Wednesday, November 20, 2024
Homeព័ត៌មានជាតិ` រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ចូលបំភ្លឺរដ្ឋសភា

` រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ចូលបំភ្លឺរដ្ឋសភា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ហ៊ឹម ឆែម កាលពីថ្ងៃទិ១០ ខែមករា ឆ្នាំ២០១៧ បានដឹកនាំគណៈ ប្រតិភូ ចំនួន២៣រូប ចូលបំភ្លឺនៅរដ្ឋសភា តាមសំណើរបស់លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងតាមការចាត់ ពីសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

គណៈប្រតិភូក្រសួងធម្មការ និងសាសនា ចូលបំភ្លឺនៅរដ្ឋសភា នោះ រួមមាន ១. លោកទេសរដ្ឋមន្រ្តីហ៊ឹម ឆែម ២. លោក ផ្លោក ផន រដ្ឋលេខាធិការ ៣. លោកសុះ មុះសិន រដ្ឋលេខាធិការ ៤. លោកនរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ ៥. លោកស្រីទូច សារ៉ុម រដ្ឋលេខាធិការ ៦. លោកញ៉ែម វ៉ាលី អនុរដ្ឋលេខាធិការ ៧. លោកសេង សុមុនី អនុរដ្ឋលេខាធិការ ៨. លោកលន់ មុនីរតនា អនុរដ្ឋលេខាធិការ ៩. លោកខិញ ហង្សហួន អនុរដ្ឋលេខាធិការ ១០. លោកសារ៉ាយ ឈុន អនុរដ្ឋលេខាធិការ ១១. លោកអ៊ួង វិបុល អនុរដ្ឋលេខាធិការ ១២ . លោកញាណ ភឿន អនុរដ្ឋលេខាធិការ ១៣. លោកហ៊ឹម វិបុលឫទ្ធិ អគ្គនាយកកិច្ច ការសាសនា ១៤. លោកជំទាវកែវ សុធាវី អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ១៥. លោកសោម រតនា អគ្គនាយករដ្ឋបាល និង ហិរញ្ញវត្ថុ ១៦. លោកសាន សម្ផស្ស  សកលវិទ្យាធិការរង ១៧ ​. លោកជា ណារ៉េត នាយកខុទ្ទកាល័យ ១៨. លោកហ៊ឹម និមល អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ  ១៩. លោកកាន់ សុខុម សកលវិទ្យាធិការរង ២០. លោកទន់ ផាន់លី ប្រធាននាយកដ្ឋាន ២១. លោកស សុខនី ប្រធាននាយកដ្ឋាន ២២. លោកទិន សុខហាន់ ប្រធាននាយកដ្ឋាន ២៣. លោកង៉ែត ច័ន្ទបូរ ប្រធាននា -យកដ្ឋាន។

ចំពោះបញ្ហាត្រូវបំភ្លឺតាមការស្នើរបស់គណៈកម្មការទី៧រដ្ឋសភានោះ មានចំនួន៣ គឺទី១. បញ្ហាទីតាំងរបស់វិទ្យាស្ថានពុទ្ធសា  -សនបណ្ឌិត្យ ទី២. បញ្ហាពុទ្ធិកសាកលវិទ្យាល័យ និងទី៣. បញ្ហាប្រាក់ខែ និងប្រាក់ម៉ោង របស់មន្ត្រីសង្ឃនៅពុទ្ធិកសិក្សា។

ក្រោយ​ការសាកសួរ​លើ​បញ្ហា​ចំនួន​៣នោះ និង​ស្តាប់​ចម្លើយ​របស់លោក​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​ អស់រយៈពេល ជាង ៣​ម៉ោង​ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧​ នៃ​រដ្ឋសភា បាន​ទទួលយក​ការបំភ្លឺ​នោះស្ទើរ​ទាំងស្រុង ដោយ លោកបាន​ប្រាប់​អ្នកសារព័ត៌មាន នៅពេលបញ្ចប់ជំនួបនោះថា បច្ចុប្បន្ន ក្រសួង​ធម្មការ និង​សាសនា កំពុង​សាងសង់​ទីស្តីការ ក្រសួង​ថ្មី ក្នុង​បរិវេណ​ដី​ពុទ្ធសាសនណ្ឌិត្យ ដោយ​ប្រើប្រាស់​ថវិការដ្ឋ​ជា​បី​ដំណាក់កាល ដែល​នឹង​រួចរាល់​ក្នុង​ឆ្នាំ ២០១៨ ខាងមុខ​។ រីឯដី​ក្រសួង​ធម្មការ​ និងសាសនា ក្រសួង​នឹង​ប្រគល់​ឲ្យ​ពុទ្ធិក​សាកលវិទ្យាល័យ​សីហនុ​រាជ         ប្រើប្រាស់​សម្រាប់​ការបណ្តុះ បណ្តាល​សមណ​សិស្ស និង​និស្សិត​។​
លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា «​យើង​ទទួលបាន​ស្ទើរតែ​ទាំងអស់ ពីព្រោះ​អ្វីដែល​យើង​ធ្លាប់បាន​ជជែក​ជាមួយ​ក្រសួងធម្មការ និង​សាសនា ត្រឡប់​ទៅវិញ ក្រសួង​តែងតែ​អនុវត្ត​ ហើយ​បំពេញ​បានជា​ហូរហែ​»​។
ដោយឡែក​ បញ្ហា​ប្រាក់​ម៉ោង​គ្រូបង្រៀន​ពុទ្ធិកសិក្សា ដែល​បើក​យឺតយ៉ាវ លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា ក្រសួង​ធម្មការ និង​សាសនា បានរៀបចំ​របាយការណ៍​ចំណាយ​ថវិកា​ប្រចាំឆមាស ទៅ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួចរាល់​ដែរ​។  ប៉ុន្តែមូល ហេតុ​ដែល​យឺតយ៉ាវ ព្រោះ​ក្រសួង​ត្រូវ​ការធ្វើ​របាយការណ៍​ត្រួតពិនិត្យ​វត្តមាន និង​ថវិកា​ចំណាយ​សម្រាប់​ការបណ្តុះបណ្តាល​។
​ក្រៅពី​ស្តាប់​ការបំភ្លឺ​ករណី​ចំនួន៣ចំណុចខាងលើ លោកយ៉ែម បុញ្ញឫទ្ធិ ក៏បានស្នើឱ្យក្រសួងធម្មការ និងសាសនា ដោះស្រាយ អត្តសញ្ញាណបណ្ណ សម្រាប់ព្រះសង្ឃ ដើម្បីឱ្យព្រះសង្ឃអាចយក​ទៅប្រើប្រាស់​តាមលទ្ធភាព។ ព្រោះកន្លងមក ព្រះឆាយាល័ក្ខ សម្រាប់ព្រះសង្ឃ ត្រូវបានធ្វើសម្រាប់សម្គាល់ព្រះសង្ឃ ប៉ុន្តែពេលនេះ ដោយសារតែច្បាប់របស់កម្ពុជា បានផ្លាស់ប្តូរ ដោយ យក អត្តសញ្ញាណបណ្ណជាគោល ទើបធ្វើឱ្យមានការលំបាក សម្រាប់ព្រះសង្ឃ ។

លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍បន្តថា «មួយទៀតដែលយើងបានស្នើសុំដែរ គឺស្នើឱ្យពិនិត្យ ឡើងវិញ ចំពោះ ការធ្វើអត្តសញ្ញាណបណ្ណសម្រាប់ព្រះសង្ឃលោក(រដ្ឋមន្រ្តី) នឹងយកទៅពិភាក្សាពិនិត្យគិត ដើម្បីដោះស្រាយបញ្ហា នេះ»

ជាមួយគ្នានោះដែរ លោកយ៉ែម បុញ្ញឫទ្ធិ ក៏បានស្នើ​ឲ្យ​ក្រសួង​ធម្មការ​ និងសាសនា ស៊ើបអង្កេត  និង​ពិនិត្យ​ស្រាវជ្រាវលើអ្នកធ្វើ​សកម្មភាព​ប្រមាថ មាក់ងាយ​បព្វ​ជិត និង​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​ ដោយលោកបាន​បង្ហើប​ឲ្យ​ដឹងថា លោក​ធ្លាប់​បានទទួល​បណ្តឹង​ពី​សកម្មភាព​ខុសឆ្គងរ​បស់​ព្រះសង្ឃ និង​ការប្រមាថ​ព្រះសង្ឃ ដែល​ជាការ​ទម្លាក់​តម្លៃ​ពុទ្ធសាសនា​ដែល​ពលរដ្ឋ​ខ្មែរ​ជាង ៩០​ភាគរយ កំពុង​គោរពបូជា​។

លោកយ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍បន្ថែមថា «​យើង​បានស្នើ​ឲ្យ​ក្រសួង​ធម្មការ​ស៊ើបអង្កេត និង​ពិនិត្យ​សកម្មភាព​ទាំង- ឡាយណា​ដែល​ប៉ះពាល់​ដល់​សាសនាព្រះពុទ្ធ ឲ្យ​ក្រសួង​ពិនិត្យ​ដាក់វិន័យ​តាម​សាសនា ឬ​ច្បាប់​រដ្ឋ​រួចហើយ​»​។​

ជាការឆ្លើយតបតប​នឹង​បញ្ហា​នេះ លោក​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បាន​បញ្ជាក់ថា ក្រសួង​កំពុង​តាមដាន​សកម្មភាព​ប៉ះពាល់​សាសនា​ដែរ​ ព្រោះកម្ពុជា​ មានច្បាប់​ ដូច្នេះនឹង​ដោះស្រាយ​ពេល​ក្រោយ​ទៀត​ ៕

 

 

 

RELATED ARTICLES