Sunday, June 8, 2025
Homeព័ត៌មានអន្តរជាតិចាប់ខ្លួនបុរសជប៉ុន ពីបទសម្លាប់មនុស្សបួននាក់

ចាប់ខ្លួនបុរសជប៉ុន ពីបទសម្លាប់មនុស្សបួននាក់

ប៉ូលិសជប៉ុននៅថ្ងៃសុក្រ ទី២៦ ឧសភា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានលាក់ខ្លួនក្នុងអគារមួយ បន្ទាប់ពីបានសម្លាប់មនុស្ស ៤នាក់ រួមទាំងមន្ត្រីប៉ូលិសពីរនាក់ ក្នុងការវាយប្រហារដោយកាំភ្លើង និងកាំបិត។

សាក្សីម្នាក់បានប្រាប់ទូរទស្សន៍ជាតិ NHK ថាការវាយប្រហារបានចាប់ផ្តើមកាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅពេលដែលបុរសក្នុងស្រុកម្នាក់ដែលធ្វើការនៅកសិដ្ឋានបានឃើញស្ត្រីម្នាក់ រត់តាមផ្លូវនិងស្រែកថា “ជួយខ្ញុំផង” ។សាក្សីដដែលបានបន្តថា៖ « បុរសម្នាក់ពាក់អាវក្បាំង និងកាន់កាំបិតធំមួយបាន​ចាក់នាងពី​ក្រោយ។ ភ្លាមៗខ្ញុំក៏បានហៅទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់ខណៈពេលដែលអ្នកជិតខាងព្យាយាមជួយសង្គ្រោះស្ត្រីនោះ។ប៉ូលីសបាននិយាយថាជនសង្ស័យមានឈ្មោះ Masanori Aoki អាយុ៣១ឆ្នាំត្រូវបានចាប់ខ្លួននៅផ្ទះ​របស់គាត់នៅ​ខាង​ក្រៅកសិដ្ឋានក្បែរទីក្រុង Nakano  ។

ស្ត្រីចំណាស់ម្នាក់ដែលត្រូវបានគេរកឃើញថាបានរងរបួសនៅកន្លែងកើតហេតុហើយក្រោយមកត្រូវបានគេប្រកាសថាស្លាប់។ស្ត្រីម្នាក់ទៀតនិងប៉ូលិសពីរនាក់ត្រូវបានគេបញ្ជាក់ថាស្លាប់ក្នុងការវាយប្រហារមុនដែរ។ប៉ូលីសកំពុងស៊ើបអង្កេតដើម្បីស្វែងរករូបភាពទាំងមូលនៃឧប្បត្តិហេតុនេះ រួមទាំងរបៀបដែលឧក្រិដ្ឋកម្ម​កើត​ឡើង និង​សាវតារបស់វា។

អ្នកវាយប្រហារបានប្រកាសថា៖ «ខ្ញុំសម្លាប់នាងព្រោះខ្ញុំចង់» ។នេះបើតាមសាក្សីដែលបានប្រាប់​សារព័ត៌មាន​ក្យូដូ។ទោះជាយ៉ាងណាក៏ដោយមូលហេតុពិតប្រាកដនៃអំពើឃាតកម្មនេះ​កំពុងស្ថិតនៅក្នុងដំណើរការស៊ីប​អង្កេត៕

RELATED ARTICLES