Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិអ៊ុយក្រែន និងលោកខាងលិចអះអាងថាទាហានរុស្ស៊ី​បាត់បង់ទាហានជាង២០ម៉ឺននាក់ចាប់តាំងពីឈ្លានពាន

អ៊ុយក្រែន និងលោកខាងលិចអះអាងថាទាហានរុស្ស៊ី​បាត់បង់ទាហានជាង២០ម៉ឺននាក់ចាប់តាំងពីឈ្លានពាន

កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានអះអាងថារុស្ស៊ីបានបាត់បង់ទាហានប្រហែល២០៨០០០នាក់ចាប់តាំងពីការចាប់ផ្តើមឈ្លានពានមកលើប្រទេសអ៊ុយក្រែន។នេះបើយោងតាមលោក Serhii Cherevatyi អ្នកនាំពាក្យភូមិភាគ​ខាងកើតនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

លោកCherevatyiបានកត់សម្គាល់ថានេះគឺច្រើនជាងកងកម្លាំងរុស្ស៊ីដែលមានប្រហែល ១៧០០០០ដែលបានចូល​រួម​ក្នុងការលុកលុយដំបូងក្នុងឆ្នាំ ២០២២។ទោះជាយ៉ាងណាក្តីCNN មិនអាចសុំការបញ្ជាក់ដោយឯករាជ្យពី​តួ​លេខ​ទាំងនេះទេ។

ជាមួយគ្នានេះដែររុស្ស៊ីបានស្លាប់យ៉ាងតិច៦០០០០នាក់ក្នុងការប៉ុនប៉ងដណ្តើមយកទីក្រុង Bakhmut របស់​អ៊ុយ​ក្រែន។

មន្ត្រីរូបនេះបាននិយាយថា យើងវិនិច្ឆ័យថាការចាប់យក Bakhmut ទំនងជាធ្វើឱ្យរុស្ស៊ីបាត់បង់ជីវិតយ៉ាង​ហោច​ណាស់ ៦០០០០នាក់នៅក្នុងទីក្រុង Bakhmut-Popasna ក្នុងអំឡុងពេលនៃសមរភូមិពេញមួយឆ្នាំ។

បើយោងតាម លោក Yevgeny Prigozhin ប្រធានទាហានស៊ីឈ្នួលរុស្ស៊ី Wagner បាននិយាយកាលពីខែមុនថា​ក្រុមទាហានស៊ីឈ្នួលរុស្ស៊ីបានបាត់បង់យុទ្ធជនជាង ២០០០០នាក់នៅក្នុងសមរភូមិ Bakhmut ហើយអ្នកស្លាប់ភាគ​ច្រើន​គឺជាអ្នកទោសត្រូវបានគេយកទៅធ្វើសង្គ្រាម។

ទោះជាយ៉ាងណាក្តីទីក្រុងម៉ូស្គូបាននិយាយថា ខ្លួនបានបាត់បង់ទាហានជាង៦០០០នាក់នៅក្នុង​សង្គ្រាមទាំង​មូល​៕

RELATED ARTICLES