Sunday, November 24, 2024
Homeព័ត៌មានជាតិឯកឧត្តមបណ្ឌិតសភាចារ្យ  អ៊ុក  រ៉ាប៊ុន  ជួបសំណេះសំ ណាល និងបង្រៀនប្រជាជនគូសសន្លឹកឆ្នោតឲ្យត្រឹមត្រូវ

ឯកឧត្តមបណ្ឌិតសភាចារ្យ  អ៊ុក  រ៉ាប៊ុន  ជួបសំណេះសំ ណាល និងបង្រៀនប្រជាជនគូសសន្លឹកឆ្នោតឲ្យត្រឹមត្រូវ

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣  ឯកឧត្តមបណ្ឌិតសភាចារ្យ  អ៊ុក  រ៉ាប៊ុន  ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងណែនាំ បង្រៀនពីរបៀបគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ ចំលេខរៀង១៨ ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ នៅឃុំស្រែថ្មី និងឃុំក្រាំងដីមាស ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិតសភាចារ្យ  អ៊ុក  រ៉ាប៊ុន  បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀង១៨ គឺលេខរៀងចុងក្រោយគេ នៅលើសន្លឹកឆ្នោត ដូច្នេះសូមបងប្អូន សមាជិក សមាជិកា និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមខ្លួនទៅបោះឆ្នោត ឲ្យបានគ្រប់គ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងគូសឲ្យចំលើប្រអប់បួនជ្រុង ពីមុខគណបក្សប្រជាជនកម្ពុជា និងគូសឲ្យបានត្រឹមត្រូវ ចៀសវាងជឿតាមការញុះញង់របស់ពួកប្រឆាំង។ ឯកឧត្តមបណ្ឌិតសភាចារ្យ  អ៊ុក  រ៉ាប៊ុន បន្ថែមថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺគាំទ្រសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីការពារសន្តិភាព និងបន្តការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត៕

RELATED ARTICLES