ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ខ្ញុំបានចួលរួមជាមួយ ឯកឧត្តម អ៊ុក ពញ្ញា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករលាប្អៀរ ព្រមទាំងក្រុមការងារ






គណបក្សចុះមូលដ្ឋានឃុំរលាប្អៀរ ជួបសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយគណបក្ស និងណែនាំពីរបៀបគូសសន្លឹកឆ្នោតដែលត្រឹមត្រូវ ដល់សមាជិកសមាជិការបក្សនិងប្រជាពលរដ្ឋក្នុង ភូមិត្រពាំងត្រាច ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕




