Monday, June 9, 2025
Homeព័ត៌មានអន្តរជាតិហ្សេឡិនស្គី៖មីស៊ីលលឿនជាងសំឡេងនិងយន្តហោះចម្បាំងគ្មានប្រសិទ្ធភាព  រុស្ស៊ី ប្តូរយុទ្ធសាស្ត្រទម្លាយ​ទំនប់ទឹក

ហ្សេឡិនស្គី៖មីស៊ីលលឿនជាងសំឡេងនិងយន្តហោះចម្បាំងគ្មានប្រសិទ្ធភាព  រុស្ស៊ី ប្តូរយុទ្ធសាស្ត្រទម្លាយ​ទំនប់ទឹក

ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គីបាននិយាយថា ការវាយប្រហារលើទំនប់វារីអគ្គិសនីនៅ Nova Kakhovka បង្ហាញថាទាហានរុស្ស៊ីត្រូវតែត្រូវបានបណ្តេញចេញពីគ្រប់ទិសទីនៃទឹកដីអ៊ុយក្រែន។សរសេរនៅលើបណ្តាញតេឡេក្រាមលោក ហ្សេឡិនស្គីបាននិយាយថាភេរវករនឹងមិនអាចបញ្ឈប់​អ៊ុយក្រែន​ដោយ​ការទម្លាយទំនប់ទឹក មីស៊ីល ឬអ្វីផ្សេងទៀតទេ។

លោកបានបន្តថា៖ «វាជាជ័យជម្នះរបស់អ៊ុយក្រែនតែមួយគត់ដែលនឹងផ្តល់សន្តិ​សុខត្រឡប់មកវិញហើយ​លោក​បន្ថែមថាជ័យជម្នះនេះនឹងមកដល់។

វិមានក្រឹមឡាំង៖ទំនប់Kakhovkaត្រូវបានបំផ្លាញដោយអ៊ុយក្រែន

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ការបំផ្លិចបំផ្លាញទំនប់ Nova Kakhovka នៅក្នុង​តំបន់ Kherson ដែលគ្រប់គ្រងដោយរុស្ស៊ី គឺជាការបំផ្លិចបំផ្លាញ ដោយចេតនារបស់អ៊ុយក្រែន។លោកបានបន្ថែមថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទទួលការពន្យល់សង្ខេបអំពីស្ថានភាពនេះ ហើយបាននិយាយថារុស្ស៊ីបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ។

ហ្សេឡិនស្គី បញ្ជាឲ្យជម្លៀសមនុស្សចេញបីតំបន់ទឹកជំនន់

ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គីបានចេញ​បទបញ្ជាអោយជម្លៀសមនុស្សចេញពី​ទីតាំងចំនួន៨០​ដែល​ប្រឈមមុខនឹងទឹកជំនន់បន្ទាប់ពីទំនប់វារីអគ្គិសនី និងរោងចក្រថាមពលវារីអគ្គិសនីនៅ Kherson ដែលកាន់កាប់​ដោយ​រុស្ស៊ីត្រូវបានបំផ្លាញកាលពីព្រឹកថ្ងៃអង្គារ។នៅលើតេឡេក្រាមបន្ទាប់ពីកិច្ចប្រជុំបន្ទាន់របស់ក្រុម​ប្រឹក្សាសន្តិ​សុខនិងការពារជាតិមានលោកហ្សេឡិនស្គីបាននិយាយថាការតាំងទីលំនៅស្ថានប្រហែល៨០ស្ថិតនៅក្នុងតំបន់ទឹកជំនន់។

ទំនប់ទឹក Nova Kakhovka មានទីតាំងស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែនក្នុងតំបន់ Kherson ដែលគ្រប់គ្រង​ដោយប្រទេសរុស្ស៊ីនៃតំបន់។ទំនប់នេះមានកំពស់ ៣០ម៉ែត្រ និងប្រវែង ៣,២គីឡូម៉ែត្រ ត្រូវបានសាងសង់​ក្នុងឆ្នាំ​១៩៥៦ នៅលើដងទន្លេ Dnipro ដែលជាផ្នែកមួយនៃស្ថានីយ៍វារីអគ្គិសនី Kakhovka ៕

RELATED ARTICLES