អាមេរិក៖ មន្ទីរប៉ង់តាហ្គូនបានប្រកាសកាលពីថ្ងៃច័ន្ទថាខ្លួននឹងពង្រាយកងទ័ពបន្ថែម ទៀតចំនួន៥៦០នាក់ក្នុង ប្រទេសអ៊ីរ៉ាក់ដើម្បីប្រយុទ្ធនិងពួកបះបោរ ក្រុមរដ្ឋអ៊ីស្លាម។
លេខាធិការក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Ash Carter បានថ្លែងនៅក្នុងអំឡុង ពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ាក់ថាកងទ័ពដែលត្រូវបញ្ជូនបន្ថែមទៅកាន់ ប្រទេសនេះ នឹងផ្តល់នូវ ការគាំទ្រសម្រាប់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់រាប់បញ្ចូលសមត្ថភាពហេដ្ឋា រចនាសម្ព័ន្ធនិងដឹកជញ្ជូនជាដើម។
នៅក្នុងសេចក្តី ថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះឲ្យដឹង ទៀតថាស្របពេល ដែលយុទ្ធនា ការផ្លាស់ប្តូរទៅកាន់ក្រុងមូស៊ុល ដែលមានចម្ងាយជាង២៥០ម៉ាយពី រដ្ឋធានីអ៊ីរ៉ាក់ព្រលានយន្តហោះ Qayyarah នឹងក្លាយជាទីតាំងដ៏សំខាន់មួយសម្រាប់កងកម្លាំង សន្តិសុខផ្ទៃក្នុងការវាយលុកចូលក្រុងមូស៊ុល។
គួរបញ្ជាក់ ការបង្កើនកម្លាំងទ័ពអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់បាននាំឲ្យវត្តមាន ទ័ពអាមេរិកក្នុងប្រជាជាតិ មួយនេះមានចំនួន៤.៦៤៧នាក់។