Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបន្លំទិញទូរស័ព្ទ បាញ់ស្ប្រៃយ៍ចូលភ្នែក ឆក់ទូរស័ព្ទរត់

បន្លំទិញទូរស័ព្ទ បាញ់ស្ប្រៃយ៍ចូលភ្នែក ឆក់ទូរស័ព្ទរត់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានបន្លំខ្លួនចូលមកធ្វើជារកទិញទូរស័ព្ទ ១គ្រឿង លុះនារីជាអ្នកលក់ មានគ្នា២នាក់ បានយកទូរស័ព្ទចេញពីក្នុងទូ មកឱ្យមើល ស្រាប់តែដកដបស្ប្រៃយ៍ បាញ់ចូលភ្នែកនារីជាអ្នកលក់ទូរស័ព្ទទាំង ២នាក់ បណ្តាលឱ្យក្រហាយភ្នែក រួចឆក់យកទូរស័ព្ទ រត់គេចខ្លួនបាត់។

ហេតុការណ៍នេះលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣៣នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចហាងលក់ទូរស័ព្ទ ១កន្លែង ម្តុំផ្សារទំនើបរតនៈផ្លាហ្សា ផ្សារដីហុយ ស្ថិតក្នុងសង្កាត់អូរបែក ក្អម ខណ្ឌសែនសុខ។

យោងតាមកាមេរ៉ាសវុត្ថិភាពនៅហាងលក់ទូរស័ព្ទខាងលើ បានបង្ហាញឱ្យឃើញថា មុនកើតហេតុ មានបុរសម្នាក់ ពាក់អាវក្រឡាបង្កង់ពណ៌ស-ខ្មៅ ពាក់ម៉ាស់ពណ៌ស និងមួកពណ៌ខ្មៅ បានចូលមកធ្វើជារកទិញទូរស័ព្ទ នៅក្នុង ហាងខាងលើ។ បន្ទាប់មក នារីជាអ្នកលក់ម្នាក់ បានបើកទូ ទាញទូរស័ព្ទ ១គ្រឿង យកមកឱ្យជនសង្ស័យមើល ដោយមាននារីជាអ្នកលក់ម្នាក់ទៀត អង្គុយនៅក្បែរនោះផងដែរ។ ស្រាប់តែបន្តិចក្រោយមក ខណៈដែលនារីជា អ្នកលក់ទាំង២នាក់ភ្លេចខ្លួន ជនសង្ស័យ បានទាញដបស្ប្រៃយ៍ មកបាញ់ចូលភ្នែករបស់នារីជាអ្នកលក់ទាំង២នាក់ ធ្វើឱ្យក្រហាយ ស្រវាំងភ្នែក ហើយភ្លាមនោះ ជនសង្ស័យបានឆក់យកទូរស័ព្ទ ១គ្រឿង រត់គេចខ្លួនបាត់ភ្លាមៗ តែម្តង។

តាមប្រភពពីនារីរងគ្រោះ បានបញ្ជាក់ថា ក្រោយពីជនសង្ស័យបានយកឧបករណ៍ស្ប្រៃយ៍ម៉្យាង បាញ់ចូលភ្នែក ពួកនាងទាំង២នាក់ រួចមក បានធ្វើឱ្យពួកនាងក្តៅក្រហល់ក្រហាយភ្នែកយ៉ាងខ្លាំង ហើយបច្ចុប្បន្ន ពួកនាងកំពុង តាមដានសុខភាពភ្នែក ជាមួយគ្រូពេទ្យជំនាញ។

ករណីនេះ នារីរងគ្រោះបានស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ជួយអន្តរាគមន៍ និងចាត់វិធានការ ស្រាវជ្រាវតាមចាប់ ខ្លួនជនសង្ស័យខាងលើ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES