Sunday, June 8, 2025
Homeព័ត៌មានអន្តរជាតិ រុស្សី វាយប្រហារទីតាំងយោធា Khmelnytskyi ខណៈអ៊ុយក្រែន បាញ់ទម្លាក់មីស៊ីលរុស្ស៊ី៣៧គ្រឿង

 រុស្សី វាយប្រហារទីតាំងយោធា Khmelnytskyi ខណៈអ៊ុយក្រែន បាញ់ទម្លាក់មីស៊ីលរុស្ស៊ី៣៧គ្រឿង

ក្រុមមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានវាយប្រហារឃ្លាំងទំនិញ រួមទាំងកន្លែងយោ ធាមួយផងដែរ នៅក្នុងតំបន់ Khmelnytskyi ភាគខាងលិចប្រទេសអ៊ុយក្រែនពេញមួយយប់។

រដ្ឋបាលយោធាក្នុងតំបន់ Khmelnytskyi បាននិយាយនៅលើ Telegram ថា នៅពេលនេះ ការងារកំពុងដំណើរការ ដើម្បីពន្លត់អគ្គីភ័យនៅឃ្លាំងប្រេងឥន្ធនៈ និងប្រេងរំអិល និងឃ្លាំងផ្ទុកទ្រព្យសម្បត្តិសម្ភារៈយោធា។ដោយបន្ថែម ថាទិន្នន័យអំពីជនរងគ្រោះកំពុងត្រូវបានបំភ្លឺ។

អ៊ុយក្រែនបាញ់ទម្លាក់មីស៊ីលរុស្ស៊ី៣៧គ្រឿង និងយន្តហោះគ្មានមនុស្សបើក២៩គ្រឿង

កងទ័ពអ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទនេះថា ប្រព័ន្ធ ការពារអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីល រុស្ស៊ីចំនួន ៣៧ គ្រឿង និងយន្តហោះគ្មានមនុស្សបើកចំនួន ២៩ គ្រឿងពេញមួយយប់និងមួយថ្ងៃ។

លោក Valery Zaluzhny អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយនៅលើប្រ ព័ន្ធផ្សព្វផ្សាយ សង្គមថា មីស៊ីលសរុប៤០គ្រឿងនិង យន្តហោះគ្មានមនុស្សបើកប្រហែល ៣៥ គ្រឿង ត្រូវបានបាញ់បង្ហោះដោយ រុស្ស៊ីដែលក្នុងនោះ ៣៧ និង២៩ ត្រូវបានបាញ់ទម្លាក់៕

RELATED ARTICLES