Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្លុងឡាន២គ្រឿង ចោលនៅវាលកប់ខ្មោច

ប្លុងឡាន២គ្រឿង ចោលនៅវាលកប់ខ្មោច

ភ្នំពេញ ៖ រថយន្តចំនួន ២គ្រឿង ត្រូវបានជនមិនស្គាល់មុខ បើកយកទៅប្លុងចោល ចម្ងាយពីគ្នាប្រមាណ ៣០ម៉ែត្រ នៅទីលានបញ្ចុះសព ១កន្លែង លុះមានអ្នកប្រទះឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យ ក្រែងជាប់ពាក់ ព័ន្ធទៅនឹងបទល្មើសអ្វី ឬមានដឹកសម្ភារៈអ្វីខុសច្បាប់។

ករណីប្រទះឃើញរថយន្ត ២គ្រឿង ត្រូវគេយកទៅប្លុងចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចទីលានបញ្ចុះសព ឬអ្នកស្រុកហៅថា ម៉ុងវត្តតាភេម ស្ថិតនៅក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

រថយន្តទាំង២គ្រឿង ទី១-ម៉ាក Lexus RX-330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-6532 និងទី២-ម៉ាកតូយ៉ូតា កាមរី ពណ៌ស ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ ភ្នំពេញ 2W-3488។

តាមប្រភពពីបុរសជាអ្នកមើលការខុសត្រូវទីលានបញ្ចុះសពខាងលើ បានឱ្យដឹងថា គាត់មិនបានដឹងថា មានអ្នក យករថយន្ត ទាំង២គ្រឿងនេះ មកប្លុងចោលនៅទីតាំងខាងលើ តាំងពីពេលណាមកទេ តែគាត់ទើបនឹងបានប្រ ទះឃើញ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។

ប្រភពដដែល បន្តថា ដំបូងគាត់មិននឹកស្មានថាជារថយន្តដែលត្រូវគេយកមកប្លុងចោលទេ ព្រោះនឹកស្មានថា ជារថយន្តរបស់អ្នកទៅអុជធូបសែនព្រេនសពឪពុកម្តាយ សាច់ញាតិខ្លួន នៅទីតាំងនេះ ទើបគ្មានការភ្ញាក់ ផ្អើល ភ្លាមៗឡើយ។ ប៉ុន្តែក្រោយមក គាត់បានរង់ចាំមើល អត់ឃើញម្ចាស់ទៅក្បែរ ហើយពេលគាត់ដើរមើលនៅម្តុំនោះ ស្ងាត់ឈឹង គ្មានអ្នកមកសែនផ្នូរសោះ ទើបសង្ស័យជារថយន្តដែលគេយកមកប្លុងចោល ក៏ប្រញាប់រាយការណ៍ ជូនអាជ្ញាធរ ឱ្យចុះទៅពិនិត្យតែម្តង ព្រោះគាត់មិនហ៊ានប៉ះពាល់ឡើយ ក្រែងជារថយន្តពាក់ព័ន្ធបទល្មើសអ្វីមួយ។

ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កំបូល និងកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌកំបូល បានចុះទៅ កាន់ទីតាំងខាងលើ ដើម្បីពិនិត្យ។ បន្ទាប់មក សមត្ថកិច្ចបានសម្រេចយករថយន្តទាំង២គ្រឿង ទៅរក្សាទុក ដើម្បី ស្រាវជ្រាវរកម្ចាស់មកសាកសួរ៕

RELATED ARTICLES