វេណេស៊ុយអេឡា៖ ប្រធានាធិបតី វេណេស៊ុយអេឡា លោក Nicolas Maduro បានប្រកាស កាលពីថ្ងៃអាទិត្យ ក្នុងការដំឡើង ប្រាក់ឈ្នួល អប្បបរមា៥០%ដើម្បីជួយ សម្រួលដល់ ជីវភាពរស់នៅ មន្ត្រីរាជការ ដោះស្រាយជាមួយ និងអតិផរណា ក្នុងប្រទេស។
លោក Maduro បានថ្លែងក្នុងអំឡុង កម្មវិទ្យុប្រចាំសប្តាហ៍ របស់លោកថាខ្ញុំ បានសម្រេចចិត្តដំឡើង ប្រាក់បៀវត្សរ៍ អប្បបរមាជូន មន្ត្រីរាជការស៊ីវិលគិតចាប់ពីខែមករាតទៅ ។ ការ សម្រេចចិត្តនេះ គឺដំឡើង លើប្រាក់ ចំណូល មូលដ្ឋានប្រចាំខែ ពី៤១,០៤ដុល្លារ ទៅ៦១,៥៧ដុល្លារ ។
នេះគឺជាការដំឡើង ប្រាក់ខែដល់ មន្ត្រីរាជការលើក ទី៥ហើយចាប់ តាំងពីខែមករា ឆ្នាំ២០១៥ ដែលមាន គោលដៅទប់ទល់ នឹងការឡើងថ្លៃខ្ពស់ជាងមុន នៃតម្លៃទំនិញ ប្រើប្រាស់ ដែលជំរុញដោយ អត្រាអតិផរណា ដែលវាយលុក ក្នុងកម្រិត១៨០% ក្នុងឆ្នាំ២០១៥ ។
ប្រាក់បៀវត្សរ៍ របស់មន្ត្រីរាជការ ស៊ីវិលត្រូវបាន ជំរុញបន្ថែម ជាមួយនិង ការជួយទំនុក បម្រុងជា របបអាហារ និងគុណប្រយោជន៍ ដទៃទៀត ។
លោក Maduro បានថ្លែងថា ការដំឡើងនេះ គឺមានភាពសមរម្យ និងចាំបាច់ក្នុង ការបន្តការពារ ការងារ ស្ថិរភាព សិទ្ធិក្នុងការ ធ្វើការដើម្បីទទួលបាន ប្រាក់ចំណូល និងសោធន ជាដើម ។
វិបត្តិសេដ្ឋកិច្ចរបស់ វេណេស៊ុយអេឡា ត្រូវបានដុតបញ្ឆេះ តាមរយៈការ ដាំក្បាលចុះ នៃតម្លៃប្រេង និងការរីករាល ដាលកាន់ តែធ្ងន់ធ្ងរនៃឥទ្ធិពល នយោបាយ ដែលមាន ការពុះពាររវាងបក្សសង្គម និយមដែលកាន់អំណាចនិងកងកម្លាំងប្រឆាំងដែលជាអ្នកគ្រប់គ្រងកៅអីនៅរដ្ឋសភា ។
កាលពីថ្ងៃអាទិត្យនេះលោក Maduro ក៏បានថ្លែងផងដែរ ថាលោកបាន ចរចាជាមួយ និងបក្សប្រឆាំង ដើម្បីផ្សព្វផ្សាយ នូវស្ថិរភាព និងសន្តិភាពក្នុងប្រទេសអាមេរិក ខាងត្បូង មួយនេះ ។
ទោះជាយ៉ាងណាថ្មីៗ នេះរដ្ឋាភិបាល លោក Maduro បានដោះលែង មេដឹកនាំបក្ស ប្រឆាំងធំជាង គេចេញពីគុក ដើម្បីបង្ហាញ នូវចេតនាល្អ មួយផងដែរ ។