អ្នកវិទ្យាសាស្ត្ររុស្ស៊ីដ៏លេចធ្លោម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងកម្មវិធីមីស៊ីលលឿនជាងសំឡេងកំពុងប្រឈមមុខនឹងទោសបទក្បត់ជាតិបន្ទាប់ពីមានការសង្ស័ថាលោកបានបញ្ជូនអាថ៌កំបាំងទៅឲ្យប្រទេសចិនចំពេលមានការព្រួយបារម្ភអំពីបញ្ហាការសម្ងាត់ជាតិ។

ការកាត់ក្តីរបស់លោក Anatoly Maslov បានធ្វើឡើងនៅក្នុងទីក្រុង St Petersburg កាលពីថ្ងៃព្រហស្បតិ៍ដែល ជាករណីដំបូងប្រឆាំងនឹងអ្នកវិទ្យាសាស្ត្រមីស៊ីលល្បឿនលឿនជាងសំឡេងបីនាក់ដែលធ្វើការនៅវិទ្យាស្ថានមួយក្នុងទីក្រុងស៊ីបេរី(Siberian)ហើយឥឡូវនេះកំពុងប្រឈមមុខនឹងអ្វីដែលវិមានក្រឹមឡាំងបាននិយាយថា ការចោទ ប្រកាន់ដ៏ធ្ងន់ធ្ងរ ។
តុលាការក្រុងSt Petersburgបាននិយាយថា ការកាត់ក្តីនេះត្រូវធ្វើឡើងដោយស្ងាត់បំផុតដោយបិទ ប្រព័ន្ធផ្សព្វ ផ្សាយ និង សាធារណៈជន។ មេធាវីរបស់ Maslov មិនអាចទាក់ទងសុំការអត្ថាធិប្បាយជុំវិញការបើកដំណើរ ការនីតិវិធីបានទេ។

យោងតាមប្រភពជិតស្និទ្ធនឹងលោក Maslov អាយុ ៧៦ ឆ្នាំបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថាអ្នក វិទ្យា សាស្ត្រមីស៊ីលលឿនជាងសំឡេងទទួលរងជំងឺគាំងបេះដូងចំនួនពីរដងរួចមកហើយនិងបានចំណាយពេលនៅក្នុងមន្ទីរពេទ្យចាប់តាំងពីការចាប់ខ្លួនកាលពីខែមិថុនាឆ្នាំមុននៅទីក្រុង Novosibirsk ។
ប្រភពបាននិយាយថាលោក Maslov រក្សាភាពគ្មានកំហុសរបស់គាត់ ហើយមិនចាត់ទុកខ្លួនគាត់ជាជនក្បត់ ឡើយ។ គាត់ជឿថាគាត់តែងតែធ្វើអ្វីគ្រប់យ៉ាងត្រឹមត្រូវ។
សភារុស្ស៊ីបានបោះឆ្នោតកាលពីខែមេសាដើម្បីបង្កើនការពិន័យជាអតិបរមា ដាក់ពន្ធនាគារពី២០ឆ្នាំ ឡើងដល់ មួយជីវិតចំពោះអំពើក្បត់ជាតិ។Maslov គឺជាសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Khristianovich នៃទ្រឹស្តី និងយន្តការអនុវត្ត ដែលជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រកំពូលមួយរបស់រុស្ស៊ី។ ជនជាប់ចោទទាំងបីនាក់ គឺជាអ្នកជំនាញខាងអ៊ីប៉ូសូនិក ដែលជាវិស័យសំខាន់មួយសម្រាប់ការអភិវឌ្ឍន៍មីស៊ីលជំនាន់ ក្រោយរបស់រុស្ស៊ី ដែលមានសមត្ថភាពហោះហើរក្នុងល្បឿនលឿនជាងសំឡេង១០ដង។

សហសេវិកនៅវិទ្យាស្ថាន Khristianovic បានចេញលិខិតចំហមួយកាលពីថ្ងៃទី ១៥ខែឧសភា ដើម្បីគាំទ្រអ្នកវិទ្យា សាស្ត្រដែលជាប់គុកទាំងបីនាក់ ដែលបញ្ជាក់ពីភាពគ្មានកំហុស និងស្នេហាជាតិរបស់ពួកគេ ដោយកត់សម្គាល់ ថាជនជាប់ចោទបានគេចចេញពីលទ្ធភាពនៃការងារដែលមានប្រាក់ខែខ្ពស់នៅបរទេសដើម្បីលះបង់ខ្លួនឯងដើម្បី បម្រើវិទ្យាសាស្ត្ររុស្ស៊ី។
យើងដឹងថាពួកគេម្នាក់ៗជាអ្នកស្នេហាជាតិ និងជាមនុស្សសមរម្យដែលមិនមានសមត្ថភាពធ្វើអ្វីដែលអាជ្ញាធ សង្ស័យនិងរស៊ើបអង្កេតមកលើពួកគេ។
ក្នុងស្ថានភាពនេះ យើងមិនត្រឹមតែខ្លាចជោគវាសនារបស់សហការីរបស់យើងប៉ុណ្ណោះទេ យើងថែមទាំងមិន យល់ពីរបៀបបន្តធ្វើការងាររបស់យើង។ការចុះហត្ថលេខាលើសំបុត្របានបន្ថែមដោយចង្អុលទៅការភ័យខ្លាច របស់ពួកគេផងដែរក្នុងការចោទប្រកាន់ពីបទក្បត់ជាតិសម្រាប់ការធ្វើការងារជាអ្នកវិទ្យាសាស្ត្រ។អ្វីដែលយើងត្រូវបានធ្វ់រង្វាន់សម្រាប់ថ្ងៃនេះ ហើយទុកជាគំរូដល់អ្នកដទៃ ថ្ងៃស្អែកនឹងក្លាយជាហេតុផលនៃ ការកាត់ទោសព្រហ្មទណ្ឌ៕