នៅព្រឹកថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក ពញ្ញា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករលាប្អៀរ ឯកឧត្តម គឹម វាសនា សមាជិកអចិន្ត្រៃយ៍ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរលាប្អៀរ


ព្រមទាំងក្រុមការងារថ្នាក់កណ្តាល បានបន្តអញ្ជើញចុះជួបសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយគណបក្ស និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ចំលេខរៀងទី១៨ នៃសន្លឹកឆ្នោត ជូនសមាជិកបក្ស និងប្រជាពលរដ្ឋ នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលសមាសភាពចូលរួមសរុបទាំងចំនួន ៨១នាក់ ស្រី ៦៥នាក់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន និងក្រុមការងារ ក៏បាននាំយកទេយ្យទាន និងបច្ច័យរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ប្រគេនព្រះសង្ឃគង់នៅវត្តសីលាមុណី ហៅវត្តគ្រួស រួមមាន៖ អង្ករ ៥០គ.ក មីជាតិ ២កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ ២ដុំ ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស និងបច្ច័យកសាង៕













