Wednesday, October 30, 2024
Homeព័ត៌មានអន្តរជាតិជប៉ុន គ្រោងចំណាយលុយ២៥ពាន់លានដុល្លារ​ លើក​ទឹក​ចិត្តពលរដ្ឋបង្កើតកូនឲ្យបានច្រើន

ជប៉ុន គ្រោងចំណាយលុយ២៥ពាន់លានដុល្លារ​ លើក​ទឹក​ចិត្តពលរដ្ឋបង្កើតកូនឲ្យបានច្រើន

កាលពីថ្ងៃព្រហស្បតិ៍ ទី១ខែមិថុនាឆ្នាំ២០២៣នាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូគីស៊ីដាបានបង្ហាញ​ផែនការ​ដ៏ធំមួយ​ដែលមានទឹកប្រាក់ចំនួន២៥ពាន់លានដុល្លារ ដើម្បីពង្រីកការគាំទ្រសម្រាប់យុវជន និងក្រុមគ្រួសារក្នុងគោលបំ​ណង​​ដោះ​ស្រាយវិបត្តិអត្រាកំណើតដែលកំពុងធ្លាក់ចុះទាបបំផុតរបស់ប្រទេសនេះ។គម្រោងនេះផ្តោតអារម្មណ៍ទៅលើការឧបត្ថម្ភធនដោយផ្ទាល់សម្រាប់អ្នកដែលមានកូននិងជំនួយផ្នែកហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់ការអប់រំ និងការថែទាំសុខភាពមុនពេលសម្រាល រួមជាមួយនឹងការលើកកម្ពស់​បែបបទការ​ងារ​ដែលអាចបត់បែនបាននិងការឈប់សម្រាកលំហែរមាតុភាព។

លោកគីស៊ីដាបាននិយាយថាលោកកំពុងស្នើសុំ គោលនយោបាយដើម្បីដោះស្រាយការធ្លាក់ចុះនៃអត្រាកំណើត​នៅលើមាត្រដ្ឋានដែលមិនធ្លាប់មានពីមុនមកក៏ដូចជាជំហានដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ក្មេងនិងការថែទាំបណ្តុះបណ្តាលក្មេងៗជំនាន់ក្រោយ។

លោកក៏បានប្រាប់រដ្ឋមន្ត្រី អ្នកជំនាញ និងអ្នកដឹកនាំធុរកិច្ចដែលប្រមូលផ្ដុំគ្នាដើម្បីពិភាក្សាបញ្ហានេះ​ថាយើងនឹង​ឆ្ពោះទៅមុខជាមួយនឹងវិធានការទាំងនេះដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃអត្រាកំណើតដោយមិនសុំឱ្យសាធារណជនទទួលបន្ទុកបន្ថែមទៀតទេ។

ប្រទេសដែលមានចំនួនប្រជាជន ១២៥ លាននាក់បានកត់ត្រាកំណើតតិចជាង ៨០ម៉ឺនកាលពីឆ្នាំមុនដែល​ជា​កម្រិត​​ធ្លាក់ចុះទាបបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម ខណៈពេលដែលការចំណាយលើការថែទាំ​មនុស្ស​ចាស់បានកើនឡើង៕

RELATED ARTICLES