អ្នកសង្កេតការណ៍បាននិយាយថា គោលនយោបាយផ្តល់កម្មសិទ្ធិកាំភ្លើងថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា ដែលអនុ ញ្ញាតឱ្យជនស៊ីវិលកាន់អាវុធវានឹងធ្វើអោយមាន ហានិភ័យកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសនេះ។ ប្រទេសនេះ ត្រូវបានបំផ្លិចបំផ្លាញដោយអំពើហិង្សាចាប់តាំងពីយោធាបានឡើងកាន់អំណាចដោយរដ្ឋប្រហារជាងពីរឆ្នាំមុន។ការផ្លាស់ប្តូរថ្មីបំផុតចំពោះច្បាប់កាំភ្លើងដែលបានអនុម័តកាលពីខែមុនបានកើតឡើងនៅពេលដែលកងទ័ពប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងដើម្បីកម្ចាត់ក្រុមប្រឆាំងនៅក្នុងសមរភូមិជាច្រើន។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ចំណាត់ការនេះគឺសំដៅលើការបង្កើនអំណាចនៃអ្នកគាំទ្ររបបយោធា ។អ្នកជំនាញបាននិយាយថាច្បាប់កាំភ្លើងថ្មីនេះជាសញ្ញាមួយបង្ហាញថារបបយោធាកំពុងរងសម្ពាធក្នុងការកាន់អំណាច។
លោក Aaron Connelly សហការីជាន់ខ្ពស់ផ្នែកនយោបាយអាស៊ីអាគ្នេយ៍និងគោលនយោបាយការបរទេសនៅ វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បាននិយាយថា យោធាមិនដែលមានការប្រយុទ្ធនៅសមរភូមិ មុខច្រើននោះទេ។

លោកបានបន្តថា៖ «ច្បាប់កាំភ្លើងថ្មីទាំងនេះហាក់ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការ បង្កើតយន្តការផ្លូវច្បាប់មួយ ដើម្បីផ្តល់អាវុធដល់ប្រជាជនដែលគាំទ្ររបបយោធាក្នុងគោលបំណងការពារតំបន់ដែលពួកគេបានយកមកវិញពី PDF (កម្លាំងការពារប្រជាជន) ឬកងកម្លាំងការពារក្នុងតំបន់»៕