Tuesday, November 19, 2024
Homeព័ត៌មានជាតិឌួង ហ្សូរីដា ៖កាន់តែសកម្ម ស្វែងរកថវិការជួយមូល​និធិ​អភិរក្សដំរីខ្មែររៃអាវត្តា

ឌួង ហ្សូរីដា ៖កាន់តែសកម្ម ស្វែងរកថវិការជួយមូល​និធិ​អភិរក្សដំរីខ្មែររៃអាវត្តា

ភ្នំពេញ៖ពិធីការិនីឌួង ហ្សូរីដា បានលេចមុខក្នុងកម្មវិធីរាត្រីសមោសររៃអង្គាសថវិការ​ជួយផ្គត់ផ្គង់ដល់ដំរី​ខ្មែររៃ​អាវ​ត្តា ជាលើកទី៥ ដែលរៀបចំនៅសណ្ឋាគារ Sun & Moon Riverside កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដោយ​មាន​​ការចូលរួមពីថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នមួយចំនួន សិល្បករល្បីៗ ភ្ញៀវជាតិនិងជនជាតិបរទេសជាច្រើន​នាក់​ផងដែរ។ឌួង ហ្សូរីដា  បានចាប់ដៃជាមួយពិធីករលោកឌីជេ ហេរ៉ូ និងទ្រី ដារ៉ាវុធ ហើយពិតណាស់សកម្មភាព​របស់​នាងលើសពីMC លើឆាកព្រោះនាងបានបំផុសឲ្យភ្ញៀវទាំងឡាយដែល​បានចូលរួមជួយឧបត្ថម្ភថវិការ​ដើម្បី​ជួយអភិរក្សដល់ដំរីខ្មែររៃអាវត្តា ផ្គត់ផ្គងដល់ចំណី និងលើការចំណាយផ្សេងៗរួមទាំងលើបុគ្គលិកហ្មដំរីឲ្យបន្ដការ​ងារមួយនេះតទៅមុខទៀត ខណៈដែលលោកហេរ៉ូ និងដារ៉ាវុធ ក៍បានជម្រុញទឹកចិត្តសប្បុរសជន​ដូចនាងផងដែរ​។

មិនត្រឹមតែប៉ុណ្ណោះហ្សូរីដា បានដឹកនាំក្រុមបង្ហាញម៉ូដរបស់នាង Cambodia Super Model (CSM) ដែលប្រជុំ​ទៅដោយតារាបង្ហាញម៉ូដល្បីឈ្មោះទាំងស្រីនិងប្រុសជាច្រើនដួងនោះមកបង្ហាញម៉ូដជូនភ្ញៀវជាតិនិងអន្ដរជាតិបានទស្សនាសម្លៀកបំពាក់ប្រពៃណីខ្មែរដែលច្នៃរពីហាងកាត់ដេរ ដាណាម៉ា មានគ្រប់ម៉ូដ គ្រប់ឈុត ហើយមាន​ទាំងម៉ូដផុសអក្សរខ្មែររំលេចនៅលើក្រណាត់អាវផងដែរ ដើម្បីឲ្យសប្បុរសជនដែលពេញចិត្តតាមម៉ូដ​នីមួយៗ​មាន​លេខរៀងជាសំ​គាល់នៅលើតារាម៉ូដែលនោះឲ្យពួកគាត់អាចទិញឈុតដែលខ្លួន​ស្រលាញ់បានដែល​មាន​តម្លៃ​ចាប់ពី២៥០ ទៅ៣៥០ ដុល្លារ ទៅតាមឈុតបុរសនិងស្រ្ដីនោះហើយថវិការដែលប្រមូលបាននឹងយក​ទៅ​ឧបត្ថម្ភ​ជូនមូលនិធិដំរីខ្មែររៃអាវត្តា ទាំងអស់ដែលសកម្មភាពរបស់នាងពិតជាធ្វើឲ្យ​សប្បុរសជនដែលអញ្ជើញ​ទៅចូលរួម​ដោយផ្ទាល់និងទស្សនា​តាមការLive សម្ដែងការកោតសរសើរដល់ពិធីការិនីរូបនេះ​ជាខ្លាំងថានាង​ពិតជាបានលះបង់​ទាំងកំលាំងកាយនិង​ចិត្ត​ព្រមទាំងថវិការផ្ទាល់ខ្លួនដែលបានពីការ​លក់សម្លៀកបំពាក់ពីហាង​កាត់ដេរ ដាណាម៉ា នៅរាត្រីសមោសរ​នោះ​​ជួយដល់ដំរីខ្មែររៃអាវត្តា យ៉ាងជាក់ស្ដែងហើយ​នាងធ្វើសកម្មភាព​បែបនេះរយៈពេល៥ឆ្នាំមកហើយ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ផងដែរហ្សូរីដា ក៍បានប្រកាសពីការដាក់​ដេញ​ថ្លៃរូបផ្ទាំងគំនូរដំរី និងវត្ថុអនុស្សាវ​រីយ៍ជាច្រើនទៀតដែលយកទៅបង្ហាញនៅរាត្រីនោះដើម្បីប្រ​មូល​ថវិការជួយ​ដល់មូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា ។

 អ្នកស្រីចិន្ដា ក្លេ ខៃ ប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា បានឲ្យដឹងថាថវិការដែល​ប្រមូលបាន​ក្នុង​កម្មវិធីរាត្រីសមោសរ នេះបានជួយដល់សមាគមដើម្បីបន្ដកិច្ចការងារអភិរក្សដំដីតទៅទៀត ហើយចំណុចជោគ​ជ័យរបស់សមាគម ដែលទទួលស្គាល់ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន មានទាំងវិស័យឯកជន វិស័យរដ្ឋ ដែលពី១ឆ្នាំ​ទៅ១ឆ្នាំ ការគាំទ្រកាន់តែច្រើនឡើង ។យើងចិញ្ចឹមដំរីផង បង្កាត់ពូជដំរីផង ដែលចាយវាយច្រើន និងការដាំដើម​ឈើជាជម្រក​សត្វ ហើយសមាគមក៍ធ្លាប់ជួយដល់ជនក្រក្សត់ផងដែរតាមជាក់ស្ដែង និងរៀបចំអេកូទេសចរណ៍ ធ្វើកសិកម្ម ដាំដុះ និងផ្ដល់ទីតាំងដល់សិស្សនិស្សិតដែលធ្វើការស្រាវជ្រាវផ្នែកបរិស្ថាន ដំរី និងវប្បធ័ម អីចឹង​ហើយ​​​បានជាយើងត្រូវការលុយច្រើន ព្រោះធ្វើការងារក៍ច្រើនដែរ។អ្នកស្រីចិន្ដា ក្លេ ខៃ បន្ថែមថាការចំណាយ​ទៅលើ​ការងារជាច្រើនមុខខាងលើនេះចំណាយក្នុង១ឆ្នាំជាង១០ម៉ឺនដុល្លារ ព្រោះយើងចំណាយទៅ​លើការផ្សព្វ​ផ្សាយ​ទាំង​​ក្នុងនិងក្រៅប្រទេស។អ្នកស្រីបន្ថែមទៀតថាដំរីខ្មែររៃអាវត្តាអភិរក្សនាពេលបច្ចុប្បន្នមានតែ៤ក្បាលទេ  គឺដំរីធំ​ពេញវ័យ៣ក្បាល ដំរីកូនញី១ក្បាល និងថ្មីៗនេះយើងបានព្យាយាមបង្កាត់ពូជរយៈពេល២ខែកន្លះ មក​ហើយ​នឹង​យើងសង្ឃឹម និងមានលទ្ធផលវិជ្ជមាន តែបើមិនបានជោគជ័យ យើងនឹងធ្វើបន្ដទៀត​រហូត​ទទួល​បានលទ្ធផលល្អ។អ្នកស្រីប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា បានសំណូមពរឲ្យសប្បុរសជន​បន្ដជួយ​អភិ​រក្សដល់ដំរីខ្មែរ​ជាបន្ដទៀត ព្រោះថាដំរីស្រុកនៅកម្ពុជាមានចំនួនតិចតួចត្រូវការជាបន្ទាន់ដើម្បីបង្កាត់ពូជដំរី កុំឲ្យដំរីស្រុកផុតពូជ តាមរយៈការបរិច្ចាគថវិការតាមលទ្ធភាពដែលបងប្អូនអាចធ្វើបាន។

 គេចាប់អារម្មណ៍ថាក្រុមសម្លៀកបំពាក់សហសម័យច្នៃ Cambodia Super Model ដែលបានបង្ហាញឈុត​សម្លៀក​បំពាក់ហាងកាត់ដេរ ដាណាម៉ា នោះមានដូចជាលោកញ៉ែម សុគន្ធ,ចន ច័ន្ទតារា,ប៊ើរី ,សម្បើមស័ក្ក,អ៊ុន សិទ្ធា, …,កញ្ញាសោម ស្រីនាថ ,ទេពី ,រ៉េត សារីតា ,វ៉ាន់ វរល័ក្ខ,អ៊ឹង និមល  និងសារ៉ាយ សក្ខិណា ជាដើមដែលមានអ្នកគាំ​ទ្រតាមដានដោយជក់ចិត្តជាមួយឈុតបុរាណដ៍ស្រស់ស្អាតទាំងនោះ។ចំណែកក្រុមសិល្បៈSilver Belle ,ក្រុមសម្ដែង​ក្បាច់គុណល្បុក្កតោ ,តារាចម្រៀងលោកSai និងការច្រៀងរួមគ្នាបទ”ខ្មែរជួយខ្មែរ “ក៍ទទួលបាន​សម្លេង​​គាំទ្រ​យ៉ាងច្រើនផងដែរនៅរាត្រីនោះ។

 ឯកឧត្តមព្រំ សុខា រដ្ឋមន្រ្ដីក្រសួងមុខងារសារធារណៈ ដែលបានអញ្ជើញជាអធិបតីដោយផ្ទាល់​កម្មវិធីរាត្រី​សមោលសររៃអង្គាសថវិកាជួយដល់មូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា នោះមានប្រសាសន៍ថាលោក​បានជួប​លោក​ស្រីចិន្ដា ក្លេ ខៃ និងស្វាមីនៅខេត្តក្រចេះហើយបានផ្សារភ្ជាប់ជាមួយរៃអាវត្តារហូតមក។ឯកឧត្តមមានបន្ថែមថាដំរី​ខុស​អស់សត្វផង ព្រោះចេះយំ អាចរស់នៅជាមួយមនុស្សបាន នឹងអាចធ្វើកិច្ចការដែលមនុស្សមិនអាចធ្វើបាន ហើយ​ញាណរបស់ដំរីអាចនាំមនុស្សដើរកាត់ព្រៃបាន ឆ្លងភ្នំជាដើម ហើយឯឧត្តមក៍ធ្លាប់ជិះ​ដំរីឡើងភ្នំបាក់ខែង ផង​ដែរ។លោករដ្ឋមន្រ្ដីថែមទាំងបានសូត្រមេសូត្រដ៍ខ្លីដែលលោកបានចង​ចាំកាលលោកនៅវ័យកុមារ​ដែរគឺ”ដំរីធំ​ណាស់”ជូនភ្ញៀវទស្សនាទាំងអស់បានស្ដាប់ទៀតផង៕


RELATED ARTICLES