តំបន់អឺរ៉ុប
រុស្សុី៖ សេតវិមានគ្រីម លីនបានវាយ ប្រហារយ៉ាង ខ្លាំងចំពោះ ការដាក់ពង្រាយ កងទ័ពសហរដ្ឋអាមេរិក ទ្រង់ទ្រាយធំ ច្រើនបំផុតក្នុងតំបន់អឺរ៉ុប គិតចាប់ ពីការបញ្ចប់ នៃសង្គ្រាម ត្រជាក់ ក្នុងនោះក៏មាន ការពាំ នាំមកនូវ ទាំងកងកម្លាំង និងរថក្រោះ ជាច្រើនគ្រឿងមកកាន់ប៉ូឡូញផង ដែរ ដែលនេះជាការ គំរាមកំហែងដល់ សន្តិសុខជាតិ របស់រុស្ស៊ី ។
កងកម្លាំងនេះ ជាបង្ហាញ ឲ្យឃើញពី ចេតនាប្រឆាំងនឹង អ្វីដែលអង្គការ NATO លើក ឡើងថារដ្ឋាភិបាល រុស្ស៊ី ឈ្លានពាន ក្នុងតំបន់អឺរ៉ុបខាងកើត ដែលវា ក៏ជាការ កត់សម្គាល់ ផងដែរថាជា លើកដំបូង ដែលកងទ័ព សហរដ្ឋអាមេរិក នឹងតាំង មូលដ្ឋាន អចិន្ត្រៃយ៍តាមបណ្តោយ ព្រំដែនខាង លិចរបស់រុស្ស៊ី ។
ទាហាន១០០០នាក់ ក្នុងចំណោម៤០០០នាក់ ដែលបានសន្យា ទុករបស់ សហរដ្ឋអាមេរិក បានមកដល់ ប្រទេសប៉ូឡូញ ហើយនៅដើមសប្តាហ៍នេះ ហើយពិធី ទទួល ស្វាគមន៍ ពួកគេទាំង អស់នោះនឹង ត្រូវបាន ប្រារព្ធធ្វើ ឡើងនៅ ថ្ងៃសៅរ៍នេះ ។ ប៉ុន្តែយ៉ាងណាការមកដល់ របស់ កងទ័ពទាំងនោះពុំ មានការសាទរ ជាសកលនោះឡើយ ។
ជាមួយគ្នានោះដែរអ្នក នាំពាក្យរបស់ លោក វ្ល៉ាឌីមៀរ ពូទីន លោក Dmitry Peskov បានថ្លែងថា យើងសូម ថ្កោលទោស ថាវាជាការគំរាមគំហែងមួយ ។ សកម្មភាពទាំង អស់នេះបាន គំរាមកំហែង ផលប្រយោជន៍ របស់យើង និងសន្តិសុខ របស់យើង ។ជាពិសេសទៅទៀតនោះគឺវា ជាក្តីបារម្ភមួយ ដែលភាគីទី៣ បានកសាង នូវវត្តមាន យោធារបស់ខ្លួន ស្ថិតនៅក្បែរ ព្រំដែន របស់យើង ។
ទោះជាយ៉ាងណា សេត វិមានលីនអាច នឹងស្ទាក់ ស្ទើរនៅក្នុង ការធ្វើ សកម្មភាព តបតវិញ ដោយរំពឹង ថាលោក ប្រធានាធិបតី ដូណាល់ ត្រាំ នឹង ជូនដំណឹង អំពីការផ្សះផ្សារគ្នា ជាមួយក្រុង វ៉ាស៊ីនតោន ។ ខណៈដែលលោក ត្រាំ បានគូស បញ្ជាក់ក្នុង អំឡុងពេលឃោសនា បោះឆ្នោត ថាលោក នឹងធ្វើការ ជាមួយនិង លោកពូទីន ជាជាងការ ប្រឈមមុខដាក់គ្នា។