យោងតាមប្រភពព័ត៌មានកូរ៉េខាងត្បូងយុនហាប់ចេញផ្សាយកាលពីថ្ងៃសុក្រទី២ខែមិថុនាបានឲ្យដឹងថាទីក្រុងសេអ៊ូលទទួលបានជោគជ័យក្នុងការសាកល្បងប្រព័ន្ធស្ទាក់ចាប់មីស៊ីលផលិតក្នុងស្រុកដ៏សំខាន់មួយកំពុងស្ថិតក្រោមការអភិវឌ្ឍន៍។នេះគឺជាជោគជ័យលើកទីបីក្នុងចំណោមការសាកល្បងចំនួនបួនលើកខណៈដែលប្រទេសនេះកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង។

កាលពីថ្ងៃអង្គារ ទីភ្នាក់ងាររដ្ឋសម្រាប់ការអភិវឌ្ឍន៍ការពារជាតិ (ADD)បានបង្ហាញដល់អង្គភាពសារព័ត៌មានអំពីដំណើរការទាំងមូលនៃការធ្វើតេស្តស្ទាក់ចាប់លើមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីដីទៅអាកាស( Surface-to-Air Missile (L-SAM) )នៅឯកន្លែងសាកល្បង Anheung របស់ខ្លួនក្នុងទីក្រុង Taean ដែលមាន១០៩គីឡូម៉ែត្រភាគនិរតីនៃទីក្រុងសេអ៊ូលជាលើកដំបូង។
ប្រព័ន្ធL-SAM គឺជារចនាឡើងបីដំណាក់កាល រួមទាំងដំណាក់កាលចុងក្រោយ ហៅថាយានសម្លាប់Kill Vehicleរចនាឡើងដើម្បីបាញ់ទម្លាក់មីស៊ីលផ្លោងក្នុងរយៈកម្ពស់ពី៥០-៦០គីឡូម៉ែត្រ។វាគឺជាធាតុសំខាន់នៃខែលប្រឆាំងមីស៊ីលដែលមានរយៈកម្ពស់ទាបរបស់ប្រទេសដែលហៅថា Korea Air and Missile Defense (KAMD)។

សមត្ថភាព L-SAM ដែលពង្រីកការការពារមីស៊ីលទៅស្រទាប់ខាងលើនៃ នៃការហោះហើររបស់មីស៊ីល នឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងមីស៊ីលរបស់កូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងច្រើនក្នុងការពង្រឹងសមត្ថភាពការពារមីស៊ីលរបស់សម្ព័ន្ធភាពកូរ៉េខាងត្បូង -អាមេរិកផងដែរ។លោក Lee បាននិយាយ។
ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ADD បានធ្វើតេស្តប្រព័ន្ធស្ទាក់ចាប់ L-SAM ចំនួនបួនលើក។ក្នុងចំណោមការធ្វើតេស្តទាំង៤លើក បីលើកបានទទួលជោគជ័យ។ក្រសួងការពារជាតិបាននិយាយថាខ្លួនគ្រោងនឹងបញ្ចប់ការអភិវឌ្ឍន៍ L-SAM នៅឆ្នាំក្រោយ ចាប់ផ្តើមដំណាក់កាលផលិតទ្រង់ទ្រាយធំនៅឆ្នាំ ២០២៥ និងចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធស្ទាក់ចាប់នៅចុងឆ្នាំ ២០៣០៕