Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងដៀលក្ររហាម កាប់៣កាំបិត

ខឹងដៀលក្ររហាម កាប់៣កាំបិត

មណ្ឌលគិរី ៖ ជនសង្ស័យម្នាក់ ខឹងគេដៀលថា ក្ររហាម គ្មានផ្ទះសម្បែងជ្រក ក៏ផ្ទុះកំហឹងស្ទុះទាញកាំបិតកាប់ ចំនួន៣កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃ ដល់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សាដោយចេតនា កាប់៣កាំបិតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២១និង៣០នាទី យប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចដីឡូត៍តង់ខៀវ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។ជនបង្កហេតុដែលនិងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកែន កាន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។ ចំណែកជនរងគ្រោះ មានឈ្មោះដោក ស៊្រាង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរអ្នកសារព័ត៌មាន មានលំនៅ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា (រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនបង្កហេតុ និងជនរងគ្រោះ បានកើតមានទំនាស់ ពាក្យសម្តីនឹងគ្នា ស្រាប់តែភ្លាមនោះ ជនបង្កហេតុឈ្មោះកែន កាន បានទាញកាំបិតប៉័ងតោ កាប់ប្រហារទៅ លើជនរងគ្រោះឈ្មោះដោក ស៊្រាង ចំនួន៣កាំបិត បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដើម្បី សង្គ្រោះ។ ចំណែកជនបង្កហេតុ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះ ចំនួន៣កាំបិត ប្រាកដមែន មូលហេតុដោយសារទាស់ពាក្យសម្តីគ្នា និងខឹងជនរងគ្រោះដៀលខ្លួនថា ក្ររហាម គ្មានផ្ទះគ្មាន សម្បែងជ្រក។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES