Sunday, June 8, 2025
Homeព័ត៌មានអន្តរជាតិចិន បដិសេធសំណើអាមេរិក សម្រាប់ជំនួបប្រជុំប្រមុខ ការពារជាតិនៅសិង្ហបុរី

ចិន បដិសេធសំណើអាមេរិក សម្រាប់ជំនួបប្រជុំប្រមុខ ការពារជាតិនៅសិង្ហបុរី

យោងតាមប្រភពព័ត៌មានរ៉យទ័រចេញផ្សាយកាលពីថ្ងៃអង្គារទី៣០ខែឧសភាឆ្នាំ២០២៣ថាប្រទេសចិនបានបដិសេធសំណើរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំរវាងប្រមុខការពារជាតិរបស់ពួកគេនៅក្នុងវេទិកាសន្តិសុខប្រចាំឆ្នាំនៅក្នុងប្រទេសសិង្ហបុរីនៅចុងសប្តាហ៍នេះដែលជាសញ្ញាថ្មីនៃភាពតានតឹងរវាងមហាអំណាចទាំងពីរ។

មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កាសែត Wall Street Journal ថាប្រទេសចិន បានបដិសេធការអញ្ជើញរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិ រវាងលោកLoy Austin និងសមភាគីចិនលោក Li Shangfu នៅប្រទេសសិង្ហបុរី។

មន្ទីរបញ្ចកោណបាននិយាយថា សហរដ្ឋអាមេរិកជឿជាក់លើការធ្វើទំនាក់ទំនងបើកចំហដើម្បីធានាថាការប្រ កួតប្រជែងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីនឹងមិនក្លាយទៅជាជម្លោះ។

កាលពីសប្តាហ៍មុន អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថា មានការពិភាក្សាដោយក្រសួង ការពារជាតិ ដើម្បីទទួលបានកិច្ចពិភាក្សារវាងលោក Lloyd Austin និងសមភាគីចិនដែលទើបទទួលបានតួនា ទីជារដ្ឋមន្ត្រីការពារជាតិកាលពីខែមីនា។

ការរំពឹងទុកនៃកិច្ចប្រជុំរវាងពួកគេកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដោយសារភាពតានតឹងផ្នែកសន្តិសុខ ក្នុងតំបន់ និងជម្លោះពាណិជ្ជកម្មដែលបានធ្វើឱ្យខូចផែនការសម្រាប់ការចូលរួមឡើង វិញដោយប្រទេសដែល មានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។

ជុំវិញការបដិសេធនេះអ្នកវិភាគសន្តិសុខដែលមានមូលដ្ឋាននៅសិង្ហបុរីលោក Ian Storey បាននិយាយថា ការសម្រេចចិត្តរបស់ប្រទេសចិនមិនទទួលយកការជួបទល់មុខគ្នាជាមួយលោក Austin មិនមែនជាហេតុ ផលល្អទេ។

លោកStoreyបានបន្ថែមថានៅពេលនៃភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនកើនឡើងការបដិសេធ របស់ឧត្តមសេនីយ៍ Li មិនជួបជាមួយសមភាគីអាមេរិករបស់គាត់នឹងធ្វើឱ្យមានការភ័យខ្លាចក្នុងតំបន់កាន់ តែខ្លាំង។

មន្ត្រីចិនមិនទាន់ពន្យល់ពីកាបដិសេធរបស់លោក Li បានទេប៉ុន្តែអ្នកវិភាគសន្តិសុខមួយចំនួនបាននិយាយថា ការរំខានរបស់ទីក្រុងប៉េកាំងចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកគឺជាហេតុផលដ៏ចម្បងមួយ៕

RELATED ARTICLES