នាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូ គីស៊ីដា បាននិយាយថា លោកនឹងដកកូនប្រុសរបស់លោកចេញពីតំណែង លេខាធិការប្រតិបត្តិចំពេលមានការផ្ទុះកំហឹងពីសាធារណៈចំពោះពិធីជប់លៀងឯកជនមួយដែលធ្វើឡើងនៅឯគេហដ្ឋានផ្លូវការរបស់លោកកាលពីឆ្នាំមុន។

លោកគីស៊ីដាបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថាកូនប្រុសរបស់លោកស៊ូតារ៉ូនឹងចុះចេញពីតំណែងជាលេខាធិការប្រតិបត្តិរបស់គាត់សម្រាប់កិច្ចការនយោបាយដោយសារតែ អាកប្បកិរិយាមិនសមរម្យ ។លោកគីស៊ីដាបានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃចន្ទថាអាកប្បកិរិយារបស់គាត់នៅទីសាធារណៈគឺមិនសមរម្យក្នុងនាមជាអ្នកដែលមានតួនាទីផ្លូវការជាជំនួយការនយោបាយ។ ខ្ញុំបានសម្រេចចិត្តជំនួសគាត់ដោយការ ទទួលខុសត្រូវ។
ការសម្រេចរបស់លោកបានកើតឡើងបន្ទាប់ពីទស្សនាវដ្តី ប្រចាំសប្តាហ៍Shukan Bunshun បានបោះពុម្ពរូបថត ដែល បង្ហាញពីកូនប្រុសរបស់ លោកនិងសាច់ញាតិនៅឯគេហដ្ឋានផ្លូវការរបស់នាយករដ្ឋមន្ត្រីចូលរួមពិធីជប់ លៀងឯកជនកាលពីថ្ងៃទី៣០ខែធ្នូឆ្នាំ ២០២២។
រូបថតទាំងនេះបង្ហាញភ្ញៀវដែលឈរនៅលើជណ្តើរកម្រាលព្រំក្រហមក្លែងបន្លំរូបថតជាក្រុមដែលថតពីគណៈរដ្ឋមន្ត្រីដែលត្រូវបានតែងតាំងថ្មីដោយមានកួនប្រុសរបស់លោកវ័យក្មេងជាងនៅកណ្តាលដែលជាតំណែងមួយត្រូវបានបម្រុងទុកសម្រាប់នាយករដ្ឋមន្ត្រីនិងរូបថតផ្សេងទៀតបានបង្ហាញភ្ញៀវឈរនៅលើវេទិកាមួយដូចជាកំពុងធ្វើសន្និសីទសារព័ត៌មាន។
លោកគីស៊ីដាបាននិយាយថាកូនប្រុសរបស់លោកនឹងត្រូវជំនួសដោយលេខាម្នាក់ទៀតគឺ Takayoshi Yamamoto នៅថ្ងៃព្រហស្បតិ៍៕