Sunday, June 8, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង ជូនដំណឹងអំពីផែនការបាញ់បង្ហោះ ផ្កាយ រណប ជប៉ុន បារម្ភខ្លាចជាគ្រាប់មីស៊ីផ្លោងអន្តរទ្វីប

កូរ៉េខាងជើង ជូនដំណឹងអំពីផែនការបាញ់បង្ហោះ ផ្កាយ រណប ជប៉ុន បារម្ភខ្លាចជាគ្រាប់មីស៊ីផ្លោងអន្តរទ្វីប

ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់ថា ប្រទេស កូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនអំពីផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបដែលគ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី ៣១ ខែឧសភាដល់ថ្ងៃទី ១១ ខែមិថុនា។

ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុនបាននិយាយនៅក្នុងធ្វីតធឺកាលពីថ្ងៃចន្ទថាយើងជំរុញយ៉ាងមុតមាំឱ្យកូរ៉េខាងជើងបញ្ឈប់ការបាញ់បង្ហោះខណៈពេលដែលខ្លួនកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសពាក់ព័ន្ធដូចជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ទីក្រុងតូក្យូសម្តែងការព្រួយបារម្ភថា កូរ៉េខាងជើងអាចនឹងសាកល្បងមីស៊ីលផ្លោងជំនួសវិញ ដែលនឹងក្លាយជា ជំហានមួយទៀតឆ្ពោះទៅរកទីក្រុងព្យុងយ៉ាងក្នុងការអភិវឌ្ឍន៍សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ឆ្មាំសមុទ្រជប៉ុនបាននិយាយថា កូរ៉េខាងជើងបាន បញ្ជាក់តំបន់គ្រោះថ្នាក់ដែនសមុទ្រចំនួនបី ដែលផ្កាយរណប នេះអាចធ្លាក់ក្នុងអំឡុងពេលនោះ ជាមួយនឹងតំបន់ពីរនៅភាគខាងលិចនៃឧបទ្វីបកូរ៉េ និងមួយនៅភាគ ខាងកើត នៃប្រទេសហ្វីលីពីន។ តំបន់ទាំងអស់ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។នាយករដ្ឋមន្ត្រីជប៉ុន លោកហ្វូមីអូ គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានថាផែនការនេះនឹងបំពានលើដំណោះ ស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង សម្រាប់ សកម្មភាពទាក់ទងនឹងអាវុធរបស់ខ្លួន។

លោកគីស៊ីដាបានបន្ថែមថាប្រសិនបើ ការបាញ់បង្ហោះនេះជាមីស៊ីលដូចខ្លួនរំពឹងទុកវានឹងក្លាយជា បញ្ហាធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រជាជន។ លោកបានណែនាំក្រសួងពាក់ព័ន្ធជំរុញឲ្យទីក្រុងព្យុងយ៉ាងអនុវត្តការអត់ធ្មត់ដោយខ្លួនឯងនិងធ្វើការអំពាវនាវ ជាមួយសម្ព័ន្ធ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ក្នុងឆ្នាំ១៩៩៨ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះរ៉ុក្កែតដែលផ្ទុកនូវអ្វីដែលខ្លួនអះអាងថាជាផ្កាយរណប ប៉ុន្តែ មនុស្សជាច្រើនបានចាត់ទុកផ្កាយរណបនោះថាជាមីស៊ីលផ្លោង Taepodong-1។រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិរបស់កូរ៉េខាងជើងបាននិយាយនៅកាលពីខែធ្នូថា ខ្លួននឹងបញ្ចប់ការរៀប ចំសម្រាប់ផ្កាយរណបឈ្លបយកការណ៍យោធាដំបូងរបស់ខ្លួននៅខែមេសាឆ្នាំ ២០២៣ ។នេះបើ យោងតាមទី ភ្នាក់ងារសារព័ត៌មានកណ្តាលរបស់ប្រទេសកូរ៉េ។

សារព័ត៌មាន KCNA រាយការណ៍ថា កាលពីថ្ងៃទី១៨ ខែមេសា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានណែ នាំទីភ្នាក់ងារអវកាសរបស់ប្រទេសលោកឱ្យធ្វើការត្រៀមលក្ខណៈចុងក្រោយសម្រាប់ការបាញ់បង្ហោះផ្កាយរណប៕

RELATED ARTICLES