រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារទី២៣ខែឧសភាឆ្នាំ២០២៣ថា ខ្លួនបានប្រើប្រាស់យន្តហោះចម្បាំង Su-27 ដើម្បី ស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិកពីរគ្រឿងដែលកំពុងហោះហើរលើសមុទ្របាល់ទិកដែលបានរំលោភព្រំដែនរដ្ឋរបស់រុស្ស៊ី ។

សមុទ្របាល់ទិក គឺជាដៃសមុទ្រនៃមហាសមុទ្រអាត្លង់ទិក ដែលព័ទ្ធជុំវិញដោយប្រទេសដាណឺម៉ាក អេស្តូនី ហ្វាំង ឡង់ អាល្លឺម៉ង់ ឡាតវី លីទុយអានី ប៉ូឡូញ រុស្ស៊ី ស៊ុយអែត និងតំបន់ទំនាបអឺរ៉ុបខាងជើង និងកណ្តាល។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា បន្ទាប់ពីបណ្តេញយន្តហោះយោធាបរទេសចេញពីព្រំដែនរដ្ឋរុស្ស៊ីយន្ត ហោះចម្បាំងរបស់ខ្លួនបានត្រឡប់មកមូលដ្ឋានទ័ពវិញ។
យន្តហោះពីរគ្រឿងនោះជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1 ដែលជាកម្មសិទ្ធិរបស់កង ទ័ពអាកាស អាមេរិក។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារប្រទេសរុស្ស៊ីបានអោយដឹងថាកងទ័ពរបស់ខ្លួនបានរារាំងការរំលោភព្រំដែន ។
ក្រសួងបានបន្ថែមថាការហោះហើររបស់យន្តហោះចម្បាំងរុស្ស៊ីត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងជាមួយនឹងច្បាប់អន្តរជាតិសម្រាប់ការប្រើប្រាស់ដែនអាកាស។នេះជាឧប្បត្តិហេតុថ្មីបំផុតក្នុងករណីស្រដៀងគ្នាដែលបានកើតឡើងជាបន្តបន្ទាប់។កាលពីជាងមួយសប្តាហ៍មុន រុស្ស៊ីបាននិយាយថា យន្តហោះពីរគ្រឿង អាល្លឺម៉ង់មួយគ្រឿង និងបារាំងមួយគ្រឿងត្រូវបានស្ទាក់ចាប់បន្ទាប់ពី បានប៉ុនប៉ងរំលោភលើដែនអាកាសរបស់ខ្លួន។
ពាក់កណ្តាលខែមេសារុស្ស៊ីបានបញ្ជូនយន្តហោះចម្បាំងមួយគ្រឿង ដើម្បីអមដំណើរយន្តហោះកងទ័ពជើងទឹក អាល្លឺម៉ង់ នៅលើសមុទ្របាល់ទិក។
កាលពីខែមីនា យន្តហោះគ្មានមនុស្សបើករបស់អាមេរិកបានធ្លាក់ បន្ទាប់ពីបានបុកជាមួយយន្តហោះរុស្ស៊ី នៅលើ សមុទ្រខ្មៅ៕