លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិដែលកំពុងពិភាក្សាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា កាលពីថ្ងៃពុធ ដោយអំពាវនាវឲ្យ អ៊ីស្រា អែលបញ្ឈប់ការទន្ទ្រានយកដី និងធនធានរបស់ប្រជាជនប៉ាឡេស្ទីន។លោកបានថ្លែងថាចាប់តាំងពីដើមឆ្នាំនេះមក អ៊ីស្រាអែលបានបន្តជំរុញសកម្មភាពឯកតោភាគីលើការអនុម័ត អោយមានការត្រឡប់មកវិញ ការកសាងការតាំងទីលំនៅថ្មី និងការធ្វើឱ្យមានការតាំងទីលំនៅ ស្របច្បាប់នៅ លើទឺកដីបាឡេស្ទីន ។
លោក Geng បាននិយាយថា សកម្មភាពតាំងទីលំនៅរបស់អ៊ីស្រាអែល រំលោភលើច្បាប់អន្តរជាតិនិងដំណោះ ស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ ២៣៣៤ ដោយបន្ថែមថា ស្ថានភាពប្រវត្តិសាស្ត្រនៃទី កន្លែងសក្ការៈសាសនានៅហ្សេរុយសាឡឹម ត្រូវតែគោរព និងតម្កល់ទុក។
ជាមួយគ្នានេះដែរលោកក៏បានជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ និងបញ្ឈប់ការទន្ទ្រាន យកដី និងធនធានរបស់ប្រជាជនប៉ាឡេស្ទីន។
ដោយចង្អុលទៅភាពតានតឹងនៅក្នុងទឹកដីប៉ាឡេស្ទីនកាន់កាប់ លោកGengបាននិយាយថាមន្ត្រីសន្តិសុខអ៊ី ស្រា អែលជាន់ខ្ពស់ម្នាក់បានចូលទៅក្នុងបរិវេណវិហារឥស្លាម Al-Aqsa ជាលើកទីពីរនៅឆ្នាំនេះហើយ បានបង្កឱ្យមាន ភាពតានតឹងជាថ្មី។
កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលលោក Ben-Gvir បានចូលទៅក្នុងបរិវេណវិហារ Al-Aqsa។ ពេលចូលទៅខាងក្នុងគាត់បានទាមទារកម្មសិទ្ធិរបស់អ៊ីស្រាអែលនៃកន្លែងបរិសុទ្ធ។
ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក តួកគី បារាំង ហ្ស៊កដានី កាតា ម៉ាឡេស៊ី និងអេហ្ស៊ីប បានថ្កោលទោស ការញុះញង់និងវោហាសាស្ត្ររលាករបស់រដ្ឋមន្ត្រីរូបនោះ។
លោកGengបាននិយាយថាប្រទេសចិននឹងបន្តគាំទ្រយ៉ាងរឹងមាំដល់ ប្រជាជនប៉ាឡេស្ទីននិងបុព្វហេតុ ត្រឹមត្រូវ របស់ពួកគេក្នុងការស្តារសិទ្ធិជាតិស្របច្បាប់របស់ពួកគេ និងគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនដែលមានអធិបតេយ្យ ភាព និងឯករាជ្យពេញលេញដោយផ្អែកលើព្រំដែនឆ្នាំ ១៩៦៧ជាមួយទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានី របស់ខ្លួន៕