នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អមដំណើរដោយឯកឧត្តម អ៊ុក ពញ្ញា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា

ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករលាប្អៀរ ដើម្បីប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យវត្ថុ និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៤វត្ត ក្នុងឃុំរលាប្អៀរ និងពិធីសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយគណបក្ស និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ចំលេខរៀងទី១៨ នៃសន្លឹកឆ្នោត ជូនសមាជិកបក្ស និងប្រជាពលរដ្ឋ នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករលាប្អៀរ ព្រមទាំងឯកឧត្តម លោក លោកស្រី នៃក្រុមការងារយុវជនគណបក្សក្រសួង និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរលាប្អៀរ បានអញ្ជើញចូលរួមប្រគេនទៀនព្រះវស្សា ព្រមទាំងទេយ្យវត្ថុ និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៤វត្ត ក្នុងឃុំរលាប្អៀរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករលាប្អៀរ និងស្រុកសាមគ្គីមានជ័យ ស្ថិតនៅវត្តវិហារហ្លួង ភូមិអណ្ដូងច្រុះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។



ដោយក្នុងមួយវត្តទទួលបាន៖ ទៀនវស្សា ១គូ ស្លាដក់១ អង្ករ ១០០គ.ក ប្រេងម៉ាស៊ូត ៣០លីត្រ មី ៤កេស ទឹកត្រី ៤យួរ ទឹកស៊ីអ៊ីវ ៤យួរ ត្រីខ ១កេស ទឹកសុទ្ធ ២កេស ទឹកក្រូច ២កេស ភេសជ្ជៈបាកាស ២កេស ស៊ីម៉ងត៍ ៥តោន និងបច្ច័យកសាង ចំនួន ១ ០០០ ០០០រៀល។ ជាមួយគ្នានោះ ក្រុមការងារបានឧបត្ថម្ភស៊ីម៉ងត៍ចំនួន ៥តោន ប្រគេនវត្តជ ក្នុងឃុំប្រស្និប និង ៩តោន ប្រគេនព្រះទេពមុនី សុខ ថា ព្រះមេគណៈខេត្តកំពង់ឆ្នាំង។ ប្រគេនព្រះសង្ឃ ៤អង្គ ថវិកា ៨០០ ០០០រៀល ជូនតាអាចារ្យ ចំនួន ៣នាក់ ក្នុងម្នាក់ថវិកា ២០ ០០០រៀល និង ជូន តាជី យាយជី ចំនួន ៩៣នាក់ ក្នុងម្នាក់ថវិកា ១០ ០០០រៀល។
បន្ទាប់ពីប្រគេនទៀនព្រះវស្សារួច ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល ផ្សព្វផ្សាយគោលនយោបាយគណបក្ស និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ចំលេខរៀងទី១៨ នៃសន្លឹកឆ្នោត ជូនសមាជិកបក្ស និងប្រជាពលរដ្ឋ នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលសមាសភាពចូលរួមសរុបចំនួន ២៥០នាក់ ស្រី ១៣០នាក់៕













