Tuesday, May 21, 2024
Homeព័ត៌មានអន្តរជាតិតើលោកភីតា លីមចារឿនរ៉ាត់ អាចរកសំឡេងគាំទ្រ​ដើម្បីអង្គុយកៅអីនាយករដ្ឋមន្ត្រីបានឬអត់នៅថ្ងៃទី ១៣ ខែកក្កដា?

តើលោកភីតា លីមចារឿនរ៉ាត់ អាចរកសំឡេងគាំទ្រ​ដើម្បីអង្គុយកៅអីនាយករដ្ឋមន្ត្រីបានឬអត់នៅថ្ងៃទី ១៣ ខែកក្កដា?

ប្រធានសភាថៃដែលទើបបានឡើងកាន់តំណែងមួយថ្ងៃ លោក Wan Muhamad Noor Matha បាននិយាយកាល​ពីថ្ងៃពុធ ទី៥ ខែកក្កដាថាសភាថៃនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃព្រហស្បតិ៍ទី១៣ខែកក្កដា។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក Wan Noor ត្រូវបានអនុម័តធ្វើជាប្រធានសភា ក្នុងតួនាទីមួយ ដែលលោកអាចអំពាវនាវឱ្យមានការអង្គុយរួមគ្នានៃសភាទ្វេភាគីរបស់ប្រទេសដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់។

គណបក្សឆ្ពោះទៅមុខ(Move Forward) ដែលឈ្នះការបោះឆ្នោត និងបក្សភឿថៃ(Pheu Thai) បានទម្លាក់គូប្រជែង​អភិ​រក្សនិយមនៅក្នុងសន្លឹកឆ្នោតខែឧសភា ដោយទទួលបាន១៥១ និង ១៤១ អាសនៈនៅក្នុងសភាជាន់ទាបដែល​មានសមាជិក៥០០ ។

គណបក្សធំៗទាំងពីបានយល់ព្រមបង្កើតសម្ព័ន្ធភាព ជាមួយគណបក្សចំនួនប្រាំមួយផ្សេងទៀត និងស្នើមេដឹកនាំ​ចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat ដែលសិក្សានៅសហរដ្ឋអាមេរិក ជានាយករដ្ឋមន្ត្រីបន្ទាប់ដើម្បីជំ​នួស​តំណែងលោកប្រាយុទ្ធ  ចាន់អូចា។

ទោះជាយ៉ាងណាក៏ដោយគណបក្សទាំង៨នេះមានអាសនៈត្រឹមតែ៣១២ដែលកំពុងធ្វើឲ្យជួបឧបសគ្គក្នុងការរកសំឡេងគាំទ្រពីគណបក្សផ្សេងទៀតដើម្បីក្លាយជានាយករដ្ឋមន្ត្រី។

ដើម្បីឲ្យលោក ភីតាក្លាយជានាយករដ្ឋមន្ត្រី លោកត្រូវការការអនុម័តលើសពីពាក់កណ្តាលនៃរដ្ឋសភា​ដែលមាន​អាសនៈសរុប(សភាជាន់ទាបនិងខ្ពស់)ចំនួន ៧៥០ ឬយ៉ាងហោចណាស់ ៣៧៦ សំឡេងនៅក្នុងសភាជាន់ទាប ឬពី​ព្រឹទ្ធសភាដែលមានន័យថាលោកត្រូវការ៦៤សំឡេងទៀត។

តើប្រធានសភាថៃទទួលបានប្រាក់ខែប៉ុន្មាន?

បន្ទាប់ពីបើកសម័យប្រជុំលើកដំបូងក្រោមអធិបតីភាពរបស់ព្រះមហាក្សត្រនិងជ្រើសរើសបានប្រធានសភានិងអនុប្រធាន២រូប ថ្ងៃនេះប្រធានសភាបានបង្ហាញពីប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍របស់ខ្លួននិងអនុប្រធាន​ព្រម​ទាំង​តំណែងទីប្រឹក្សានិងលេខាធិការខណៈសមាជិកសភាមិនទាន់ឲ្យដឹងនៅឡើយទេ។

ស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ប្រធានសភានឹងទទួលបានប្រាក់បៀវត្សរ៍ចំនួន៧៥៥៩០បាត​ស្មើនឹងជាង​២១៦៨​ដុល្លារ បូកនឹងប្រាក់ឧបត្ថម្ភមុខតំណែងចំនួន៥០០០០ បាតស្មើនឹង១៤៣៤ដុល្លារ សរុបចំនួន១២៥៥៩០បាត ស្មើនឹង​៣៦០២ដុល្លារក្នុងមួយខែ។

ទន្ទឹមនឹងនេះតំណាងរាស្ត្រទាំងពីរនឹងទទួលបានប្រាក់បៀវត្សរ៍ទាបជាងបន្តិចគឺ ៧៣.២៤០បាត(២១០០ដុល្លារ) បូកនឹងប្រាក់ឧបត្ថម្ភមុខតំណែង ៤២.៥០០ បាត(១២១៨ដុល្លារ) សរុប ១១៥.៧៤០ បាត(៣៣១៩ ដុល្លារ)ក្នុងមួយខែ។អត្ថប្រយោជន៍ផ្នែកវេជ្ជសាស្រ្តសម្រាប់ប្រធានសភា និងអនុប្រធានសភារួមមាន ការព្យាបាលអ្នកជំងឺក្នុងបន្ទប់ ICU ការវះកាត់ ការសម្រាលកូន ធ្មេញ និងការពិនិត្យរាងកាយរហូតដល់អតិបរមា ១២ម៉ឺនបាត(៣៤៤០ដុល្លារ)។

ទីប្រឹក្សាប្រធានសភា និងអនុប្រធានសភា ទទួលបានប្រាក់បៀវត្សរ៍ជាង៥៧៣ បាតក្នុងមួយខែ ខណៈលេខា​របស់​ពួកគេនឹងទទួលបានប្រាក់ខែ ៤៣០ដុល្លារក្នុងមួយខែ ៕

RELATED ARTICLES