Sunday, June 8, 2025
Homeព័ត៌មានអន្តរជាតិរដ្ឋធម្មនុញ្ញមាត្រាទី៩៨ កំពុងរុញលោកភីតា ធ្លាក់ពី កៅអីនាយករដ្ឋមន្ត្រី

រដ្ឋធម្មនុញ្ញមាត្រាទី៩៨ កំពុងរុញលោកភីតា ធ្លាក់ពី កៅអីនាយករដ្ឋមន្ត្រី

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក Wissanu Krea-ngam បាន ស្នើកាលពីថ្ងៃពុធ ទី៣១ឧសភាថា លោក Pita Limjaroenrat បេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សឆ្ពោះទៅមុខ អាចត្រូវបានដកសិទ្ធិពីតំណែងនាយករដ្ឋមន្ត្រីដោយសារតែពាក្យបណ្តឹងប្រឆាំងនឹងការកាន់កាប់ភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។

លោក Wissanu Krea-ngam ត្រូវបានដកស្រង់សម្តីដោយ កាសែតបាងកកប៉ុស្តិ៍ថាព័ត៌មានលម្អិតនៃ ពាក្យបណ្តឹង ប្រឆាំងនឹងការកាន់កាប់ភាគហ៊ុនរបស់លោក Pita នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc នឹងក្លាយជាកត្តា សំខាន់ដែលកំណត់សិទ្ធិរបស់គាត់សម្រាប់តំណែងកំពូលរបស់ប្រទេស។

លោកបន្តថាបើពាក្យបណ្តឹងនេះផ្តោតលើសិទ្ធិរបស់លោកក្នុងការធ្វើជានាយករដ្ឋមន្ត្រី លោក Pita នៅតែអាច ជាសមាជិកសភា (MP) ។នេះបើយោងតាមរបាយការណ៍របស់បាងកកប៉ុស្តិ៍។

ឧបនាយករដ្ឋមន្ត្រីចាំផ្ទះបានថ្លែងថា៖ «ប្រសិនបើពាក្យបណ្តឹងដាក់គោលដៅទាំងពីរនោះ តុលាការនឹងសម្រេច ដកសិទ្ធិទាំងពីរ។

លោកPitaគឺជាមេដឹកនាំនិងជាបេក្ខជននាយករដ្ឋមន្ត្រីតែមួយគត់នៃ គណបក្សឆ្ពោះទៅមុខដែលបានទទួលជ័យ ជម្នះដែលមិននឹកស្មានដល់នៅក្នុងការបោះឆ្នោតទូទៅរបស់ប្រទេសកាលពីថ្ងៃទី ១៤ខែឧសភា។

មុនពេលបោះឆ្នោត លោក Ruangkrai Leekitwattana បានដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការរៀបចំការ បោះឆ្នោត ដោយអះអាងថាលោកPitaមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូល រួមក្នុងការប្រណាំង បោះឆ្នោត ដោយសារលោកកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលបានបំពានរដ្ឋធម្មនុញ្ញ។ លោក Ruangkrai គឺជាបេក្ខជនសមាជិកសភាក្នុងបញ្ជីគណបក្សនៃគណបក្ស Palang Pracharat ដែលមាន ទំនាក់ទំនងនឹងយោធា។

មាត្រាទី៩៨នៃរដ្ឋធម្មនុញ្ញបានហាមឃាត់បុគ្គលមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតសមាជិកសភាប្រសិនបើពួកគេជាម្ចាស់ភាគហ៊ុននៃសារព័ត៌មានឬអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ៕

RELATED ARTICLES