ព្រោះសពរស់នៅខ្លួនមួយ គ្មានសាច់ញាតិនោះ ទេ៕

RELATED ARTICLES