Friday, May 9, 2025
Homeព័ត៌មានអន្តរជាតិមន្ត្រីចារកម្មកំពូលចិន បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា

មន្ត្រីចារកម្មកំពូលចិន បំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាបានរាយការណ៍កាលពីថ្ងៃពុធ ទី៣១ខែឧសភាថាមន្ត្រីចារកម្មកំពូលរបស់ចិន បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពី កិច្ចសហប្រតិបត្តិការយោធា។នេះគឺជាគណៈប្រតិភូជាន់ខ្ពស់ចុងក្រោយបង្អស់ដែលក្រុងប៉េកាំងបញ្ជូនទៅកាន់ប្រទេសសម្ព័ន្ធមិត្តឯកោអន្តរជាតិរបស់ខ្លួន។

ឧត្តមសេនីយទោ Yang Yang អគ្គនាយកស្តីទីការិយាល័យស៊ើបការណ៍សម្ងាត់នៃនាយក​ដ្ឋានបុគ្គលិករួម​របស់​គណៈកម្មាធិការយោធាមជ្ឈិមនៃប្រទេសចិនបានជួបឧត្តមសេនីយ៍ទោ Soe Win ដើម្បីពិភាក្សាអំពី កិច្ចសហ​ប្រតិបត្តិការរវាងកងទ័ពទាំងពីរ។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ ភាគីទាំងពីរក៏បានពិភាក្សាអំពី កិច្ចសហប្រតិបត្តិការក្នុងសន្តិភាព ភាពស្ងប់ស្ងាត់ និងកម្មវិធីអភិវឌ្ឍន៍សម្រាប់តំបន់ព្រំដែន។នេះបើយោងតាមកាសែតរដ្ឋ Global New Light of Myanmar ។របាយការណ៍បាននិយាយថាអនុព័ន្ធការពារជាតិរបស់ប្រទេសចិនក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះផងដែរ។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសមីយ៉ានម៉ា លោក Tom Andrews បាននិយាយកាលពីដើមខែនេះថាយោធាមីយ៉ាន់ម៉ាបាននាំ​ចូលអាវុធនិងឧបករណ៍តម្លៃ២៦៧​លាន​ដុល្លារ​ពីប្រទេសចិនចាប់តាំងពីខ្លួនបានដណ្តើមអំណាច រួមទាំងពីអង្គភាពគ្រប់គ្រងដោយរដ្ឋ។

ក្រុមអ្នកវិភាគបាននិយាយថា ទីក្រុងប៉េកាំងក៏បានគាំទ្រ និងផ្តល់អាវុធដល់ក្រុមឧទ្ទាមជនជាតិភាគតិច​មួយ​ចំនួន​នៅ​តាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយប្រទេសមីយ៉ាន់ម៉ា។

ក្រុមមួយចំនួនក្នុងចំណោមក្រុមទាំងនេះបានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតជាមួយយោធាមីយ៉ាន់ម៉ានៅក្រោយរដ្ឋប្រហារ ហើយសម្ព័ន្ធមិត្តរបស់ពួកឧទ្ទាមគាំទ្រដោយចិនកាលពីខែមីនា​បានអំពាវនាវសុំជំនួយពីទីក្រុងប៉េកាំង​ដើម្បីដោះស្រាយវិបត្តិនេះ៕

RELATED ARTICLES