Sunday, June 8, 2025
Homeព័ត៌មានអន្តរជាតិលោកPita ប្រឈមមុខនឹងញត្តិរំលាយ គណៈរដ្ឋមន្ត្រី ខណៈសមាជិកព្រឹទ្ធសភានឹងធ្វើការសម្រេចនៅនាទីចុងក្រោយ

លោកPita ប្រឈមមុខនឹងញត្តិរំលាយ គណៈរដ្ឋមន្ត្រី ខណៈសមាជិកព្រឹទ្ធសភានឹងធ្វើការសម្រេចនៅនាទីចុងក្រោយ

លោក Ruangkrai Leekitwattana សមាជិកគណបក្សផ្លាឡាង ប្រាឆារ៉ាត់របស់រដ្ឋាភិបាលចាំផ្ទះបាននិយាយ កាលពីថ្ងៃចន្ទថា មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat ប្រឈមមុខនឹងបញ្ហាលក្ខណៈ សម្បត្តិនិង សំណើសុំរំលាយគណៈរដ្ឋមន្ត្រីរបស់គាត់ប្រសិនបើគាត់ក្លាយជានាយករដ្ឋមន្ត្រី។

លោក Ruangkrai បាននិយាយនៅការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោតថា ប្រសិនបើលោក Pita ក្លាយជានាយករដ្ឋមន្ត្រីលោកនឹងដាក់ញត្តិចុះហត្ថលេខាដោយតំណាងសភាយ៉ាងហោចណាស់ ១ ក្នុងចំណោម ដប់រូប ដើម្បីសុំឱ្យតុលាការពិចារណាអំពីលក្ខណៈសម្បត្តិ និងសិទ្ធិរបស់លោក Pita និងគណៈរដ្ឋមន្ត្រី របស់គាត់ ។

លោក Ruangkrai គឺជាសមាជិកនៃគណបក្សផ្លាឡាង ប្រាឆារ៉ាត់(Palang Pracharath)ដែលនៅតែដឹកនាំរដ្ឋាភិ បាលចាំផ្ទះ។ គណបក្សPPRPជាប់លេខរៀងទីបួនក្នុងការបោះឆ្នោតសកលកាលពីទី ១៤ ខែឧសភា។ គណបក្ស ឆ្ពោះទៅមុខរបស់លោក Pita ទទួលបានអាសនៈច្រើនជាងគេ និងមានជម្រើសក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ។លោក Ruangkrai បាននិយាយថាប្រសិនបើលោក Pita ជម្នះឧបសគ្គ ហើយក្លាយជានាយករដ្ឋមន្ត្រី ខ្ញុំនឹងដំណើរ ការញត្តិសម្រាប់ការរំលាយគណៈរដ្ឋមន្ត្រីទាំងមូលរបស់គាត់។

កាលពីថ្ងៃចន្ទ លោក Ruangkrai នៅការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោត ដើម្បីផ្តល់សក្ខីកម្មនៅក្នុង បណ្តឹងរបស់លោកអំពីគុណវុឌ្ឍិរបស់លោក Pita។ ពាក្យបណ្តឹងនេះគឺចោទប្រកាន់លោក Pita ពីបទកាន់កាប់ ភាគហ៊ុនចំនួន ៤២០០០នៅក្នុង iTV Plc ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជី ប៉ុន្តែឥឡូវនេះបាន ឈប់ដំណើរការ។ រដ្ឋធម្មនុញ្ញហាមឃាត់ម្ចាស់ភាគហ៊ុននៃអង្គការប្រព័ន្ធផ្សព្វផ្សាយដែលអង្គុយនៅក្នុងសភាតំណាងរាស្រ្ត។លោក Ruangkrai បាននិយាយថាលោក Pita បានឈរឈ្មោះនៅក្នុងការបោះឆ្នោតសកលឆ្នាំ ២០១៩ ជាបេក្ខជននៃ គណបក្សអនាគតឆ្ពោះទៅមុខ Future Forward Party ដែលត្រូវបានរំសាយ ហើយ EC នឹងត្រូវស្នើសុំឱ្យតុលា ការធម្មនុញ្ញដកសិទ្ធិលោក Pita ឡើងវិញ។

លោក Ruangkrai បាននិយាយថា ការដកសិទ្ធិក៏នឹងប៉ះពាល់ដល់ការយល់ព្រមរបស់លោក Pita លើបេក្ខជន MoveForwardនៅក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ខែឧសភាឆ្នាំនេះនិង ឋានៈជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្សលោកផងដែរ។

          សមាជិកព្រឹទ្ធសភានឹងធ្វើការសម្រេចនៅនាទីចុងក្រោយ

ព្រឹទ្ធសមាជិកសភាលោក Somchai Sianglai បាននិយាយថាលោកនិងសហការីនឹងរង់ចាំរហូត ដល់នាទីចុង ក្រោយដើម្បីមើលថាអ្នកណាត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីព្រោះវានៅតែមិនប្រាកដប្រជាថាប្រធានគណបក្សឆ្ពោះទៅមុខនឹងទទួលបានសំឡេងភាគច្រើននៅក្នុងសភា។

លោកSomchai Sianglai បាននិយាយកាលពីថ្ងៃចន្ទថា អ្នកគាំទ្រគណបក្សភឿថៃត្រូវបានគេរាយការណ៍ ថាកំពុង ជំរុញឱ្យបោះបង់ចោលនូវក្រុមចម្រុះដែលដឹកនាំដោយចលនាឆ្ពោះទៅមុខដ៏មានសក្តានុពលដែលធ្វើឲ្យជំហររបស់ គណបក្សឆ្ពោះទៅមុខនៅក្នុងរដ្ឋសភាពគឺនៅតែមិនប្រាកដប្រជា។

លោក Somchai បាននិយាយថា អនាគតរបស់មេដឹកនាំ បក្សឆ្ពោះទៅមុខលោក Pita Limjaroenrat បេក្ខជន នាយករដ្ឋមន្ត្រីបន្ទាប់ក៏មានភាពរង្គោះរង្គើផងដែរ ទោះបីជាគាត់កំពុងកំណត់ខ្លួនឯងថាជាមេដឹក នាំគណបក្ស ដែលមានអាសនៈសភាច្រើនជាងគេក៏ដោយ។

ក្រៅពីនេះ សមាជិកព្រឹទ្ធសភារូបនេះបានបន្ថែមទៀតថា វានៅមិនទាន់ច្បាស់ថា តើសមាជិកព្រឹទ្ធសភានឹងគាំទ្រ លោក Pita ដោយសារកត្តាពីរនេះដែរឬអត់។

កត្តាទីមួយគឺថា សម្លេងឆ្នោត ១៤,៤លានដែល Move Forward ឈ្នះ មិនមែនជាសម្លេងភាគច្រើនទេ ខណៈដែល អ្នកបោះឆ្នោត ២៧លាននាក់ផ្សេងទៀតបានបោះឆ្នោតឱ្យគណបក្សផ្សេងទៀត។

កត្តាទីពីរ គឹលោកPita ជាប់ពាក់ព័ន្ធក្នុង បញ្ហារសើប។លោក Somchai បាននិយាយថាជាក់ស្តែងសំដៅ ទៅលើ ការប្តេជ្ញាចិត្តរបស់ Move Forward ក្នុងការជំរុញឱ្យមានវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ស្តីពី ការប្រមាថព្រះមហាក្សត្រ។

រហូតមកដល់ពេលនេះគណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រកាសថា Move Forward បានទទួលអាសនៈ ចំនួន ១៥១ ហើយតាមពីក្រោយដោយគណបក្សភឿថៃ ដែលដណ្តើមបាន ១៤១ អាសនៈ។ទោះបីជាគណបក្សឆ្ពោះទៅមុខបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណបក្សភឿថៃ និងគណបក្សចំនួនប្រាំមួយផ្សេងទៀតដើម្បីបង្កើតរដ្ឋាភិបាលចម្រុះក៏ដោយក៏គណបក្សធំៗទាំងពីរបានប្រយុទ្ធគ្នាជាសាធារណៈសម្រាប់តំណែងប្រធានសភា។

លោក Somchai បាននិយាយថា លោកជឿថាសមាជិកព្រឹទ្ធសភាភាគច្រើនចង់ឃើញ ការផ្លាស់ប្តូរអំណាច ដោយរលូន ដើម្បីផលប្រយោជន៍របស់ប្រទេសថៃ និងប្រជាជនរបស់ខ្លួន។ លោក Somchai បាននិយាយថា យើងគាំទ្ររដ្ឋាភិបាលបន្ទាប់ដែលនឹងត្រូវបានបង្កើតឡើងស្របតាមច្បាប់ ទោះបីជាកត្តាផ្សេងទៀត ត្រូវតែយក មកពិចារណា ដូចជាលក្ខណៈស

RELATED ARTICLES