Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បើកឡានដើរលក់ថ្នាំញៀន ប៉េអឹមចាប់វ៉ៃខ្នោះ

 បើកឡានដើរលក់ថ្នាំញៀន ប៉េអឹមចាប់វ៉ៃខ្នោះ

កំពង់ស្ពឺ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជា ការមូលដ្ឋានស្រុកភ្នំស្រួច បានបង្ក្រាបករណីចែកចាយគ្រឿងញៀន ១ករណី ដោយឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ ព្រមទាំងដកហូតបានវត្ថុតាងជាច្រើន។

ការបង្ក្រាបជនសង្ស័យពាក់ព័ន្ធការចាយគ្រឿងញៀននេះ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំ ណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ជនសង្ស័យដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះស៊ុំ សារ័ត្ន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិន ពិតប្រាកដ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ប្រតិបត្តិការខាងលើ ធ្វើឡើងដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ហើយជាលទ្ធផល កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងដកហូតសម្ភារៈ រួមមាន ១-ម្សៅក្រាមពណ៌ស ចំនួន២កញ្ចប់។ ២-ទូរស័ព្ទដៃ ចំនួន១គ្រឿង។ ៣-ដបជក់ថ្នាំ ចំនួន១។ ៤-កាំភ្លើងច្នៃ ចំនួន១ ដើម។ ៥-រថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ធុនត្រា ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO-0975។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES