នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គឹម វាសនា សមាជិកអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៃក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរលាប្អៀរ និងជាប្រធានក្រុមការងារទទួលបន្ទុកភូមិគ្រួស ព្រមទាំងក្រុមការងារ បានបន្តចុះជួបសំណេះសំណាល ផ្សព្វផ្សាយអំពីគោលនយោបាយគណបក្ស និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ចំលេខរៀងទី១៨ នៃសន្លឹកឆ្នោត ជូនសមាជិកបក្ស និងប្រជាពលរដ្ឋ នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលសមាសភាពចូលរួមសរុប ១២០នាក់ ស្រី ៨៥នាក់៕












