Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជក់បារីក្នុងជណ្តើរយន្ត ខឹងសន្តិសុខហាម វ៉ៃប្រាវ

ជក់បារីក្នុងជណ្តើរយន្ត ខឹងសន្តិសុខហាម វ៉ៃប្រាវ

ភ្នំពេញ ៖ បុរសម្នាក់ បានជក់បារីនៅក្នុងជណ្តើរយន្តប្រអប់ ទើបបុរសជាសន្តិសុខ បានទៅប្រាប់ កុំឱ្យជក់ ស្រាប់ តែមិនត្រឹមតែមិនស្តាប់ បែរជាខឹងសម្បានឹងសន្តិសុខ រហូតដល់ផ្ទុះហិង្សា ដេញវាយសន្តិសុខ ទាំងកំរោល ផ្អើល ដល់កម្លាំងអាវុធហត្ថចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួន នាំយកទៅសាកសួរ។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង២៨នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំ ណុចអគារ The Bridge មានទីតាំងស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសជនជាតិចិនម្នាក់ បានដើរចូល ទៅក្នុងជណ្តើរយន្តប្រអប់ រួចដកបារីមកជក់នៅក្នុងជណ្តើរយន្ត។ ភ្លាមៗនោះ ជនរងគ្រោះដែលជាសន្តិសុខ យាមអគារខាងលើ បានចូលទៅឃាត់បុរសជនជាតិចិននោះ កុំឱ្យជក់បារីនៅក្នុងបន្ទប់ជណ្តើរយន្ត។

ប្រភពដដែល បន្តថា បន្ទាប់ពីត្រូវបានឃាត់មិនឱ្យជក់បារី បុរសជនជាតិចិននោះ បានច្រឡោតខឹងយ៉ាងខ្លាំង រហូតឈានដល់ប្រើអំពើហិង្សាទៅលើសន្តិសុខ បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង តែមិនបានបង្កឱ្យនរណាម្នាក់ រងរបួសនោះទេ ព្រោះថានៅពេលកើតមានរឿងនេះ បុរសជនជាតិចិននោះ ត្រូវបានក្រុមសន្តិសុខឃាត់ខ្លួន និង ទាក់ទងទៅកាន់អាវុធហត្ថខណ្ឌ ចុះធ្វើការអន្តរាគមន៍ភ្លាមៗ។ក្រោយពេលកើតហេតុ កម្លាំងអាវុធហត្ថ បានចុះ មកឃាត់ខ្លួនបុរសជនជាតិចិនបង្កហេតុ រួចនាំខ្លួនទៅកាន់មូល ដ្ឋានអាវុធហត្ថខណ្ឌចម្ការមន ដើម្បីធ្វើការសាក សួរ និងចាត់វិធានការតាមនីតិវិធី៕

RELATED ARTICLES